ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ សង​ថ្ងៃ​ឈប់​សម្រាក​ចូល​ឆ្នាំ​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ ដល់​២១ ខែសីហាខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ច្បាស់លាស់​ហើយ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សង​ថ្ងៃ​ឈប់​បុណ្យ​ចូល​ខ្មែរ​ត្រូវ​បាន​អនុម័ត​រួច​ហើយ គឺ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ដល់​២១ ខែសីហា…

រាជធានី​ភ្នំពេញ ៖ ច្បាស់លាស់​ហើយ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សង​ថ្ងៃ​ឈប់​បុណ្យ​ចូល​ខ្មែរ​ត្រូវ​បាន​អនុម័ត​រួច​ហើយ គឺ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ដល់​២១ ខែសីហា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏​ដូច​ជា សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នា​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០​ថា ៖«​រាជរដ្ឋាភិបាល​សុំ​សង​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ គឺ​ថ្ងៃ​១៧ ដល់ ២១ សីហា ឆ្នាំ​២០២០ ហើយ​បើ​គិត​ពី​មន្ត្រីរាជការ​បាន​ឈប់​សម្រាក​បាន​ទាំង​សៅរ៍ អាទិត្យ​» ។

សម្តេច​តេ​ជោ​ក៏​បាន​ពន្យល់​ការ​មិន​ឈប់​សម្រាក​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០២០​នេះ ដោយសារ​តែ​ទុក​ឲ្យ​ក្រសួងសុខាភិបាល​រៀបចំ​ឲ្យ​បាន​ល្អ​ដូច​ជា នៅ​កន្លែង​សម្សា​ន្ត​នានា ត្រូវ​តែ​រៀបចំ​ឲ្យ​មាន​រៀប​តាម​ផ្នែក​វិទ្យាសាស្ត្រ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​សម្តែង​ក្តី​សង្ឃឹមថា ថ្ងៃ​ឈប់​សម្រាក​នេះ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​សប្បាយ​រីករាយ​នៅ​ក្នុង​ប្រទេស ខណៈ​ដែល​ប្រហែលជា​មិន​មាន​អ្នក​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នោះ​ទេ ព្រោះថា គេ​បាន​បិទ​ជើងហោះហើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ