ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថែបប្លែត​​ជាង​១ពាន់​គ្រឿង​ផ្តល់​ជូន​ទូ​ទាំង​ប្រទេស​សម្រាប់​អនុវត្ត​កម្ម​វិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងផែនការ​បាន​ចេញ​សេចក្តី​ប្រកាស នៅ​ថ្ងៃ​ទី ១៤ ខែ កក្កដា នេះ​ថា ដោយ​ពិនិត្យ​ឃើញ​ថា​ទំហំ​ការងារ ប្រសិទ្ធភាព​ការងារ…

រាជធានី​ភ្នំពេញ ៖ ក្រសួងផែនការ​បាន​ចេញ​សេចក្តី​ប្រកាស នៅ​ថ្ងៃ​ទី ១៤ ខែ កក្កដា នេះ​ថា ដោយ​ពិនិត្យ​ឃើញ​ថា​ទំហំ​ការងារ ប្រសិទ្ធភាព​ការងារ មិន​អាច​គាំទ្រ​ការងារ​បាន​ទាន់​ពេលវេលា តាម​រយៈ​ការ​ស្នើ​សុំ​របស់​ក្រសួងផែនការ អង្គការ​UNDP បាន​សម្រេច​ផ្តល់​ថែប​ប្លែត​ចំនួន​១៧០០ គ្រឿង​បន្ថែម​ទៀត​ជូន​ដល់​ក្រសួង សម្រាប់​បើក​ផ្តល់​បន្ត​ជូន ឃុំ​/​សង្កាត់ ទូ​ទាំង​ប្រទេស​ចំនួន​មួយ ឃុំ​/​សង្កាត់ បាន​០១​គ្រឿង​បន្ថែម​ទៀត ហើយ​ពិធី​ប្រគល់​ទទួលថែប​ប្លែ​ត សម្រាប់​អនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការ​ស្នើ​សុំ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រគល់​តា​ប្លេ​ត នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ដែល​មានការ​ចូលរួម​ពី​លោក​ទេស​រដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួងផែនការ លោក Christian Berger លោក​ឯកអគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​ប្រទេស​កម្ពុជា លោក​ឯកអគ្គរដ្ឋទូត​រង និង​លោក Nick Beresford ប្រធាន​អង្គការ UNDP ប្រចាំ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ