ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាប់កិច្ចសន្យា​ផ្នែក​វា​រី​កសិកម្ម​ប្រមាណ​៥០​នាក់​នឹង​ទទួល​បាន​ក្រប​ខណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ បញ្ជាក់​ថា មន្ត្រី​កិច្ចសន្យា​នៅ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​សិក្សា​ផ្នែក​វារីវប្បកម្ម​ប្រមាណ​៥០​នាក់ និង​ទទួល​បាន​ក្លាយជា​មន្ត្រី​ពេញ​សិទ្ធិ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ បញ្ជាក់​ថា មន្ត្រី​កិច្ចសន្យា​នៅ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​សិក្សា​ផ្នែក​វារីវប្បកម្ម​ប្រមាណ​៥០​នាក់ និង​ទទួល​បាន​ក្លាយជា​មន្ត្រី​ពេញ​សិទ្ធិ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​ដែល​សម្តេច​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ក៏​ដូច​ជា សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​នា​ព្រឹក ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ។

សម្តេច​តេ​ជោ បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ប​ញ្ចូ​ន​មន្ត្រី​ជំនាញ​ផ្នែក​វារីវប្បកម្ម​ដែល​ជា​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងនោះ​ចុះ​ទៅ​បណ្តុះបណ្តាល​ប្រជាជន​ដែល​ខ្វះ​បច្ចេកទេស​នៅ​តាម​តំបន់​នានា ។ សម្តេច​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ខាង​សាធារណៈ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​កិច្ចការ​រឿង​នេះ​ដើម្បី​បញ្ចូល​មន្ត្រី​កិច្ចសន្យា​នេះ​ឲ្យ​ក្លាយជា​មន្ត្រី​ពេញ​សិទ្ធិ​តែ​ម្តង ។

សម្តេច​បញ្ជាក់​ថា ៖«​យើង​ត្រូវ​ដាក់​មន្ត្រី​កិច្ចសន្យា​ដែល​មាន​ជំនាញ​ផ្នែក​វារីវប្បកម្ម​ចុះ​ជួយ​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​កន្លែង​ខ្វះ ហើយ​យើង​នឹង​បញ្ចូល​គេ​នៅ​ក្នុង​ក្រប់​ខណ្ឌ​ពេញ​សិទ្ធិ​តែ​ម្តង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ