ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត ជា​ឱកាស​ជនខិលខូច បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អន​ឡាញ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ថា ប្រហែលជា​ជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីត​-១៩ បាន​រីក​រាលដាល​យ៉ាង​ខ្លាំង​ស្ទើរតែ​ពាសពេញ​ពិភពលោក រីឯ​ជនខិលខូច​ខ្លះ​ក៏​នៅ​តែ​ឆ្លៀតឱកាស​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ភាព​វឹកវរ​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​។ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត Bitdefender បានឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានអោយ​ដឹង​ថា ប្រហែលជា​ជាង​កន្លះ​ឆ្នាំ​ហើយ​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីត​-១៩ បាន​រីក​រាលដាល​យ៉ាង​ខ្លាំង​ស្ទើរតែ​ពាសពេញ​ពិភពលោក រីឯ​ជនខិលខូច​ខ្លះ​ក៏​នៅ​តែ​ឆ្លៀតឱកាស​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ភាព​វឹកវរ​នៃ​ជំងឺ​រាតត្បាត​មួយ​នេះ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត Bitdefender បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ មានការ​បោក​បញ្ឆោត​ដោយ​ការ​ផ្ញើ​អ៊ីម៉ែ​ល​បាន​កើនឡើង​កាន់តែ​ខ្លាំង ដើម្បី​លួច​ព័ត៌មាន​ផ្ទាល់ខ្លួន និង​លេខ​សម្ងាត់​ធនាគារ​របស់​អ្នក​ប្រើប្រាស់ ឬ​ដើម្បី​បញ្ចូល​មេរោគ​។

ភាគច្រើន​នៃ​ការ​ផ្ញើ​អ៊ីម៉ែ​ល​ឆបោក​ទាំងនោះ ត្រូវ​បាន​បន្លំ​ធ្វើ​ជា​ផ្ញើ​ចេញពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ដូច​ជា អង្គការ រដ្ឋាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌល​សុខភាព​សាធារណៈ ឬ​ធនាគារ​ជាដើម តាម​រយៈ​អ៊ី​ម៉ែ​ល ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​មានការ​ជឿ​ទុកចិត្ត​។ ជា​ឧទាហរណ៍ ជនខិលខូច​បាន​ធ្វើការ​បោក​បញ្ឆោត​បន្លំ​ជា​អង្គការ​សុខភាព​ពិភពលោក (WHO) ផ្សព្វផ្សាយ​ព័ត៌មាន​ថ្មី​ៗ ឬ​ជា​ធនាគារ HSBC ជូនដំណឹង​អំពី​ការ​ដាក់​បញ្ចូល​ប្រាក់ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​ឯកសារ​ដែល​មាន​បង្កប់​ជាមួយ​មេរោគ​។

ទោះជា​នៅ​ប្រទេស​កម្ពុជា​យើង​មិនសូវ​ជា​មាន​អ្នក​ប្រើប្រាស់​អ៊ី​ម៉ែ​ល ដែល​មាន​តែ​នៅ​តាម​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​នោះ​ក្តី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ឱ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ទាំងនេះ ព្រោះ​ជនខិលខូច​អាច​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​ផ្ញើ​អ៊ី​ម៉ែ​ល ទៅ​ជា​ការ​ផ្ញើ​សារ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​កំពុង​មានការ​ពេញ​និយម​នៅ​ប្រទេស​យើង​នោះ​។

កន្លង​មក​នាយកដ្ឋាន​ក៏​បាន​ណែនាំ​អ្នក​ប្រើប្រាស់​សូមកុំ​ទាញ​យក​ឯកសារ​ពី​ប្រភព​ដែល​មិន​ស្គាល់​ច្បាស់ ចៀសវាង​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​បាត់បង់​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ក៏​បាន​ផ្សព្វផ្សាយ​ពី​ល្បិច​កល​របស់​ជនខិលខូច​ដែល​អាច​ប្រើប្រាស់​ដើម្បី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ក្នុង​សម័យ​កូ​វីត​កាលពី​ខែមីនា​ហើយ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ