ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​​បូ​រ៉ា​ក់ នៅ​ផ្សារ​ចុងកាល់

3 ឆ្នាំ មុន

ឧត្តរមានជ័យ​ ៖ នៅ​ថ្ងៃ​​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តឧត្តរមានជ័យ ដោយ​មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ…

ឧត្តរមានជ័យ​ ៖ នៅ​ថ្ងៃ​​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តឧត្តរមានជ័យ ដោយ​មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់ នៅ​ផ្សារ​ចុងកាល់ ស្ថិត​ក្នុង​ភូមិករ ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​ ។

ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម​ ទៅ​លើ​គំរូ​ម្ហូបអាហារ​ចំនួន ០៩គំរូ មាន​ដូច​ជា ​៖ អំបិល​ម៉ត់ ត្រី​ប្រា​ហើម ប្រហុក មី​លឿង ត្រីងៀត សាច់ក្រក ពពុះសណ្ដែក និង​ទំពាំង​ជ្រក់ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ។ ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​របស់​ទំនិញ​នៅ​លើ​សំបក​វេច​ខ្ចប់​ផង​ដែរ ​។

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ ពពុះសណ្ដែក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ (Borax) ចំនួន ០៣ គីឡូក្រាម ​។

មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ ដកហូត​ផលិតផល​ទាំងនោះ មក​រក្សា​ទុក​ដើម្បី​ដុត​កម្ទេច​ចោល និង​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់ ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ