ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​2020 កីឡាករ​ច្រើន​​រូប​ផ្ទុះ​វិបត្តិ​បណ្ដាក់​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​មាន​បញ្ហា​រក​លុយ​មិនសូវ​បាន​ក្នុង​អាជីព​ជា​កីឡាករ​ប្រដាល់​ប៉ុណ្ណោះ​​ទេ ក្នុង​អំឡុង​កូ​វី​ដ​-១៩​កំពុងវាយលុក​ខ្លាំង ដែល​បណ្ដាល​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ត្រូវ​ជាប់​គាំង​ហើយ​សកម្មភាព​ប្រដាល់​ក៏​ត្រូវ​ផ្អាក និង​កាត់​បន្ថយ ធ្វើ​ឱ្យ​កីឡាករ និង​គណៈ​កម្មការ​ប្រដាល់​ដែលរ​ស់នឹង​មុខរបរ​នេះ​ចង់​ដាច់​បាយ ។ ក្នុង​ស្ថានភាព​ដែល​រក​លុយ​មិន​បាន​នេះ…

រាជធានី​ភ្នំពេញ ៖ មិន​ត្រឹមតែ​មាន​បញ្ហា​រក​លុយ​មិនសូវ​បាន​ក្នុង​អាជីព​ជា​កីឡាករ​ប្រដាល់​ប៉ុណ្ណោះ​​ទេ ក្នុង​អំឡុង​កូ​វី​ដ​-១៩​កំពុងវាយលុក​ខ្លាំង ដែល​បណ្ដាល​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​មួយ​ចំនួន​ត្រូវ​ជាប់​គាំង​ហើយ​សកម្មភាព​ប្រដាល់​ក៏​ត្រូវ​ផ្អាក និង​កាត់​បន្ថយ ធ្វើ​ឱ្យ​កីឡាករ និង​គណៈ​កម្មការ​ប្រដាល់​ដែលរ​ស់នឹង​មុខរបរ​នេះ​ចង់​ដាច់​បាយ ។ ក្នុង​ស្ថានភាព​ដែល​រក​លុយ​មិន​បាន​នេះ កីឡាករ​មួយ​ចំនួន​ក៏​ជួប​រឿង​ស៊យ​ដូច​ជា​ម្ដាយ​ស្លាប់ អ្នកខ្លះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រង​របួស និង​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​យ៉ាង​អាណោច​អធម​ផង​ដែរ​។

កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ឆ្នាំ​២០២០ លោក អេ ភូ​ថង ដែល​ត្រូវ​គេ​ស្គាល់​ថា​គឺជា​គ្រូបង្វឹក និង​ជា​អតីត​កីឡាករ​ល្បីឈ្មោះ មានទុក្ខ​ជា​ទម្ងន់​ព្រោះតែ​ម្ដាយ​របស់​លោក​ទទួលមរណភាព ។ អ្វី​ដែល​​គួរ​កត់សម្គាល់ គឺ​ម្ដាយ​របស់​លោក​លាចាក​ក្នុង​ពេល​លោក​ខ្វះខាត​លទ្ធភាព​រក​លុយ​ស្ទើរតែ​មិន​បាន​ធ្វើបុណ្យ​ឱ្យ​ម្ដាយ​នោះ​ផង ។ បើ​កុំ​តែ​បាន​ញាតិ​មិត្ត និង អ្នក​រាប់អាន​លោក​ជា​ច្រើន ជួយ​ផ្ដល់​ថវិកា​ឱ្យធ្វើ​បុណ្យ គឺ​អាច​នឹង​ពិបាក​សម្រាប់​ស្ថានភាព​នៅ​ក្នុង​ពេល​នោះ ។

លោក អូត ភូ​ថង ដែល​ជា​ប្អូនប្រុស​របស់​លោក​រឹតតែ​មាន​បញ្ហា​ទៅ​ទៀត ។ ក្នុង​ពេល​ធ្វើ​បុណ្យ​សព​​ម្ដាយ​នោះ លោក​បាន​ប្រកាស​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា ជំងឺ​កូ​វី​ដ​-១៩​ពិតជា​ធ្វើ​ឱ្យ​លោក​ចង់​ឆ្កួត ដោយសារ​តែ​រក​លុយ​សម្រាប់​ចិញ្ចឹម​ប្រពន្ធ​កូន​ស្ទើរ​មិន​គ្រប់​ផង ស្រាប់តែ​ត្រូវ​បាត់បង់​ម្ដាយ ដែល​ធ្វើ​ឱ្យ​លោក​ចង់​យំ​ក៏​យំ​មិន​ចេញ ព្រោះតែ​ខ្វះខាត​លុយ ។

លោក​អះអាង​ថា រយៈពេល​ប៉ុន្មាន​ខែ​នេះ លោក​ប្រឈម​នឹង​បញ្ហា​រឿង​លុយកាក់​ណាស់ ខណៈ​ដែល​លោក​ក៏​ត្រូវ​រ៉ាប់រង​បំណុល​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ផ្សេង​ៗ​ផង ។ លោក​ថា លោក អេ ភូ​ថង ជា​បងប្រុស បើ​ទោះជា​មាន​បញ្ហា​លុយកាក់ ក៏​មាន​សប្បុរសជន និង​អាច​រក​នេះនោះ​គ្រាន់​បាន​ទប់​ៗ ប៉ុន្តែ​សម្រាប់​រូប​លោក​បើ​អត់​គឺ​អត់​តែ​ម្ដង គឺ​រកកល់នឹង​ឆ្កួត​ម្ដង​ៗ​។ អ៊ីចឹង​ហើយ​ទើប​ពេល​ម្ដាយ​ស្លាប់ ហាក់​ធ្វើ​ឱ្យ​លោក​កាន់តែ​ស្មុគ​ចិត្ត​ព្រោះតែ​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ដាច់​លុយ។

កាលពី​អំឡុង​ពាក់កណ្ដាល​ខែមិថុនា កីឡាករវ័យក្មេង ឡុ​ង ប៊ុ​ន​សំណាង មាន​បញ្ហា​បាក់​ខ្ទ​ង​ច្រមុះ​​ដោយសារ​ឡើង​ប្រដាល់​ហើយ​គ្មាន​លទ្ធភាព​ព្យាបាល ។ លោក​មិន​ត្រឹមតែ​មាន​បញ្ហា​ខ្លួនឯង​បណ្ដាល​ឱ្យ​បាត់​ឱកាស​ឡើង​រេញ​រក​លុយ​ប៉ុណ្ណោះ​ទេ គឺ​សូ​ម្បី​តែ​ម្ដាយ​របស់​លោក​ក៏​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ព្រោះតែ​គ្មាន​លុយ​ចូល​ពេទ្យ​ផង​ដែរ ។ លោក​ត្រូវ​គេ​ឃើញ​មាន​សប្បុរសជន​បរិច្ចាគ​ជួយ បន្ទាប់​ពី​តារា​សម្ដែង លោក ស្រេ​ន វុ​ធ​ថា ប្រកាស​អំពាវនាវ​ស្វែងរក​ជំនួយ​ឱ្យ ។ លោក​មានឱកាស​បាន​ជួយ​ម្ដាយ និង​ជួយ​ខ្លួនឯង​ពីរ​បួស​បាក់​ខ្ទង់ច្រមុះ​នា​ពេល​នោះ ដោយសារ​តែ​កម្លាំង​សប្បុរសជន​។

នៅ​អំឡុង​ខែមិថុនា​នោះ កីឡាករ​មិនសូវ​ល្បី​ម្នាក់ ក៏​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ព្រោះតែ​លោក​មាន​គ្រោះថ្នាក់​ចរាចរណ៍​អត់​មាន​លុយ​ព្យាបាល បណ្ដាល​ឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​រត់​ចេញពី​ភ្លើង​មិន​ផុត​ផង​ដែរ​។

កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន ឯណោះ​វិញ​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ទុក្ខសោក​របស់​ខ្លួនក្នុង​អំឡុង​កូ​វី​ដ​-១៩​ផ្ទុះ​ខ្លាំង​ផង​ដែរ ដោយសារ​តែ​បាត់បង់​ឱកាស​រក​ប្រាក់​ដែល​ធ្លាប់​រកបាន​។

លោក​ប្រកាស​លក់​ផ្ទះ​ដែល​បង់​រំលស់​ចោល ដោយសារ​តែ​ខ្វះ​លទ្ធភាព​បង់លុយ​បន្ត​ជូន​បុរី​ឬ​ធនាគារ​ដែល​លោក​បាន​ធ្វើ​កម្ចី ។ មក​ទល់​ពេល​នេះ​លោក​នៅ​តែ​អះអាង​ថា ខ្លួន​មាន​បញ្ហា​ហិរញ្ញវត្ថុ​ដោយសារ​តែ​ការងារ​ដែល​ធ្លាប់​រក​លុយ​បាន គឺ​នៅ​តែ​ស្ងាត់ ។ លោក​នៅ​តែ​អះអាង​ថា ជម្រើស​លក់​ផ្ទះ​នៅ​គីឡូម៉ែត្រ​លេខ​៦ គឺជា​ដំណោះស្រាយ​តែ​មួយ​គត់ ដើម្បី​រួច​បន្ទុក​នៃ​ការ​ជាប់បំណុល​។

កីឡាករ មឿ​ន សុខ​ហ៊ុ​ច ឯណោះ​វិញ ក៏​ប្រកាស​លក់​ផ្ទះ​ស្ថិត​នៅ​ស្ពានដែក​ចម្ការ​ដូង​ផង​ដែរ ដោយ​សារ​តែ​លោក​អះអាង​ថា រក​លុយ​លែង​បាន​ក្នុង​ការ​បន្ត​បង់​ធនាគារ ខណៈ​ពេល​ធនាគារ គ្មាន​ការ​យោគយល់ ។ លោក​ថា បើ​គ្មាន​ការ​ដាច់​ចិត្ត​លក់​ផ្ទះ​នោះ ក៏​ផ្ទះ​គង់តែ​ត្រូវ​ធនាគារ​រឹបអូស​ដដែល​ទេ បើ​ស្ថានភាព​ហិរញ្ញវត្ថុ នៅ​តែ​បន្ត​ដូច​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ