ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគី​ថៃ​យល់ព្រម​ឱ្យ​អាជីវករ​ខ្មែរ​ចូល​តាម​លក្ខខណ្ឌ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​សម្រេចបើក​ច្រក​ទ្វារ​ព្រំដែន​របស់​ខ្លួន​ឱ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ដឹក​ទំនិញ​របស់​ពួក​គេ​នៅ​ផ្សារ​រុង​ក្លឿ​ចូល​កម្ពុជា​វិញ ដោយ​បាន​កំណត់​១​ថ្ងៃ​រថ​យន្ត​៥០​គ្រឿង និង​មនុស្ស​១០០​នាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​នៅ​ថ្ងៃ​ទី​១៥ ​កក្កដា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឆ្ពោះទៅ​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ ។…

ខេត្តបន្ទាយមានជ័យ ៖ ភាគី​ថៃ​បាន​សម្រេចបើក​ច្រក​ទ្វារ​ព្រំដែន​របស់​ខ្លួន​ឱ្យ​អាជីវករ​ខ្មែរ​ចូល​ទៅ​ដឹក​ទំនិញ​របស់​ពួក​គេ​នៅ​ផ្សារ​រុង​ក្លឿ​ចូល​កម្ពុជា​វិញ ដោយ​បាន​កំណត់​១​ថ្ងៃ​រថ​យន្ត​៥០​គ្រឿង និង​មនុស្ស​១០០​នាក់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​នៅ​ថ្ងៃ​ទី​១៥ ​កក្កដា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ឆ្ពោះទៅ​ច្រក​ខ្ល​ង​លឹ​ក​ប្រទេស​ថៃ ។

យោង​តាម​សេចក្តីជូនដំណឹង​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ស្តី​ពី​ការ​អនុញ្ញាត​ឱ្យ​អាជីវករ​ខ្មែរ ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ស្រុក​អារញ្ញ​ប្រា​ថេ​ត ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ចូល​ទៅ​ពិនិត្យ​ទំនិញ​របស់​ពួក​គេ​ចាប់ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២០​តទៅ​តាម​ពេលវេលា និង​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវ​បាន​កំណត់ ។

ទី​១-​អនុញ្ញាត​ឱ្យ​រថយន្ត​ចេញ​-​ចូល​ចំនួន​៥០​គ្រឿង ក្នុង​១​ថ្ងៃ និង​ឱ្យ​ចូល​ចំនួន​២​នាក់ ក្នុង​មួយ​រថយន្ត ក្នុង​នោះ​មាន​អ្នកបើកបរ​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់ ។ អ្នកបើកបរ​រថយន្ត​និង​អ្នក​រួម​ដំណើរ​សូម​អនុវត្ត​តាម​ច្បាប់​ឆ្លង​ដែន ត្រូវ​បង្ហាញ​ឯកសារ​ចេញ​-​ចូល​ប្រទេស ។ អ្នក​ដែល​ចូល​ទៅ​ពិនិត្យ​ទំនិញ ត្រូវ​ពាក់​ឧបករណ៍​ការពារ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដូច​ជា​ពាក់​ម៉ាស់ និង​វាស់​កម្តៅ ដោយ​មិន​ឱ្យ​កម្តៅ​លើស​ពី​៣៧,៣​អង្សារ ។ ក្រៅពី​នេះ​នៅ​មាន​បែបបទ​ក្នុង​ការ​ស្នើ​សុំ​អនុញ្ញាត​ឆ្លងកាត់ ឱ្យ​ចូល​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១០​ព្រឹក និង​ត្រឡប់​មក​វិញ​នៅ​ម៉ោង​១​រសៀល​ជា​កំហិត ។ ការ​បំពេញ បែបបទ​ចូល ត្រូវ​មក​បំពេញ​មួយ​ថ្ងៃមុន​ថ្ងៃ​ចូល​នៅ​ពេល​ព្រឹក ។

ទី​២-​ការ​កំណត់​ទីតាំង និង​ផ្លូវ​ធ្វើ​ដំណើរ -​ថ្ងៃអាទិត្យ ទីតាំង​អនុញ្ញាត​ឱ្យ​ចូល​ផ្សារ​អិនឌូចិន ។
-​ថ្ងៃ​ច័ន្ទ ទីតាំង​អនុញ្ញាត​ឱ្យ​ចូល​ផ្សារ​ហ្វូ​ល​ដិ​ន​ក្រែ​ន ។
-​ថ្ងៃ​អង្គារ ទីតាំង​អនុញ្ញាត​ឱ្យ​ចូល​ផ្សារ (​អ​.​ប​.​ច​) ។
-​ថ្ងៃ​ពុធ ទីតាំង​អនុញ្ញាត​ឱ្យ​ចូល​ផ្សារ​ផេ​ន​ចាក់​វ៉ា​ន់ ។
-​ថ្ងៃ​ព្រហស្បតិ៍ ទីតាំង​អនុញ្ញាត​ឱ្យ​ចូល​ផ្សារ​រ៉ាត់​តាក់​ណា​ក់​ថាំ ។
-​ថ្ងៃ​សុក្រ ទីតាំង​អនុញ្ញាត​ឱ្យ​ចូល ផ្សារ ដេ​ត​ថៃ ។
ទី​៣-​សកម្មភាព និង​ណែនាំ​ដែល​គួរ​អនុវត្ត

អនុញ្ញាត​ឱ្យ​ពិនិត្យ​និង​ដឹក​ជ​ញ្ចូ​ន​ទំនិញ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​តាម​ទីតាំង​ដែល​បាន​កំណត់ ដោយ​មិន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ក្រៅពី​បរិវេណ​ដែល​បាន​កំណត់​នោះ​ឡើយ ។ មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ដែល​មិន​មានការ​ពាក់ព័ន្ធ​ចូល​ក្នុង​បរិវេណ​ដែល​អនុញ្ញាត ។ ម្ចាស់​តូប​ទំនិញ​មុន​និង​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​វិញ សូម​ពិនិត្យ​ទំនិញ តូប និង​បិទ​ប្រព័ន្ធ​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​មាន​ករណី​អគ្គិភ័យ​កើតឡើង​ជ​យថាហេតុ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​លើក​ឡើង​កិច្ចប្រជុំ​មន្ត្រី​ស្ថាប័ន​ពាក់​បាន​បញ្ជាក់​ថា កម្ពុជា​-​ថៃ ខេត្ត​ជាប់​ជាយ​ដែន​បាន​សម្រេច​បើក​ច្រក​ទ្វារ​ព្រំដែន​ឱ្យ​អាជីវករ​ចូល​ទៅ​ពិនិត្យ​និង​ដឹក​ទំនិញ ក្នុង​១​ថ្ងៃ​រថយន្ត​៥០​គ្រឿង អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​ចំនួន​១០០​នាក់ ។

បើសិនជា​ប្រជាពលរដ្ឋ​កម្ពុជា​ជា​អាជីវករ​កម្ពុជា គោរព​តាម​ការ​ណែនាំ​អាច​ភាគី​មានការ​បន្ធូរបន្ថយ អាច​ឱ្យ​រថយន្ត និង​អាជីវករ​ខ្មែរ​ចូល​ច្រើន​លើស​ពី​ការ​កំណត់ នៅ​ពេល​ខាង​មុខ​បន្ត​ទៀត ។ ហើយ​សុំ​ឱ្យ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​សហការ​គ្នា​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ