ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​ទេ? ហេតុ​អ្វី​កម្ពុជា​មាន​បុរស​ជាង​១២៥​នាក់​ឆ្លង​កូ​វី​ដ​-១៩ ខណៈ​ស្ត្រី​តែ​៤០​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

កូ​វី​ដ​-១៩ ៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ចំនួន​១៦៥​បាន​ឆ្ង​ង​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ​មាន​បុរស​ចំនួន​១២៥​នាក់ ខណៈ​ស្ត្រី​មាន​ចំនួន​តែ​៤០​នាក់​ប៉ុណ្ណោះ​។ តើ​ហេតុ​អ្វី​បានជា​កម្ពុជា​មាន​បុរស​ចំនួន​ច្រើន​ជាង​ស្ត្រី ដល់​ទៅ​ជាង​បី​ដង ដែល​ឆ្លង​កូ​វី​ដ​-១៩​ដូច្នេះ? ខណៈ​ដែល​កម្ពុជា​មិន​មានការ​ស្រាវជ្រាវ​ជា​ផ្លូវការ​ទៅ​លើ​រឿង​នេះនោះ…

កូ​វី​ដ​-១៩ ៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ចំនួន​១៦៥​បាន​ឆ្ង​ង​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ​មាន​បុរស​ចំនួន​១២៥​នាក់ ខណៈ​ស្ត្រី​មាន​ចំនួន​តែ​៤០​នាក់​ប៉ុណ្ណោះ​។ តើ​ហេតុ​អ្វី​បានជា​កម្ពុជា​មាន​បុរស​ចំនួន​ច្រើន​ជាង​ស្ត្រី ដល់​ទៅ​ជាង​បី​ដង ដែល​ឆ្លង​កូ​វី​ដ​-១៩​ដូច្នេះ? ខណៈ​ដែល​កម្ពុជា​មិន​មានការ​ស្រាវជ្រាវ​ជា​ផ្លូវការ​ទៅ​លើ​រឿង​នេះនោះ គេ​អាច​យល់​បាន តាម​រយៈ​ការ​ពិនិត្យ​មើល​ពី​របៀប​នៃ​មេរោគ​កូ​វី​ដ​-១៩ បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត និងពី​របៀប​រស់នៅ​របស់​បុរស និង​ស្ត្រី​។

កន្លង​មក​គេ​ដឹង​ថា​មេរោគ​នេះ​បាន​ចម្លង​ច្រើន ជា​ពិសេស​នៅ​កន្លែង​ដែល​មាន មនុស្ស​ប្រមូលផ្តុំ​ច្រើន និង​ការ​ធ្វើ​ដំណើរ​ប្រមូលផ្តុំ​។ ដូច្នេះ​នៅ​ពេល​មនុស្ស​ដើរ​លេង​ច្រើន ឬ​ធ្វើ​ដំណើរ​ច្រើន​ដោយ ប្រឈម​នឹង​ការ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស​នោះ គេ​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នេះ​។ នៅ​ប្រទេស​កម្ពុជា​យើង គេ​សង្កេត​ឃើញ​ថា​បុរស​ដើរ​លេង​ក្រៅ​ផ្ទះ​ច្រើន​ជាង​ស្ត្រី ហើយ​ក៏​ធ្វើ​ដំណើរ​ច្រើន ជាង​ស្ត្រី​ផង​ដែរ​។ កត្តា​ទាំង​ពីរ​នេះ​បូក​បញ្ចូល​គ្នា​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​ងាយ​ឆ្លង​កូ​វី​ដ​-១៩​ជាង​ស្ត្រី​។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ កូ​វី​ដ​-១៩​ក៏​បាន​សម្លាប់​បុរស​ច្រើន​ជាង​ស្ត្រី​ផង​ដែរ​នៅ​ក្នុង​ពិភពលោក​នេះ​។ ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ថា កូ​វី​ដ​-១៩ វាយលុក​ទៅ​លើ​បុរស​ធ្ងន់​ជាង​ស្ត្រី​។ ហេតុផល​មួយ​នោះ​គឺ ស្ត្រី​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​ជាង​បុរស​។ ការ​សិក្សា​ស្រាវជ្រាវ​ក៏​រក​ឃើញ​ដែរ​ថា បុរស​មាន​ឥរិយា​បទ​ប្រឈម​នឹង ហានិភ័យ​ច្រើន​ជាង​ស្ត្រី​ផង​ដែរ ដូច​ជា​ការ​មិនសូវ​យកចិត្តទុកដាក់​ចំពោះ​គម្លាត​សង្គម​ជាដើម ហើយ​ពួក​គេ ក៏​មិនសូវ​ខ្វល់​នឹង​រោគ​សញ្ញា​ដែរ​៕ ដោយ ៖ អ​. សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ