ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាត្រី​​នៅ​កោះ​ពេជ្រ​…​​ស្ទាវ២​ក្រុម​អុក​​ឡុក​យ៉ាង​អនាធិប​តេយ្យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាត្រី​ឈាន​មក​ដល់ គេ​ឃើញ​ក្មេង​ស្ទាវ​២​ក្រុម​មាន​គ្នា​លើស​ពី​១០​នាក់​បាន​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ ផ្អើល​កោះ​ពេជ្រ ។ ខណៈ​ដែល​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​យ៉ាង​ក្រពុលមុខ​នេះ មាន​កាំបិតប៉័ងតោ​មួយ​បាន​ហោះ​មក ត្រូវ​ក​ប៉ូលិស​ម្នាក់​ដែល​កំពុង​ឈរ​ក្បែរ​នោះ​ហូរ​ឈាម​កក្លាក់ ។…

រាជធានី​ភ្នំពេញ ៖ រាត្រី​ឈាន​មក​ដល់ គេ​ឃើញ​ក្មេង​ស្ទាវ​២​ក្រុម​មាន​គ្នា​លើស​ពី​១០​នាក់​បាន​វាយតប់​គ្នា​យ៉ាង​អនាធិបតេយ្យ ផ្អើល​កោះ​ពេជ្រ ។ ខណៈ​ដែល​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​យ៉ាង​ក្រពុលមុខ​នេះ មាន​កាំបិតប៉័ងតោ​មួយ​បាន​ហោះ​មក ត្រូវ​ក​ប៉ូលិស​ម្នាក់​ដែល​កំពុង​ឈរ​ក្បែរ​នោះ​ហូរ​ឈាម​កក្លាក់ ។

ដោយសារ​តែ​មានការ​ប្រដេញ​វាយ​គ្នា​ដូច​ហ្វូងគោ​ដេញ​ជល់ ទើប​កម្លាំង​នគរបាល​និង​ក្រុម​សន្តិសុខ​ប្រចាំការ​នៅ​ទីនោះ​ឃើញ​ទាន់ ក៏​ចាប់ផ្តើម​បិទផ្លូវ​ធ្វើការ​ឡោម​ព័ទ្ធ ខ្ចប់​បាន​ក្រុម​ស្ទាវ​ចំនួន​១៤​នាក់ បញ្ជា​ឱ្យ​ក្រាប​ផ្កាប់មុខ​ដើម្បី​ត្រួតពិនិត្យ​លើ​រាង​កាយ​ដើម្បី​រក​អាវុធ ។

ករណី​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​ម្នាក់ កំពុង​តែ​ឈរ​យាម​នៅ​ចំណុច​កោះ​ពេជ្រ ក៏​ស្រាប់តែ​មាន​កាំបិតប៉័ងតោ​មួយ​មិនដឹង​ជា​មកពីណា បាន​ហោះ​មក​ត្រូវ​ករប​ស់លោក​បណ្តាល​ឱ្យ​មុត​រង​របួស​ហូរ​ឈាម​កក្លាក់ ។

ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ថា មាន​ក្រុម​ក្មេង​ស្ទាវ​ដេញ​វាយតប់​គ្នា ហើយ​ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ សហការ​ជាមួយ​កម្លាំង​នគរបាល ខណ្ឌចំការមន ធ្វើការ​បិទ​ច្រក​ចេញចូល​និង​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​ក្រុម​យុវជន​ស្ទាវ​សង្ស័យ​១៤​នាក់ និង​ម៉ូតូ​៩​គ្រឿង ដោយ​ប្រមូល​បាន​កាំបិតប៉័ងតោ​១ និង​ដុំ​ថ្ម​ជា​ច្រើន​ដុំ ។

ប្រភព​ដដែល បាន​ប្រាប់​បន្ត​ទៀត​ថា ក្រុម​ក្មេង​ស្ទាវ​ទាំង​១៤​នាក់ ដែល​បាន​ចាប់ខ្លួន​ក៏​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ទាំង​យប់​ដើម្បី​ធ្វើការ​សាកសួរ ។ តាម​ការ​សួរ​ចម្លើយ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ពួក​គេ​សុទ្ធតែ​អះអាង​ថា​មិន​ជាប់​ពាក់ព័ន្ធ និង​មិនដឹង​រឿង គឺ​ឆ្លើយ​ថា​មិនដឹង​ទាំងអស់​ដូច​នាំ​គ្នា​ឆ្លើយ​យករួចខ្លួន ។ ចំណែក​មន្ត្រី​នគរបាល​រង​គ្រោះ ក៏​មិន​បាន​ស្គាល់​ច្បាស់​ពី​ម្ចាស់​កាំបិតប៉័ងតោ ដែល​ហោះ​មក​ត្រូវ​ក​របស់​ខ្លួន​ធ្វើ​ឱ្យ​រង​របួស​នោះ​ទៀត​ផង ។

ដោយ​ប្រការ​ឃ្សុ​យ​នេះ​ហើយ ទើប​ធ្វើការ​អនុញ្ញាត​ឱ្យ​ពួក​គេ​ទាំងអស់​បាន​រួចខ្លួន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នា​យប់​ថ្ងៃ​ដដែល ក្រោយ​ធ្វើការ​អប់រំ​ណែនាំ​ដុសក្អែល​រួចរាល់ ។ ចំណែក​ប៉ូលិស​រង​គ្រោះ​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​ព្យាបាល​របួស​ទៅ ៕

អត្ថបទសរសេរ ដោយ