ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ល្បី​ថា ថ្វីបើ WHO បាន​ធ្វើ​ខុស​មែន តែ​ពិភពលោក​ត្រូវការ​វា

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្សី និង​ជំងឺឆ្លង​របស់​អា​មេ​រិ​ក បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹមថា ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​អង្គការ​សុខភាព​ពិភពលោក…

អា​មេ​រិ​ក ៖ លោក​វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​អា​ឡែ​រ​ហ្សី និង​ជំងឺឆ្លង​របស់​អា​មេ​រិ​ក បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹមថា ទំនាក់ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) អាច​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ ដោយ​មាន​ប្រសាសន៍​ថា ពិភពលោក​ត្រូវការ​អង្គការ​សុខភាព​ពិភពលោក​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ។

លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ថា​៖ «​ពួក​គេ​ជា​អង្គការ​ដែល​មិនល្អ​ឥត​ខ្ចោះ​ទេ​។ ពួក​គេ​បាន​ធ្វើ​ខុស ប៉ុន្តែ​ខ្ញុំ​ចង់​ឃើញ​កំហុស​ត្រូវ​បាន​កែតំរូវ ហើយ​ដើម្បី​ឱ្យ​ពួក​គេ​ត្រូវ​គ្នា​ទៅ​នឹង​អ្វី​ដែល​យើង​ត្រូវការ​»​។

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ភាព​តានតឹង​ប្រភេទ​នេះ រវាង​សហរដ្ឋអាមេរិក និង​អង្គការ​សុខ​ភាព​ពិភពលោក ដោយ​វិធី​ណាមួយ ឬ​ផ្សេង​ទៀត អាច​ទីបំផុត​ត្រូវ​បាន​ដោះស្រាយ​តាម​លក្ខណៈ​អំណោយផល ពីព្រោះ​ពិភពលោក​ត្រូវការ​អង្គការ​សុខភាព​ពិភពលោក សម្រាប់​ការ​ផ្ទុះ​ឡើង​បែប​នេះ និង​សុខភាព​ទូទៅ​របស់​ពិភពលោក​»​។

លោក​វេជ្ជបណ្ឌិត Fauci បាន​និយាយ​ថា លោក​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​អស់​រយៈពេល​៤០​ឆ្នាំ​មក​ហើយ ហើយ​លោក​គិត​ថា មាន​មនុស្ស​ល្អ​នៅ​ក្នុង​អង្គការ​នេះ រួម​ទាំង​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ