ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​កម្ពុជា​ឃើញ​ឱកាស​រក​លុយ​ពី​ការ​លក់​ស្បៀង​ដល់​ពិភពលោក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​នៃ​ការ​ផ្គង់​ផ្គង់ស្បៀង​ក្នុង​ពិភពលោក​នោះ ប្រទេស​កម្ពុជា​បាន​សម្លឹង​ឃើញ​ថា វា​ជា​ឱកាស​មួយ​សម្រាប់​ខ្លួន​ពង្រឹង​តួនាទី​ជា​អ្នក​ផលិត និង​លក់​ស្បៀង​ដល់ ពិភពលោក​។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានីភ្នំពេញ ៖ ខណៈ​ដែល​កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្សែ​សង្វា​ក់​នៃ​ការ​ផ្គង់​ផ្គង់ស្បៀង​ក្នុង​ពិភពលោក​នោះ ប្រទេស​កម្ពុជា​បាន​សម្លឹង​ឃើញ​ថា វា​ជា​ឱកាស​មួយ​សម្រាប់​ខ្លួន​ពង្រឹង​តួនាទី​ជា​អ្នក​ផលិត និង​លក់​ស្បៀង​ដល់ ពិភពលោក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​អំពី​ការ​សម្រេចចិត្ត​ផ្នែក​នយោបាយ ដើម្បី​ពង្រឹង​តួនាទី កម្ពុជា ជា​ប្រទេស​សំខាន់​មួយ​នៅ​ក្នុង​ការ​ផលិត​ស្បៀង​ផ្គត់ផ្គង់​ពិភពលោក នៅ​ពេល​ដែល​សម្តេច​តេ​ជោ បានចុះ​ទៅ​កាន់​ខេត្តព្រៃវែង​ជួប​កសិករ​នៅ​ទីនោះ​។

កម្ពុជា​មើលឃើញ​ឱកាស​ក៏​ជួន​គ្នា​នឹង​ពេល​មួយ​ដែល​ឧស្សាហកម្មកាត់ដេរ នៃ​ប្រទេស​កម្ពុជា​ប្រឈម​មុខ​នឹង​អនាគត​ដ៏​មិន​ប្រាកដប្រជា​មួយ ដោយសារ​ផល​ប៉ះពាល់​ដោយសារ កូ​វី​ដ​-១៩ ផង និង​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ដើម្បី​ផ្អាក​ផ្នែក​ខ្លះ​នៃ​ការ​លើកលែង​ពន្ធ​តាម​គម្រោង​អ្វី​ៗ​ទាំងអស់ លើកលែង​អាវុធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​។

កម្ពុជា​បច្ចុប្បន្ន​អួតខ្លួន​ជា​ប្រទេស​នាំ​អង្ករ ដ៏​សំខាន់​ទៅ​កាន់​ទីផ្សារ​ពិភពលោក ពិសេស​អឺរ៉ុប និង​ប្រទេស​ចិន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​កត់សម្គាល់​អំពី​កំណើន​នៃ​ការ​នាំ​ចេញ​នេះ​ផង​ដែរ ហើយ​សម្តេច​បាន​ណែនាំ​មន្ត្រី​ឲ្យ​យកចិត្តទុកដាក់ កិច្ចការ​ផលិត និង​នាំ​ចេញ​ស្បៀង​នេះ​ព្រមទាំង​ការ​ចិញ្ចឹម​ត្រី និង​សត្វ​ផង​ដែរ​៕ ដោយ ៖ អ​.​សួស្តី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ