ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កែ​ច្នៃ​៣​គ្រឿង​ដឹក​បង្គោល​ក្រាក់ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ខេត្ត​ចាប់​ទុក​អស់​ជា​ច្រើន​ថ្ងៃ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​មានមុខ​របរ​រកស៊ី​ដឹកអុស​ក្រាក់​យក​ទៅ​ពុះ​ច្រៀក​លក់ ត្រូវ​បាន​ក្រុម​សមាជិក​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័​ន្ត​ចាប់​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​បរិស្ថាន​ខេត្ត​៣​គ្រឿង ចាត់ការ​អនុវត្តន៍​ទៅ​តាម​នី​វិធី​ច្បាប់​កាលពី​រសៀល​ថ្ងៃ​ទី​៧ កក្កដា រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ២០២០ ទើប​មានការ​សម្របសម្រួល​ឱ្យ​ទម្លាក់​ឈើ​ក្រាក់​ចេញពី​គោ​យន្ត​កែ​ច្នៃ…

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រីក្រ​មានមុខ​របរ​រកស៊ី​ដឹកអុស​ក្រាក់​យក​ទៅ​ពុះ​ច្រៀក​លក់ ត្រូវ​បាន​ក្រុម​សមាជិក​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័​ន្ត​ចាប់​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​បរិស្ថាន​ខេត្ត​៣​គ្រឿង ចាត់ការ​អនុវត្តន៍​ទៅ​តាម​នី​វិធី​ច្បាប់​កាលពី​រសៀល​ថ្ងៃ​ទី​៧ កក្កដា រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី​១៤ កក្កដា ២០២០ ទើប​មានការ​សម្របសម្រួល​ឱ្យ​ទម្លាក់​ឈើ​ក្រាក់​ចេញពី​គោ​យន្ត​កែ​ច្នៃ ហើយ​ម្ចាស់​គោ​យន្ត​បើកបរ​ចេញ​វិល​ត្រឡប់ ទៅ​លំនៅ​ឋាន​វិញ​ទាំង​អារម្មណ៍​ក្តុកក្តួល​ក្ន​ង​ចិត្ត​។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ម៉​ន វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​សំបួ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែល​រកស៊ី​ដឹក​បង្គោល​អុស​ឈើ​ក្រាក់ បាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា ពួក​គាត់​ពុំ​មាន​ជម្រើស​ទេ​បើ​ធ្វើ​ចំណាកស្រុក​រក​ការងារ​នៅ​ឯ​ក្រៅប្រទេស​នោះ មិន​មាន​ថវិកា​ខណៈ​ពួក​គាត់​ក្រីក្រ​ទើប​សម្រេចចិត្ត​នាំ​គ្នា​រក​ទិញ​បង្គោល​ក្រាក់​យក​ទៅ​លក់​បើ ក្រាក់​នោះ​ធ្វើ​បង្គោលរបង មិន​បាន​ក៏​ពុះ​ច្រៀក​ជា​អុស​លក់​វិញ​។

ហើយ​ទាះ​ជា​ពួក​គាត់​ដឹក​បង្គោល​ក្រាក់ ឬ​ជា​អុស​លក់​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​តាម​ដងផ្លូវ​ជា​ច្រើន​បាន​ឃាត់​គោ​យន្ត​សុំ​លុយ ក្នុង​មួយ​គោ​យន្ត​មិន​ក្រោម​៣​ម៉ឺន​រៀល​នោះ​ទេ​។ ប្រជាពលរដ្ឋ​ដដែល​បាន​បញ្ចា​ក់ថា នៅ​ក្នុង​ថ្ងៃ​កើតហេតុ​រូប​ខ្លួន​រួម​ទាំង​បងប្អូន​ចំនួន​១០​គ្រួសារ បរ​បួល​គ្នា​ចូល​លុយ​ទិញ​បង្គោល​ក្រាក់​លក់ នៅ​ឯ​ស្រុក​ត្រពាំង​ប្រាសាទ​កាលពី​ថ្ងៃ​ទី​៧​កក្កដា លុះ​ពេល​ធ្វើ​មក​ដល់​ភ្នំ​រូង​ដែក​ស្ថិត​នៅ​ក្នុង​ទឹកដី​ភូមិ​ចារ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង មាន​សមាជិក​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័​ន្ត​ចាប់​ប្រគល់​ទៅ​ឱ្យ​បរិស្ថាន​ខេត្ត។

បន្ទាប់​មក​ពួក​គាត់​ទាំងអស់​គ្នា​បាន​សុំ​អង្វ​ករ​ដល់​ស្ថាប័ន​អ្នកមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ រហូត​ទៅ​ដល់​សុំ​អង្វ​ករ​ផ្ទាល់​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​យ៉ាងណា ក៏​គ្មាន​ធម៌​មេត្តា​ដល់​ពួក​គាត់​ជា​ជន​ក្រីក្រ​ទេ ដោយ​គេ​តម្រូវ ឱ្យ​ទម្លាក់​ឈើ​បង្គោល​ក្រាក់​ទាំង​៣​គោ​យន្ត​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន​។ ទាក់ទិន​ព័ត​មាន​នេះ​កោះ​សន្តិ ភាព​បាន​ទូ​ស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ កក្កដា ២០២០ ជួប​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​បាន​លើក​ទូ​ស័ព្ទ​ហើយ​រៀបរាប់​យ៉ាង​ខ្លី​ថា ករណី​នេះ​លោក​បាន​ចាត់ការ​ទៅ​នីតិវិធី​ច្បាប់​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ