ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាយការណ៍​របស់​អង្គការ​រក​ឃើញ​កុមារ​កម្ពុជា​រង​គ្រោះ​ខ្លាំង​ដោយសារ កូ​វី​ដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គការ​ទស្សនៈ​ពិភពលោក​នៅ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ ជាមួយ​សម្ព័ន្ធ Joining Forces និង គណៈកម្មាធិការ​ដើម្បី​សិទ្ធិ កុមារ​នៅ​កម្ពុជា បាន​ចេញ​របាយការណ៍​វាយតម្លៃ​ដំបូង​គេ​ស្ដី​ពី​ផល​រង​ប៉ះពាល់​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ អង្គការ​ទស្សនៈ​ពិភពលោក​នៅ​កម្ពុជា​ក្នុង​ភាព​ជា​ដៃគូ ជាមួយ​សម្ព័ន្ធ Joining Forces និង គណៈកម្មាធិការ​ដើម្បី​សិទ្ធិ កុមារ​នៅ​កម្ពុជា បាន​ចេញ​របាយការណ៍​វាយតម្លៃ​ដំបូង​គេ​ស្ដី​ពី​ផល​រង​ប៉ះពាល់​ជំងឺ​កូ​វី​ដ​១៩ ដែល បង្ហាញ​ឲ្យ​ដឹង​ថា​៧២% នៃ​អ្នកចូលរួម​ការ​ស្ទង់​មតិ​បាន​រាយការណ៍​ថា​ពួក​គេ​បាន​ជួប​ប្រទះ​នូវ​ការ​បាត់បង់ ឬ​ថយ​ចុះ​នូវ​ប្រាក់ ចំណូល​។ ដើម្បី​ទប់ទល់ នឹង​ការ​បាត់បង់​ទាំងនេះ ៤៣% នៃ​ពួក​គាត់​បាន​រាយការណ៍​ថា ពួក​គាត់​ត្រូវ​តែ​កាត់​បន្ថយ​របប​អាហារ ហូប​ចុក​ប្រចាំ​ថ្ងៃ ។

នេះ​បើ​តាម​សម្ដី​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​មានឈ្មោះ សុំ ដែល​សព្វ​ថ្ងៃនេះ​គាត់​បាន​បាត់ បង់​ការងារ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​។ អ្នកស្រី​សុំ គឺជា​មេ​គ្រួសារ​ម្នាក់ ដែល​ត្រូវ​ធ្វើការ ដើម្បី​ចិញ្ចឹម​កូន​តូច​ៗ ចំនួន​បី​នាក់​នៅ​ក្នុង​បន្ទុក​។

ឈ្មោះ សុំ អាយុ​៤៣​ឆ្នាំ បាន​និយាយ​ថា «​នៅ​ថ្ងៃ​ដែល​មិន​មាន​លទ្ធភាព​ទិញ​ស្បៀងអាហារ គ្រួសារ​របស់​យើង​មាន​តែ​អង្ករ​សម្រាប់​បរិភោគ ហើយ​វា​បាន​បំពេញ ការ​ផ្គត់ផ្គង់​ដល់​យើង​បាន​ពីរ​ទៅ​បី​ថ្ងៃ​។ យើង​នៅ​សល់​អង្ករ​ច្រក​ឆ្នាំង​ក្នុង​ពាង​ចុង​ក្រោយ​គេ ល្មម​គ្រប់​សម្រាប់​ដាំ​បបរ​ប៉ុណ្ណោះ នៅ​ពេល​ដែល​យើង​មិន​ទាន់​ទទួល​បានការ​គាំទ្រ​ពី​អង្គការ​ទស្សនៈ​ពិភពលោក​»​។

យោង​តាម​របាយការណ៍​ចេញ ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ បានឱ្យ​ដឹង​ថា គំហើញ​នៃ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ លើ​កុមារ​ងាយ​រង​គ្រោះ​នៅ​អាស៊ី ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក អាស៊ី​ប៉ា​ស៊ី​ហ្វិ​កបាន​បង្ហាញ​ថា សេដ្ឋកិច្ច ចិត្ត​សង្គម និង​សំពាធ​រាង​កាយ​គ្រួសារ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ

កូ​វី​ដ​១៩​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​គ្រប់​វិស័យ​លើ​ផ្នែក​សុខុមាលភាព​កុមារ ដែល​រួម​មាន ការ​ទទួល​បាន​អាហារ និង​អាហារូបត្ថម្ភ ការ​ទទួល​បានការ ថែទាំ​សុខភាព និង​ថ្នាំសង្កូវ ការ​ទទួល​បានការ​គាំពារ​ខាង​អនាម័យ និង​សម្ភារៈ​អនាម័យ ព្រមទាំង​បង្ក​ឲ្យ​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ការ​ការពារ​កុមារ​។

លោក Daniel Selvanayagam នាយក​ជាតិ​នៃ​អង្គការ ទស្សនៈ​ពិភពលោក​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា «​អង្គការ​ទស្សនៈ​ពិភពលោក​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​របស់​កុមារ​ងាយ​រង​គ្រោះ​បំផុត​នៅ​លើ​ពិភពលោក​។ ក្នុង​នាម​ជា​អង្គការ​ដែល​ធ្វើការ​ផ្ដោត​លើ​កុមារ អង្គការ​ទស្សនៈ​ពិភពលោក​ចង់​ឃើញ​កុមារ ទាំងអស់​ទទួល​បានការ​អប់រំ ទទួល​បាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ទទួល​បានការ​ការពារ​ដ៏​ប្រសើរ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់​»​។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ២ ខែកក្កដា អង្គការ​ទស្សនៈ​ពិភពលោក បាន​ឆ្លើយ​តប​ចំពោះ​សេចក្ដី​ត្រូវការ របស់​ក្រុម​គ្រួសារ​ងាយ​រង​គ្រោះ ដែល រង​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយសារ​កូ​វី​ដ​១៩ នៅ​ក្នុង​ឃុំ​ជាង ៥៥០ ទូ​ទាំង ១០ ខេត្ត និង​រាជធានី​ភ្នំពេញ​។ អង្គការ​ទស្សនៈ​ពិភពលោក​បាន​ធ្វើការ​ជាមួយ​ដៃគូ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​ដល់​ប្រជាជន​ជាង ៨៨០.០០០ នាក់ ក្នុង​នោះ​មាន​កុមារ ៥៥០.០០០ នាក់ ផ្ដល់​ជូន​អង្ករ​ជាង ១៣៥ តោន និង​សម្ភារៈ​ស្បៀងអាហារ​ដ៏​ទៃ​ទៀត​។

អង្គការ​ទស្សនៈ​ពិភពលោក​ក៏​បាន​ជួយ​គាំទ្រ​មណ្ឌល​សុខភាព​ចំនួន ៧៤ និង​គ្រួសារ​ងាយ​រង​គ្រោះ​នូវ​សម្ភារៈ​ការពារ​ផ្ទាល់ខ្លួន និង​សម្ភារៈ​អនាម័យ​រួម​មាន​ដូច​ជា អាល់កុល ១០.០០០ លី​ត្រ ប្រអប់​ម៉ាស់​ចំនួន ៥.០០០​ប្រអប់ ស្រោមដៃ​ចំនួន ៩១៩ ប្រអប់ ចែក​ជូន​ដល់​មណ្ឌល​សុខភាព និង​គ្រួសារ​ងាយ​រង​គ្រោះ​។ មិនតែប៉ុណ្ណោះ​រួម​មាន​សៀវភៅអាន និង​សម្ភារៈ​សិក្សា​សម្រាប់​កុមារ​ជាង ៤៥.០០០​សម្រាប់ ត្រូវ​បាន​ចែក​ជូន​ដល់​កុមារ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ អង្គការ​ទស្សនៈ​ពិភពលោក​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​មនុស្ស​រាប់​សិប​លាន​នាក់ នៅ​តាម​ភូមិ និង​សហគមន៍ ទីក្រុង​រាប់​ពាន់ នៅ​ជុំវិញ​ពិភពលោក​។ បណ្តាញ​មូលដ្ឋាន​របស់​យើង​រួម​មាន បណ្តាញ​ធំ​ៗ​នៃ​អ្នកដឹកនាំ​ជំនឿ បុគ្គលិក​សុខភាព​សហគមន៍ ក្រុម​សន្សំ និង​ក្លឹ​ប​កុមារ និង​ស្ថាប័ន​រដ្ឋាភិបាល​ថ្នាក់​ភូមិ និង​ស្រុក​។ តាម​រយៈ​បណ្តាញ​ផ្សារ​ភ្ជាប់​ទាំងនេះ​កំពុង​ត្រូវ បាន​កេណ្ឌ​ប្រមូល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល និង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ