ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! អាជីវករ​ផ្សារ​រុង​ក្លឿ​ចូល​ទឹកដី​ថៃ​ជា​លើក​ដំបូង​ ក្រោយ​បិទ​ព្រំដែន (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ដូច​អ្វី​ដែល​អាជ្ញាធរ​ខ​ត្ត​បន្ទាយ​មាន​ជ័យ​ស្នើរ​សុំ​ទៅ​ភាគី​ថៃ​កន្លង​មក​ហើយ នា​​ព្រឹក​ថ្ងៃ​ទី​១៥ ​កក្កដា ឆ្នាំ​​២០២០​នេះ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ-​ថៃ​ក៏​បាន​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​មើល​ទំនិញ​ឬ​អាច​ដឹក​ចេញ​មក​វិញ​បាន ​ប៉ុន្តែ​មាន​កំណត់​តាម​ឈ្មោះ​ផ្សារ​ ។ ​មនុស្ស​ចំនួន​៦៨​នាក់​ជាមួយ​រថយន្ត​ចម្រុះ​របស់​អាជីវករ​ខ្មែរ​៣៩​គ្រឿង​នា​ព្រឹក​នេះ​ត្រូវ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ផ្សារ​បេន​ចា​វ៉ា​ន់​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ដូច​អ្វី​ដែល​អាជ្ញាធរ​ខ​ត្ត​បន្ទាយ​មាន​ជ័យ​ស្នើរ​សុំ​ទៅ​ភាគី​ថៃ​កន្លង​មក​ហើយ នា​​ព្រឹក​ថ្ងៃ​ទី​១៥ ​កក្កដា ឆ្នាំ​​២០២០​នេះ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ-​ថៃ​ក៏​បាន​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​មើល​ទំនិញ​ឬ​អាច​ដឹក​ចេញ​មក​វិញ​បាន ​ប៉ុន្តែ​មាន​កំណត់​តាម​ឈ្មោះ​ផ្សារ​ ។

​មនុស្ស​ចំនួន​៦៨​នាក់​ជាមួយ​រថយន្ត​ចម្រុះ​របស់​អាជីវករ​ខ្មែរ​៣៩​គ្រឿង​នា​ព្រឹក​នេះ​ត្រូវ​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ផ្សារ​បេន​ចា​វ៉ា​ន់​ ដើម្បី​ពិនិត្យ​ទំនិញ​តាម​តូប​រៀងៗខ្លួន​ ​តែ​លទ្ធផល​យ៉ាងណា​ នៅ​មិន​ទាន់​ដឹង​ទេ ​ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ភ្លៀង​បាន​ធ្លាក់​ញឹកញាប់​ ។

​តាម​មន្ត្រី​បំរើ​កា​រងារ​​នៅ​ទីតាំង​ទទួល​ពាក្យ​ស្នើ​សុំ​ចូល​ផ្សារ​រុង​ក្លឿ​នៅ​ចំណុច​ស្ថានីយ៍​រថភ្លើង​ ស្ថិត​ក្នុងភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​ថា ​តាម​គោលការណ៍​របស់​ថៃ​គេ​អនុញ្ញាត​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ផ្សារ​រុង​ក្លឿ​មាន​កំណត់​គឺ​១​ថ្ងៃ​រថយន្ត​៥០​គ្រឿង​មនុស្ស​១០០​នាក់ ​ពោល​គឺ​រថយន្ត​១​គ្រឿង​មនុស្ស​២​នាក់​(អ្នកបើកបរ​​ម្នាក់​និង​អ្នក​រួម​ដំណើរ​​ម្នាក់​)។

​មន្ត្រី​ខាងលើ​បាន​​បន្ត​ថា​ កា​រ​ចូល​ទៅ​ទីនោះ​ក៍​ត្រូវ​តាម​គោលការណ៍​គេ​តម្រូវ​ផង​ដែរ​ដូច​ថ្ងៃនេះ​តែ​ម្តង​ចំ​ផ្សារ​បេន​ចា​វ៉ា​ន់​ ​ក្រៅពី​អាជីវករ​ផ្សារ​បេន​ចា​វ៉ា​ន់​មិន​អាច​ចូល​បាន​ទេ​ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ដើរ​រហេតរហូត​ឡើយ​ ។​ ចំពោះ​អាជីវករ​ដែល​លក់​នៅ​ទីតាំង​ផ្សារ​ផ្សេង​ៗ​ទៀត​ដូច​ជា​ផ្សារ​អិនឌូចិន​,​ ផ្សារ​ហ្គោ​ល​ដឹ​ន​ក្រែ​ន​,​ ផ្សារ​អ​,​ប​,​ច​ ផ្សារ​រ៉ាត់​តាន់​ណា​ក់​ថាំ​ និង​ផ្សា​រដែត​ថៃ​ត្រូវ​ទៅ​បំពេញបែបបទ​ស្នើ​សុំ​នៅ​ទីតាំង​ខាងលើ​(​ស្ថានីយ៍​រថភ្លើង​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​)​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃនេះ​តទៅ​ពោល​គឺ​មុន​ថ្ងៃ​ចូល​ដី​ថៃ​១​ថ្ងៃ​។​

មន្ត្រីខាងលើបាន​បន្ត​ទៀត​ថា មុន​ពេល​កំណត់​ម៉ោង​៨​ព្រឹក​ ដែល​ភាគី​ថៃ​អនុញ្ញាត​ឲ្យ​រថយន្ត​អាជីវករ​ខ្មែរ​ចូល​ទៅ​ដី​ថៃ គេ​​ឃើញ​លោក​ង៉ោ​ ម៉េ​ង​ជ្រួ​ន ​អភិបាលរង​ខេត្ត ​លោក​គាត​ ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​អម​ដោយ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​មាត់ច្រក​ទ្វារ​ជួប​និង​ជួយ​សម្រួល​ការងារ​ដោះស្រាយ​ជូន​ពលរដ្ឋ​ ហើយក៍​មាន​វត្តមាន​អភិបាលស្រុក​អារញ្ញ​អម​ដោយ​មន្ត្រី​និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​ជួប​ចាប់ដៃ​គ្នា​ដើម្បី​ស្វាគមន៍​អាជីវករ​ខ្មែរ​ផង​ដែរ​។

​លោក​ង៉ោ​ ម៉េ​ង​ជ្រួ​ន ​ប្រាប់​អ្នក​យក​ព័​ត៍​មាន​ថា​ កន្លង​មក​ភាគី​ថៃ​តម្រូវ​ឲ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ពិនិត្យ​ទំនិញ​បាន​ត្រឹមតែ​មនុស្ស​១០០​នាក់​ជាមួយ​រថយន្ត​៥០​គ្រឿងក្នុង​មួយ​ថ្ងៃ​ប៉ុន្តែ​ថ្មី​ៗ​នេះ​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្នើរ​សុំ​ភាគី​ថៃ​បន្ថែមចំនួន​មនុស្ស​ពី​រថយន្ត​១​គ្រឿង​២​នាក់​ទៅ​រថ​យន្ត​១​គ្រឿង​​មនុស្ស​៤​ទៅ​៥​នាក់​ ដើម្បី​សម្រួល​ដល់​អ្នក​គ្មាន​រថយន្ត​ចូល​ទៅ​ទឹកដី​ថៃ ​ប៉ុន្តែ​​ភាគី​ថៃ​មិន​ទាន់​មានកា​ឆ្លើយ​តប​នៅឡើយ​ទេ​។

​ឆ្លើយ​តប​និង​បញ្ហា​មួយ​ចំនួន​ដែល​មាន​គេ​បង្ហោះ​ហ្វេ​ស​ប៊ុ​កថា ​ចង់​ចូល​ទៅ​ទឹកដី​ថៃ​បាន​លឿន​ត្រូវ​បង់ប្រាក់​ម្នាក់​១០០០​បាត​ឬ​២០០០​បាត​ អភិបាលរង​ខេត្ត​រូប​នេះ​​បានធ្វើការ​បដិសេធថា​ មិនមែន​ជា​កា​ពិត​ឡើយ​ ដោយ​លោក​បញ្ជាក់​ថា ​នៅ​ទីតាំង​ទទួល​សំណើរ​​បស់​គណៈកម្មការ​ចំណុច​ស្ថានីយរថភ្លើង​ក្នុងភូមិប៉ោយប៉ែត សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុម​មន្ត្រី​បំពេញបែបបទ​ជូន​ពលរដ្ឋ​ជា​អាជីវករ​ផ្សារ​រុង​ក្លឿ​ ដោយ​មិន​តម្រូវ​ឲ្យ​យក​ប្រាក់​មួយ​រយ​រៀល​ឡើយ​។​

មិនតែប៉ុណ្ណោះ​លោក​បញ្ជាក់​ថា​សូ​ម្បី​អ្នក​ដែល​មាន​លិខិតឆ្លងដែន​,​ ប័ណ្ណ​ព្រំដែន​ឬ​កាត​ឆ្លង​ដែនដែល​​ផុត​សុពលភាព​ក៍​អាច​ចូល​ទៅ​ពិនិត្យ​ទំនិញ​បាន​ដែរ ​ព្រោះ​អាជ្ញាធរ​ខេត្ត​ស្រះ​កែវ-​ថៃ​បាន​ឯកភាព​តាម​សំណើរ​សុំ​របស់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ហើយ ​ប៉ុន្តែ​​ត្រូវ​បំពេញបែបបទ​ជា​មុន​។​

តាម​ការ​សាកសួរ​ផ្ទាល់​មុន​ចេញដំណើរ​ពី​កម្ពុជា ​អាជីវករ​ភាគច្រើន​និយាយ​ថា​នឹង​មិន​ដឹក​ទំនិញ​ចេញ​មក​ទឹកដី​កម្ពុជា​វិញ​ទេ ​គឺ​ពួក​គាត់​ត្រឹមតែ​ទៅ​ពិនិត្យ​មើល​ទំនិញ​តាម​តូប​រៀងៗខ្លួន​តែ​ប៉ុណ្ណោះ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (កែសម្រួលដោយ ៖ ធីតា​)​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ