ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ប៉ុស្តិ៍និង​អនុ​ប៉ុស្តិ៍​អន្តោ​ប្រវេសន៍​​អូរ​ស្មាច់ ធ្វើ​ឱ្យបែក​ពាង​ប្រហុក

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរ​មានជ័យ ៖ ផ្ទុះ​រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​កើតឡើង​នៅ​ផ្ទៃក្នុង​ប៉ុ​ស្តិ៍រដ្ឋបាល ប៉ូលិស​អន្តោ​ប្រវេ​ស​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខណៈ​លោក​វរសេនីយ៍ឯក​ថេរ សុ​រិ​ទ្ធិយ៉ា និងលោក​វរសេនីយ៍ឯក​ទា ប៉ាវ​ សំណាង​មិន​អនុវត្ត​ទៅ​លើ​គោលការណ៍​រចនា​សម្ព័ន្ធ​ទាំង​៤​គោលដៅដែលអគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍ ដាក់​ឱ្យ​បម្រើ​ការងារ​​នៅ​ច្រកទ្វារព្រំដែន…

ខេត្តឧត្តរ​មានជ័យ ៖ ផ្ទុះ​រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​កើតឡើង​នៅ​ផ្ទៃក្នុង​ប៉ុ​ស្តិ៍រដ្ឋបាល ប៉ូលិស​អន្តោ​ប្រវេ​ស​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខណៈ​លោក​វរសេនីយ៍ឯក​ថេរ សុ​រិ​ទ្ធិ
យ៉ា និងលោក​វរសេនីយ៍ឯក​ទា ប៉ាវ​ សំណាង​មិន​អនុវត្ត​ទៅ​លើ​គោលការណ៍​រចនា​
សម្ព័ន្ធ​ទាំង​៤​គោលដៅដែលអគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍ ដាក់​ឱ្យ​បម្រើ​ការងារ​​នៅ​ច្រកទ្វារព្រំដែន ។

ព័ត៌មាន​ធ្លាយ​ចេញ​ពីប៉ុស្តិ៍ព្រំ​ដែន​និយាយថា លោក​វរសេនីយ៍ឯក​ថេរ សុ​រិ​ទ្ធិ​យ៉ា​ មេ​ប៉ុ​ស្តិ៍ ​រដ្ឋបាល​នគរបាល​អន្តោ​ប្រវេ​ស​អន្តរជាតិ​អូរ​ស្មាច់ ​លោក​វរសេនីយ៍ឯក​ ទា ប៉ាវ​សំណាង​តួនាទី​ជា​អនុ​ប៉ុ​ស្តិ៍ ឃុបឃិតគ្នា​លុប​បំបាត់​រចនាសម្ព័ន្ធ​របស់​ក្រសួងមហាផ្ទៃ​ និងបទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​អគ្គនាយក​អន្តោ​ប្រវេ​ស​ន៍ចោល​បង្កើត​ថ្មី​ ដោយ​និយម​តែ​បក្ស​ពួក​ក្តោប​ក្តាប់​រាល់ការងារ​​ចំណូល​បាន​ស៊ីដាច់​មន្ត្រី​ក្រាម​ឱ​វាទរបស់​ខ្លួន​ ដោយ​បាន​អះអាង​ថា ​ផ្តល់​ឱ្យទៅ​ថ្នាក់លើ ថែម​ទាំង​គំរាម​មន្ត្រី​តូចតាច​មិន​ឱ្យ​ហើប​មាត់​ទៀត​ផង​។

មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយបង្ហើប​អះអាង​ឱ្យ​ដឹង​ថា លោក​មេ​ប៉ុ​ស្តិ៍ និងលោក​អនុ​ប៉ុ​ស្តិ៍រដ្ឋបាល​នគ​បាល​អន្តោ​ប្រវេ​ស​កំពុង​តែ​ជះក្លិន​ ​ត្រូវ​បាន​គេ​រិះ​​គន់​ថា ប៉ុ​ស្តិ៍​រដ្ឋបាល​នគ​បាល​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​នេះ ​ជា​ប៉ុស្តិ៍​ដេញថ្លៃ​ផ្តាច់មុខ​របស់​លោក​មេ​ប៉ុ​ស្តិ៍ និង​​លោក​អនុ​ប៉ុ​ស្គិ​ក្តោប​ក្តាប់​តែ​មនុស្ស​២​នាក់​ដែលពេលនេះ បែកពាងប្រហុកខុលទៅហើយ មានដង្កូវវារ​ឱ្យរគើម ។

មន្ត្រី​ដដែល​បាន​បញ្ជាក់ថា បញ្ហា​លោក​មេ​ប៉ុ​ស្តិ៍បាន​រំលាយ​នូវ​រចនាសម្ព័ន្ធ​របស់​ក្រ
សួង​​មហាផ្ទៃ​ ក៏​ដូច​បទបញ្ជា​អគ្គនាយក​អន្តោ​ប្រវេ​សន៍​ចោល​ទាំង​៤​ ផ្នែក​៤​គោលដៅ ដូច​ជា​នាយក្រុម​ផ្នែក​រដ្ឋបាល នាយក្រុម​ផ្នែក​ធ្វើ​បែបបទ នាយក្រុម​ផ្នែក​ច្បាម​ការពារ​ និងនាយក្រុម​ផ្នែក​ត្រួតពិនិត្យ​ចល័ត​ឱ្យទៅ​ជា​មន្ត្រី​ធម្មតា ហើយ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី​ដោយ​បក្សពួក​របស់​ខ្លួន​ ដោយ​យក​មនុស្ស​ជា​ជន​ស៊ី​វិល​ ដែល​ជា​សាច់ញាតិ​ខ្លួន​មក
ធ្វើ​កាន់​តួនាទី​នេះ​ជំនួស​វិញ បញ្ហា​​មាត់ច្រក​ទ្វារ​អន្តរជាតិ​បិត​បើក​កត់​ចំនួន​ក្បាល​រថយន្ត​ចេញចូល​ដោយ​មិន​បាន​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​រាល់​ឯកសារ ដូច​ជា​លិខិត​ឆ្លង​​ដែន​(passport)​តៃកុង​រថយន្ត និង​អ្នក​រួម​ដំណើរ​នៅ​ក្នុង​រថយន្ត​ មិន​មាន​ឯកសារ​នោះ​ទេ​បណ្តោយ​ឱ្យ​ចូល​យ៉ាង​ជ្រៅ​ក្នុង​ប្រទេស​កម្ពុជា​។

លើស​ពី​នេះ​ លោក​វរសេនីយ៍ឯក​ថេរ សុ​រិ​ទ្ធិ​យ៉ា ​យក​គោលដៅ​ប៉ុ​ស្តិ៍ ផ្នែក​រដ្ឋបាល​ខ្លោងទ្វារ​នៅ​មុខ​ផ្សារ​ថ្ម​អូរ​ស្មាច់​ ជា​កម្ម​សិទ្ធិផ្ទាល់ខ្លួន​រក​ចំណូល (​ថវិកា​)​បាន​លុយ
យ៉ាង​សន្លឹក​សន្ធាប់​ ដោយ​តម្រូវ​ឱ្យ​ក្បាល​ឡាន​រថយន្ត​ថៃ​ដឹក​ដំឡូង​មី​មួយ​គ្រឿង​បង់​៤០០​បាត​ មនុស្ស​ឆ្លង​ដែន​គ្មាន​លិខិត​ក្នុង​ម្នាក់​ៗ១០០​បាត ​ចូល​ម៉ា​សេរី បើ​គិត
ពី​ក្បាល​រថយន្ត​មិន​ក្រោម​ពី​១៥០​រថយន្ត​ក្នុង​មួយ​ថ្ងៃ​ដោយឡែក​រថយន្ត​ដឹក​ទំនិញ​គ្រឿងទេស​រួម​ទាំង​រថយន្ត​ដឹក​ជ្រូក​មាន់​មិន​ក្រោម​១០០​គ្រឿង​តម្រូវ​ឱ្យ​បង់​ចាប់ពី
៨០​បាត​​ទៅ​១០០០​បាត ។

​ចំណែក​រថយន្ត​ដឹក​គ្រឿងសំណង់​ក្នុង​មួយ​រថយន្ត​តម្រូវឱ្យ​បង់​១៥០០​បាត។ ប្រភព​ដដែល​​ប្រាប់ថា ប្រាក់ដែល​ប្រមូល​បាន​ទាំងនេះ ​ត្រូវ​បាន​ស៊ីដាច់​មន្ត្រី​ក្រោម​ឱវាទរបស់​ខ្លួន​ហើយ​លោក​មេ​ប៉ុ​ស្តិ៍ ​អនុ​ប៉ុ​ស្តិ៍អះអាង​(​ថវិកា​)​ទាំងអស់ ​សម្រាប់​មេ​ថ្នាក់លើ​។

ទាក់ទិន​រាល់​ព​ត័​មាន​ចោទប្រកាន់​នេះ ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល​ថ្ងៃ​ទី​១៣​កក្កដា​ ​កោះសន្តិភាព​បាន​ធ្វើការ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ដើម្បី​ធ្វើ​បទ​​សម្ភាសន៍​ជាមួយ​លោក​វរសេនីយ៍ឯក ថេរ សុ​រិ​ទ្ធិ​យ៉ា ​មេ​ប៉ុ​ស្តិ៍រដ្ឋបាល​នគរបាល​​អន្តោ​ប្រវេ​ស​ន៍ដែរ តែ​លោក​បាន​លើ​កទូ​ស័ព្ទ​ហើយ​និយាយ​ថា «បើ​ចង់​ធ្វើ​បទ​សម្ភា​ស​ន៍​ជាមួយ​លោក ​ត្រូវ​តែ​ដាក់​សំណើសុំ​ចូល​ទៅ​អគ្គ​នា​យោ​អន្តោ​ប្រវេ​សន៍សិន​ ទើប
មក​ធ្វើការ​ជួប​សម្ភាស​ន៍ជាមួយ​លោក​បាន​ ហើយក៏​បិទ​ទូ​ស័ព្ទ​ទៅ​វិញ​ ធ្វើប្ញកកោង​ណាស់ ហើយកាន់តែកោងកាចជាមួយ​កូនចៅ​ថ្នាក់​ក្រោមផងដែរ ។

ព័ត៌មាន​បន្ថែមមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ