ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន២នាក់ជួបគ្រោះតាម​ផ្លូវ​ ឆក់យកជីវិតម្នាក់ របួសធ្ងន់ម្នាក់​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ទាហាន​២​នាក់​ធ្វើការ​នៅ​កងពលធំ​អន្តរាគមន៍​លេខ ២ វរ​សេនា​តូច​កាំភ្លើងត្បាល់​100DKZ 75 ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បើកបរក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​គោ​យន្ត​​កន្ត្រៃ​ចត​ចោលតាម​ផ្លូវ​ បណ្តាល​ឱ្យ​​បាត់បង់​ជីវិត​​ម្នាក់​ ចំណែក​ម្នាក់ទៀត​បាន​រង​របួសធ្ងន់​…

ខេត្តសៀមរាប ​៖ ​ទាហាន​២​នាក់​ធ្វើការ​នៅ​កងពលធំ​អន្តរាគមន៍​លេខ ២ វរ​សេនា​តូច​កាំភ្លើងត្បាល់​100DKZ 75 ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​បើកបរក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​គោ​យន្ត​​កន្ត្រៃ​ចត​ចោលតាម​ផ្លូវ​ បណ្តាល​ឱ្យ​​បាត់បង់​ជីវិត​​ម្នាក់​ ចំណែក​ម្នាក់ទៀត​បាន​រង​របួសធ្ងន់​ ​។

ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នោះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី រសៀល​ថ្ងៃ​ទី​១៣ ​ខែកក្កដា​ ឆ្នាំ​២០២០ នៅចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈមួយកន្លែង​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២០-​២១ ស្ថិត​នៅ​ភូមិ​តា​ប៉ា​ង ឃុំ​សែន​សុខ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ជី បេង​ជន អធិការ​នគរបាល​ស្រុក​ក្រឡាញ់​ បាន​ឱ្យ​ដឹង​​កាលពី​​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែកក្កដា​ ឆ្នាំ​២០២០ កន្លងមក​​នេះ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់ជាទាហានដែល​​បម្រើ​ការ​ងារ​​នៅ​កងពលធំ​អន្តរាគមន៍​លេខ ២ វរ​សេនា​តូច​កាំភ្លើងត្បាល់​100DKZ 75 ​​ក្នុងនោះ​ម្នាក់​​ឈ្មោះ អៀម ម៉ុ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​ រស់នៅ​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ បាន​បាត់បង់ជីវិត ​ចំណែកម្នាក់ទៀត​ឈ្មោះ ក្រឹម រ៉ា ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ​ជាអ្នក​រួម​ដំណើរ រស់នៅ​ភូមិ​ចង្ក្រាន​យក្ស ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ បានរង​របួសធ្ងន់ ។ ជនរងគ្រោះទាំង​​២នាក់​​ជិះ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​អាល់​ហ្វា​ ព​ណ៍​ខ្មៅ​ ពាក់​ផ្លា​ក​លេខ ​បន្ទាយ​មាន​ជ័យ​ 1J-9843 ។ រីឯ​គោ​យន្ត​កន្ត្រៃ​មួយគ្រឿងខាងលើ ពណ៌ក្រហម អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​ឱ្យ​ដឹង​បន្ត​ថា មុនពេលកើតហេតុ គេឃើញ​ជនរងគ្រោះ​ជា​ទាហាន២នាក់​បាន​ជិះ​​ម៉ូតូ​មួយ​គ្រឿងឌុបគ្នា​ធ្វើ​ដំណើរ​ក្នុងល្បឿនលឿន​ក្នុង​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​លុះមក​ដល់​ចំណុចកើតហេតុ​ខាងលើក៏​បាន​ជ្រុល​​បុក​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​មួយគ្រឿង​កំពុង​ឈប់​ចត​ចោល​​តាម​​ចិញ្ចើម​ផ្លូវ​ បណ្តាល​ឱ្យ​អ្នកបើកបរម៉ូតូ​បាត់បង់ជីវិត ចំណែកអ្នក​រួមដំណើរបានរងរបួសធ្ងន់ រីឯម៉ូតូបានរងការ​ខូចខាតយ៉ាងដំណំ ។ ចំណែក​​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​គោ​យន្ត​កន្ត្រៃ​ដែលរងការ​ខូចខាត​ស្រាល​នៅនឹង​​កន្លែង​កើតហេតុ​។

​ក្រោយពេលកើតហេតុ ទាំង​ម៉ូតូ និង​គោយន្តកន្ត្រៃត្រូវ​បាន​កម្លាំង​ជំនាញ​​យក​​ទៅ​​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សែន​សុខ​ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​។ ចំណែក​ជន​រង​គ្រោះ ដែល​រ​ងរបួសធ្ងន់​​ត្រូវបាន​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រឡាញ់​ រីឯសពជនរងគ្រោះម្នាក់ទៀត​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​ ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ