ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ទឹក​ត្រពាំង​ថ្ម បាន​ផ្តល់អត្ថ​ប្រយោជន៍​អ្វីខ្លះ?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ក្រៅពី​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជា​កសិករ​ក្នុង​ការ​ស្រោចស្រព​ស្រូវប្រាំង ក៏​ដូច​ជា​ដំណាំ​ផ្សេង​ៗ​ដល់​ប្រជាកសិករ​ក្នុងស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ​និងឃុំ​មួយ​ចំនួន​នៃ​ស្រុក​ស្វាយ​ចេក​​នោះ អាង​ទឹក​នេះ ​ក៏​ជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដែល​តែងតែមាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​នា​ពេល​បុណ្យ​ទាន​ម្តង​ៗ​ដូច​ជា…

ខេត្តបន្ទាយមានជ័យ ៖ អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ក្រៅពី​ការ
ផ្គត់ផ្គង់​ទឹក​សម្រាប់​ប្រជា​កសិករ​ក្នុង​ការ​ស្រោចស្រព​ស្រូវប្រាំង ក៏​ដូច​ជា​ដំណាំ​ផ្សេង​ៗ​ដល់​ប្រជាកសិករ​ក្នុងស្រុក​ភ្នំស្រុក ស្រុក​ព្រះនេត្រព្រះ​និងឃុំ​មួយ​ចំនួន​នៃ​ស្រុក​ស្វាយ​ចេក​​នោះ អាង​ទឹក​នេះ ​ក៏​ជា​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ដែល​តែងតែមាន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ទៅ​លេង​កម្សាន្ត​នា​ពេល​បុណ្យ​ទាន​ម្តង​ៗ​ដូច​ជា បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ​ជាដើម ។

នៅ​ក្នុង​រយៈពេល​ប្រមាណ​៣​ខែ​កន្លង​មកនេះ ប្រជាពលរដ្ឋ​ជា​ច្រើន ក្នុង​នោះ​ភាគច្រើន​មក​ពីភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក បាន​ទៅ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ ដោយ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​ឈរ​ចាំ​មើល​មាត់​ត្រី​ធំ​ផុស​នឹង​បង់សំណាញ់​និង​ខ្លះ​ទៀត​ដើរ​រុញ​ឈ្នាង​យក​ត្រី កំពឹស ឬ​ក៏​កូន​ត្រី​ផ្សេង​ៗ យក​ទៅ​លក់​បង្កើន​ជីវភាព​គ្រួសារ ដែល​មាន​ម៉ូយ​កណ្តាល​ទៅ​ពី​ក្រុង​សិរីសោភ័ណ និង​ខ្លះទៅ​ពី​ស្រុក​ប​វេ​ល ខេត្ត​បាត់​ដំបង ចាំ​ទិញ​ក្នុង​តម្លៃ​កំពឹស​១​គីឡូក្រាម​៥.០០០​រៀល ។

ពួក​គាត់​និយាយ​ថា នៅ​ក្នុងអំឡុងពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ ពួក​គាត់​មិន​បាន​ចេញ​ទៅ​រក​ការងារ​ឆ្ងាយ​ៗ​បាន ចំណែកឯ​ស្រែ​ស្រូវ​របស់​ពួក​គាត់​ក៏​ខូច​និង​ងាប់​អស់​ព្រោះតែ​គ្មាន​ទឹកភ្លៀង ។ ដូច្នេះ​ពួក​គាត់​ខ្លះ​ក៏​នាំ​កូនប្រុស ខ្លះ​ទៀត​នាំ​ប្តី​មក​រក​ត្រី​នៅ​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម​នេះ បាន​ត្រី​ដើម្បី​លក់ដូរ​បន្តិចបន្តួច គ្រាន់​បាន​លុយ​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ