ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​ថ្នាក់ឧត្តម​សិក្សា​នឹង​បើក​ដំណើរការ​មុនគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សាលារៀន​ដែល​បើក​ដំណើរការ​មុនគេ គឺ​សាលា​ថ្នាក់ឧត្តម​សិក្សា ព្រោះ​ថ្នាក់​នេះ​ងាយស្រួល​រៀបចំ​តាម​ការ​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សាលារៀន​ដែល​បើក​ដំណើរការ​មុនគេ គឺ​សាលា​ថ្នាក់ឧត្តម​សិក្សា ព្រោះ​ថ្នាក់​នេះ​ងាយស្រួល​រៀបចំ​តាម​ការ​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ។

​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ក៏​ដូច​ជា សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នា​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា ៖«​ពិតមែន​ហើយ យើង​ចាប់ផ្តើម​ឲ្យ​មានការ​បើក​ជា​បណ្តើរ​ៗ​ហើយ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​បើក​ឲ្យ​មានការ​ប្រឡង​ហើយ ។ ហើយ​ខ្ញុំ​បាន​ឯកភាព​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អប់រំ​បើក​សាលារៀន​ថ្នាក់ឧត្តម​សិក្សា​នៅ​ខែសីហា ដែល​ធនា​ការ​គ្រប់គ្រង​ពី​គម្លាត​សុវត្ថិភាព​យ៉ាងម៉េច ហើយ​សាលា​ឯកជន​ធ្វើ​យ៉ាងម៉េច?​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​បន្ទាប់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​ឯកជន​អាច​រៀប​ចំការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ និង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថានឧត្តមសិក្សា​ឯក ជន​អាច​ប្រឡង​បញ្ចប់​ឆ្នាំ​ក្នុង​រយៈពេល​២​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ