ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​រាជធានីព្រមាន​បិទ​អាជីវកម្ម​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត បើ​ហ៊ាន​បំពាន​បម្រាម​រាជរដ្ឋាភិបាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​អោយ​ម្ចាស់ អាជីវកម្ម​ក្លិ​ប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ បើ​ក​ដំណើ​រការ ដោយប្រែក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​វិញ កាលពី​ថ្ងៃ​ទី​៧​ ខែ​ក​ក្ក​ដា​…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​អោយ​ម្ចាស់ អាជីវកម្ម​ក្លិ​ប​កម្សាន្ត និង​ខារ៉ាអូខេ​ទាំង​អស់​នៅ​រាជធានី​ភ្នំពេញ បើ​ក​ដំណើ​រការ ដោយប្រែក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​វិញ កាលពី​ថ្ងៃ​ទី​៧​ ខែ​ក​ក្ក​ដា​ ឆ្នាំ​២០២០​កន្លង​មកនេះ គឺ​មាន​ម្ចាស់​អាជីវកម្ម ក្លិ​ប​កម្សាន្ត និង​ខារ៉ាអូខេ​ខ្លះ​មានការ​ភ​ណ្ឌ័​ច្រឡំ និង​ខ្លះ​ទៀត​បន្លំ​តែ​ម្តង គ្រាន់តែ​ឃើញ​ពាក្យ​ថា អោយ​បើក​ដំណើរការ ប៉ុន្តែ​នៅ​ឃ្លា​ចុង​ក្រោយ គឺ «​បើ​ក​ដំណើរការ ដោយ​ប្រែក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន​វិញ​» ដោយសារ​បែប​នេះ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ គេ​សង្កេត​ឃើញ មាន​ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ និង​ភោជនីយដ្ឋាន​ដែល​បង្កប់​ខារ៉ាអូខេ​មួយ​ចំនួន​បាន​បើក​ដំណើរការ​យ៉ាង​ព្រោងព្រាត​ឡើង​វិញ ។

ជាក់ស្តែង​កាលពី​នៅ​យប់​ថ្ងៃ​ចន្ទ ទី​១៣ ខែមិថុនា ឆ្នាំ​២០២០ គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដឹកនាំ​ដោយ​លោក ថេ​ង សុ​ថុ​ល ជា​អភិបាល​នៃ​គណ​:​អភិបាល​ខណ្ឌចំការមន បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​អាជីវកម្ម​ខារ៉ាអូខេ​ចំនួន២​កន្លែង ស្ថិត​នៅ​ផ្លូវ​៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌចំការមន បានអោយ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​មិថុនា​នេះ​ថា ដោយសារ​រយៈពេល​០២​ថ្ងៃ​កន្លង​មកនេះ ទីតាំង​ខារ៉ាអូខេ​នៅ​ភូមិសាស្ត្រ​របស់​លោក បាន​បិទ​ស្លាក​ជា​ភោជនីយដ្ឋាន និង​បើកភ្លើង បើក​ដំណើរការ​យ៉ាង​ព្រោងព្រាត ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្តែង​តែ​ម្តង ។

លោក​បន្ត​ថា នៅ​ក្នុង​ខណ្ឌ​ខណ្ឌចំការមន មាន​ខារ៉ាអូខេ​ចំនួន​៦​ទីតាំង និង​ក្លឹ​ប​កម្សាន្ត​មាន​ចំនួន​៤​ទីតាំង នៅ​ពេល​ចុះ​ពិនិត្យ​ខារ៉ាអូខេ​ចំនួន​០២​ទីតាំង​ក៏​ឃើញ​មាន​បើក​ដំណើរការ​ខារ៉ាអូខេ​ជា​ធម្មតា ដោយ​គ្រាន់តែ​មួយ​ទីតាំង​មាន​នារី​បំរើ​ការ​ជាង​២០០​នាក់ និង​ភ្ញៀវ​មួយ​ចំនួន​ទៀត ដែល​តម្រូវ​អោយ​គិតលុយ អោយ​ចេញ និង​ផ្អាក​បណ្តោះអាសន្ន​តែ​ម្តង​។

លោក ថេ​ង សុ​ថុ​ល បានអោយ​ដឹង​ទៀត​ថា នៅ​ចំពោះ​មុខ​នេះ អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន ដោយ​តម្រូវ​អោយ​ស្នើរ​សុំ និង​កែសម្រួល​អោយ​បើក​ជា​ភោជនីយដ្ឋាន​វិញ ប៉ុន្តែ​ត្រូវ​មាន​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក ថេ​ង សុ​ថុ​ល បាន​បញ្ជាក់​ថា ប្រសិនបើ​ម្ចាស់​អាជីវកម្ម​មិន​អនុវត្ត​ន៏​តាម​ការ​ណែនាំ និង​នៅ​តែ​បើក​ដំណើរការ​បំពាន​ទៅ​នឹង​​បំរាម​​ទៀត អាជ្ញាធរ​នឹង​ដកហូត​យក​អាជ្ញា​ប​ណ្ណ័ និង​បិទ​អាជីវកម្ម​ទាំងស្រុង​តែ​ម្តង ។

ចំណែក​លោក ម៉​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ បានអោយដឹង​ថា តាម​គោល​ការ​ណ៏​របស់​រាជរដ្ឋាភិបាល បានអោយ​ប្រែក្លាយ​ពី​ទីតាំង​ខារ៉ាអូខេ​អោយទៅ​ជា​ភោជនីយដ្ឋាន ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ធ្វើ​សេចក្តីជូនដំណឹង​ដែល​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ទីតាំង​ខារ៉ាអូខេ​នេះ​គឺ​ស្នើរ​អោយ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ដែល​មាន​ជាង​៩០​ទីតាំង និង​ឌី​ស្កូ​តែក​ ជាង​២០​ទីតាំង​ បើ​គាត់​ចង់​ផ្លាស់​ប្តូរ​ជា​ភោជនីយដ្ឋាន ស្នើរ​អោយទៅ​ដាក់​ពាក្យ​ស្នើរ​សុំ​នៅ​ច្រក​ចេញចូល​តែ​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ម្ចាស់​អាជីវកម្ម​ទាំងនោះ បាន​ដាក់​ពាក្យ​ស្នើរ​សុំ​ប្រែ​ក្លាយជា​ភោជនីយដ្ឋាន​បណ្តើរ​ៗ​ហើយ ប៉ុន្តែ​បើ​ពួក​គាត់​នៅ​តែ​បន្ត​បើក​ទៀត​មាន​ន័យ​ថា ពួក​គាត់​បាន​ល្មើស​ទៅ​នឹង​គោល​ការ​ណ៏​របស់​រាជរដ្ឋាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ។

លោក​ម៉ម វាសនា បានអោយ​ដឹង​ទៀត​ថា សម្រាប់​ស្ថិតិ​អាជីវកម្ម សេវា​កម្សាន្ត​ទេសចរណ៍ មនុស្ស​ពេញវ័យ ដែល​បាន​ចុះបញ្ជីត្រឹមត្រូវ (​ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន ) នៅ ក្នុង​រាជធានីភ្នំពេញ មាន​ចំនួន138​ទីតាំង បុគ្គលិក​សរុប​4588​នាក់ ។ ក្នុង​នោះ​ប្រភេទ សេវាកម្ម​ខារ៉ាអូខេ មាន​ចំនួន​96​ទីតាំង បុគ្គលិក​សរុប​3138 នាក់ ។ ប្រភេទ សេវាកម្ម រង្គសាល​-ឌី​ស្កូតែ​ក​មានចំនួន​28​ទីតាំង មាន​បុគ្គលិកសរុប1158​នាក់ ។​ ប្រភេទ​សេវាកម្ម បៀ​ហ្គា​ឌិន មាន ចំនួន 11 ទីតាំង មាន​បុគ្គលិក សរុប292​នាក់ ។ ចំណែក អាជីវកម្ម សេវាកម្ម ស្ប៉ា និង​ម៉ាស្សានៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​123​ទីតាំង (931​គ្រែ ) បុគ្គលិក 2307 នាក់ ។

លោក​បន្ត​ថា ចំពោះ​អាជីវកម្ម​ដែល​តែង​ហៅ បារបារាំង​ៗ ឬ​ផាប់ មាននៅ​ក្នុង​ខណ្ឌដូនពេញ និង ខណ្ឌចំការមន ប្រមាណ ជាង ១០០ ទីតាំង ។

សូម​បញ្ជាក់​ថា ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែក ប៊ៀ​ហ្គា​ឌិន ម៉ាស្សា មាន​ជិត​៤០០​ទីតាំង និង​បា បារាំង ឬ​ផាប់​ប្រមាណ​ជាង​១០០​ទីតាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ