ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PNN​ មិន​អនុញ្ញាត​ឱ្យ​អ្នក​ប្រដាល់​ឡើង​ប្រកួត​របៀប​ប្រឡែង​គ្នា​​លើ​សង្វៀន​​ជា​ដាច់​ខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​PNN​មិន​អនុញ្ញាត​ឱ្យ​អ្នក​ប្រដាល់​ឡើង​ប្រកួត​របៀប​ប្រឡែង​គ្នា​លេង​លើ​សង្វៀន​របស់​ខ្លួន​ជា​ដាច់ខាត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សំណព្វ អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​PNN​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​មុន​ពេល​បើក​ការ​ប្រកួត​ប្រដាល់​អធិរាជ​គុន​ខ្មែរ​ISI PALM-ISI PIPE​រដូវ​កាល​ថ្មី​ទី​៣ កាលពី​ថ្ងៃ​ទី​១២​កក្កដា​។…

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​PNN​មិន​អនុញ្ញាត​ឱ្យ​អ្នក​ប្រដាល់​ឡើង​ប្រកួត​របៀប​ប្រឡែង​គ្នា​លេង​លើ​សង្វៀន​របស់​ខ្លួន​ជា​ដាច់ខាត ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក សំណព្វ អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​PNN​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​មួយ​មុន​ពេល​បើក​ការ​ប្រកួត​ប្រដាល់​អធិរាជ​គុន​ខ្មែរ​ISI PALM-ISI PIPE​រដូវ​កាល​ថ្មី​ទី​៣ កាលពី​ថ្ងៃ​ទី​១២​កក្កដា​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា លោក ម៉ិ​ល កាដូ អគ្គនាយករង​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​ក្រុមហ៊ុន​ISI PALM-ISI PIPE​។

សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​រដូវ​កាល​ទី​៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​នៅ​ស្ថានីយទូរទស្សន៍​PNN​ក្នុង​សង្កាត់​ព្រែក​តា​សេក គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ កីឡាករ​៤​រូប​ឡើង​ប្រកួត​បើក​ឆាក​ថ្ងៃ​ដំបូង​មាន​កីឡាករ ពុទ្ធ ម៉ា​ណូ​យ កីឡាករ រឿង សា​រិ​ទ្ធ កីឡាករ អេ​លី​ត កែវ​ឡុ​ង និង​កីឡាករ លន់ សៀ​ក​ឡេ​ង រួម​ទាំង​គូ​ពិសេស​ចំនួន​៣​គូ​ផ្សេង​ទៀត ។ ចំពោះ​អ្នក​ឈ្នះ​ជា​ម្ចាស់​ជើងឯក​ម៉ា​រ៉ា​តុង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២​លាន​រៀល មេដាយមាស​១​គ្រឿង រីឯ​ជើងឯក​រង​ទទួល​បាន​១​លាន​រៀល មេដាយ​ប្រាក់​១​គ្រឿង​។

ទន្ទឹម​គ្នា​នេះ​ដែរ PNN​និង​ISI STEEL រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ដ៏​កក្រើក​នេះ​ឡើង​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​ក្បាច់គុន​បូរាណ​ខ្មែរ ជា​ពិសេស​ការ​ជួយ​កសាង​ធនធាន​និង​សមត្ថភាព​កីឡាករ​កម្ពុជា​សម្រាប់​ប្រជែង​យក​មេដាយ​លើ​ឆាក​អន្តជាតិ​និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ដូច្នេះ​PNN​ក៏​ត្រូវ​តែ​យកចិត្តទុកដាក់​និង​មិន​អនុញ្ញាត​ឱ្យ​ការ​ប្រកួត​នៅ​លើ​សង្វៀន​របស់​ខ្លួន​ក្លាយជា​វេទិការ​រិះគន់​ពី​មហាជន​ជា​ដាច់ខាត​។

លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន បាន​មាន​ប្រសាសន៍​ថា ដើម្បី​ចៀសវាង​ឱ្យ​បាន​រាល់​ការ​រិះគន់​និង​វាយប្រហារ​របស់​មហាជន​ដែល​ជា​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ កីឡាករ​ទាំងអស់​ត្រូវ​តែ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​។

ចំណែក​គណៈកម្មការ​បច្ចេកទេស​ដែល​មាន​ចៅក្រម អាជ្ញាកណ្ដាល ត្រូវ​មានការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ទាំង​វិន័យ សីលធម៌ យុត្តិធម៌​ដោយ​ការ​កាត់ក្ដី​ត្រូវ​ឱ្យ​មាន​ភាព​សុក្រឹត​បំផុត​។

គួរ​រំលឹក​ផង​ដែរ​ថា សម្រាប់​យុទ្ធនាការ​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អធិរាជ​គុន​ខ្មែរ ISI PALM-ISI PIPE​រដូវ​កាល​ទី​១​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​កន្លង​មក ម្ចាស់​ជើងឯក​បាន​ទៅ​លើ​កីឡាករ ឡៅ ចិ​ត្រា ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​៤០​លាន​រៀល ។ រីឯ​រដូវ​កាល​ទី​២​បាន​ទៅ​លើ​កីឡាករ អេ​លី​ត ចំរើន ជា​ម្ចាស់​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម អម​ជាមួយ​ប្រាក់​រង្វាន់​៤០​លាន​រៀល​និង​ខ្សែក្រវាត់​មាស​១​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ