ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​​​អង្គការ​សុខ​ភាព​ពិភពលោក​ថា​ ប្រទេស​ជា​ច្រើន​ដើរ​លើ​ទិស​ដៅ​មិន​ល្អ

3 ឆ្នាំ មុន

អង្គការ​សុខភាព​ពិភពលោក ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​WHO បាន​ព្រមាន កាលពី​ថ្ងៃ​ទី​១៣​កក្កដា​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នឹង​បន្ត​ធ្ងន់ធ្ងរ ប្រសិនបើ​បណ្ដា​វិធានការ​បង្ការ​ចាំបាច់​មិន​ត្រូវ​បាន​អនុវត្ត​លើ​ពិភពលោក​ទេ​នោះ ។…

អង្គការ​សុខភាព​ពិភពលោក ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​WHO បាន​ព្រមាន កាលពី​ថ្ងៃ​ទី​១៣​កក្កដា​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នឹង​បន្ត​ធ្ងន់ធ្ងរ ប្រសិនបើ​បណ្ដា​វិធានការ​បង្ការ​ចាំបាច់​មិន​ត្រូវ​បាន​អនុវត្ត​លើ​ពិភពលោក​ទេ​នោះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​WHO​នាទី​ក្រុង​ហ្សឺ​ណែវ លោក​TEDROS ADHANOM GHEBREYESUS​ថ្លែង​ថា ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់​ចុះ​ថា មាន​ប្រទេស​ជា​ច្រើន​ដើរ​លើ​ទិស​ដៅ​មិនល្អ​។ វីរុស​នៅ​តែ​ជាស​ត្រូវ​សាធារណៈ​ធំ​ទី​១​។ ប្រសិនបើ​បណ្ដា​គោលការណ៍​មូលដ្ឋាន​មិន​ត្រូវ​បាន​គោរព​ទេ នោះ​ការ​ឆ្លង​នឹង​អាច​បន្ត​យូរ​ទៀត​។ លោក​អះអាង​ទៀត​ថា នឹង​មិន​មានការ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ឡើយ​។ មាន​ហេតុផល​នៃ​ការ​ព្រួយបារម្ភ​ជា​ច្រើន​។

យោង​តាម​រ៉​យ​ទ័​រថា ចំនួន​អ្នក​ឆ្លង​វីរុស​លើ​ពិភពលោក​មក​ដល់​ថៃ្ង​ទី​១៣​កក្កដា បាន​ឡើង​ដល់​លើស​១៣​លាន​នាក់​ហើយ រួច​ចំនួន​អ្នក​ស្លាប់​វិញ​កើន​ដល់​លើស​ពី​កន្លះ​លាន​នាក់​។

អគ្គនាយក​WHO​បន្ត​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ជាង​២៣០.០០០​នាក់ កត់សម្គាល់​ឃើញ​កាលពី​ថ្ងៃ​ទី​១២​កក្កដា ៨០%​ទាក់ទិន​នឹង​ប្រទេស​១០ ហើយ​ប្រទេស​តែ​២​តំណាង​ឲ្យ​៥០%​នៃ​អ្នក​ឆ្លង​វីរុស​ទាំងនោះ​។ ប្រទេស​ទាំង​២​គឺ​សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ