ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​ដែល​ចូល​អុកឡុក​ផ្អើល​ក្នុង​តំបន់​កោះ​ពេជ្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ចំនួន​១៤​នាក់ ត្រូវ​បាន​កម្លាំង​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ និង​នគរបាល​ខណ្ឌចំការមន បិទទ្វារ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​មន្ត្រី​នគរ​បាល​ម្នាក់​បាន​រង​របួស​ចំ​ត្រង់​.​ក ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ឈរ ក៏​ស្រាប់តែ​មានកាំបិត​បុ័ងតោ​មួយ​មិនដឹង​ជា​ហោះ​មកពីណា​នោះ​ទេ មក​ត្រូវ…

រាជធានី​ភ្នំពេញ ៖ ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ចំនួន​១៤​នាក់ ត្រូវ​បាន​កម្លាំង​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ និង​នគរបាល​ខណ្ឌចំការមន បិទទ្វារ​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​មន្ត្រី​នគរ​បាល​ម្នាក់​បាន​រង​របួស​ចំ​ត្រង់​.​ក ខណៈ​ដែល​រូប​គាត់​កំពុង​តែ​ឈរ ក៏​ស្រាប់តែ​មានកាំបិត​បុ័ងតោ​មួយ​មិនដឹង​ជា​ហោះ​មកពីណា​នោះ​ទេ មក​ត្រូវ ដោយ​រក​ឃើញ​មាន​ទាំង​ដុំ​ថ្ម​មួយ​ចំនួន​ផង​ដែរ​។

ករណី​នេះ​ដែរ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​ម្នាក់​(​មិន​បញ្ជាក់​អំពី​អត្តសញ្ញាណ​) កំពុង​តែ​ឈរ​នៅ​ក្នុង​កោះ​ពេជ្រ ក៏​ស្រាប់តែ​មានកាំបិត​បុ័ង តោ​មួយ មិន​ដឹង​ជា​មកពីណា​នោះ​ទេ បាន​ហោះ​មក​ត្រូវ​ត្រង់​.​ក​របស់​គាត់ បណ្តាល​ឱ្យ​មុត​ហូរ​ឈាម​កក្លាក់​តែ​ម្តង ។

ភ្លាម​ៗ​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ថា មាន​ក្រុម​ក្មេង​ស្ទាវ​ដេញ​វាយ​គ្នា ហើយ​ក៏​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​កម្លាំង​សន្តិសុខ​យាម​នៅ​កោះ​ពេជ្រ សហការ​ជាមួយ​និង​កម្លាំង​នគរ​បាល ខណ្ឌចំការមន នាំ​គ្នា​ធ្វើការ​បិទទ្វារ និង​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​បាន​ក្រុម​យុវជន​ជា​ជន​សង្ស័យ​ចំនួន​១៤​នាក់​ឱ្យ​ក្រាប​ដេក​ផ្កាប់មុខ ដើម្បី​ត្រួតពិនិត្យ ។ ដោយ​ប្រមូល​បាន​កាំបិត​បុ័ងតោ​ចំនួន​១ និង​ដុំ​ថ្ម​ជា​ច្រើ​ដុំ​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចំការមន ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ស្ទាវ​ទាំង​១៤​នាក់ រួម​ទាំង​កាំបិត​បុ័ងតោ និង​ដុំ​ថ្ម​ជា​ច្រើន​ដុំ រួម​ទាំង មន្ត្រី​នគរ​បាល​រង​គ្រោះ​ម្នាក់​ខាងលើ ក៏​បាន​នាំ​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សួរនាំ​ផង​ដែរ​។

ព័ត៌មាន​លំអិត​មាន​ផ្សាយ​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ