ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​អស់លក្ខណ៍ ក្រោយ​ឃើញ​​ស្តែង​ៗ​ខណៈ​កំពុង​ដាក់​អន្ទាក់​ក្នុង​​ព្រៃ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តម​ណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តម​ណ្ឌលគិរី កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​ករណី​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ តាម​បញ្ញត្តិ​មាត្រា​៦១ និង​មាត្រា​៥៦ បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ នៃ​ច្បាប់​ស្ដី​ពី​តំបន់​ការ​ពារធម្មជាតិ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ​សៀង សា​រឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់​នៅ​ភូមិ​អរ​បួន​លើ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ដៃ​អូរ​ជី​មៀត ស្ថិត​ក្នុងភូមិ​អរ​បួន​លើ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក ដោយ​ដកហូត​បាន​អន្ទាក់​ខ្សែកាប​ចំនួន​៣៧​ខ្សែ និង​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ចំនួន​១​គ្រឿង ខណៈ​កំពុង​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ ដោយ​ខុសច្បាប់​។

បច្ចុប្បន្ន​ទាំង​វត្ថុ​តាង​ម៉ូតូ និង​អន្ទាក់​ខ្សែ ត្រូវ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក​។ ចំណែក​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស កសាង​សំណុំ​រឿង​​បទល្មើស​ធនធានធម្មជាតិ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ