ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ តើ​មាន​អ្នក​ណា​រក​យុត្តិធម៌​ជូន​ខ្ញុំ​រឿង​បា.ញ់ប្រហារ​នៅ​កណ្តាល​ក្រុងភ្នំពេញ​ឆ្នាំ​៩៦ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា ស្វែងរក​អ្នក​ផ្តល់​យុត្តិធម៌​ចំពោះ​សម្តេច​ចំពោះ​ការ​បាត់បង់​ប្អូន​ម្នាក់ និង​ប្អូនថ្លៃ​ម្នាក់ បន្ទាប់​ពី​មានការ​បាញ់ប្រហារ​នៅ​កណ្តាល​ក្រុងភ្នំពេញ​ឆ្នាំ​៩៦ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា ស្វែងរក​អ្នក​ផ្តល់​យុត្តិធម៌​ចំពោះ​សម្តេច​ចំពោះ​ការ​បាត់បង់​ប្អូន​ម្នាក់ និង​ប្អូនថ្លៃ​ម្នាក់ បន្ទាប់​ពី​មានការ​បាញ់ប្រហារ​នៅ​កណ្តាល​ក្រុងភ្នំពេញ​ឆ្នាំ​៩៦ ។

ថ្លែង​ក្នុង​ពិធី​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី ក៏​ដូច​ជា សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា បើ​អ្នក​ណា​ចង់ទៅ​ដាក់​គ្រាប់​មីន ឬ​គ្រាប់បែក​ដាក់​មុន​ទៅ ! កុំ​ឲ្យ​ពិបាក​ពេក ព្រោះ​ថ្ងៃ​ទី​២១ ខាង​មុខ​នេះ​ខ្ញុំ​ទៅ​ស្រុក​ព្រៃ​កប្បាយ ខេត្តតាកែវ​ហើយ ។ បើ​ថា ទុក​នៅ​អា​មួយ​នឹង អញ​កាន់​អំណាច​មិន​បាន​នោះ ។ អី​ិ​ញ្ចឹ​ង​ទាល់តែ​ដាក់​មីន​កម្ចាត់​វា​ចោល ។ ដូច​ជា​នៅ​ឆ្នាំ​១៩៩៨ អី​ញ្ចឹ​ង​គេ​បាញ់​បេ​៤៤ ចំនួន​៤​គ្រាប់ តែ​សំណាង​វា​ផ្ទុះ​តែ​មួយ​គ្រាប់ មក​ត្រូវ​ឡាន​ខ្ញុំ កុំ​អី​រក​ឆ្អឹង​មិនឃើញ​ផង​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ក្នុង​ការ​ស្វែងរក​យុត្តិធម៌ ចំពោះ​ទ​ង្វើ​ចំពោះ​ការ​បាញ់ប្រហារ​យ៉ាង​ដូច្នេះ​ថា ៖«​អ្នក​ណា​បាន​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្ញុំ នៅ​ពេល​គេ​បាញ់​ប្អូន​ខ្ញុំ​ស្លាប់​ម្នាក់ ប្អូនថ្លៃ​ម្នាក់​ស្លាប់ នៅ​កណ្តាល​ក្រុងភ្នំពេញ​ឆ្នាំ​១៩៩៦ ហើយ​ឆ្នាំ​៩៨ គេ​បាញ់​ខ្ញុំ​៤​គ្រាប់​បេ ប៉ុន្តែ​ផ្ទុះ​១​គ្រាប់​ស្លាប់​ប្រជាពលរដ្ឋ​ម្នាក់ កូន​ក្មេង​ម្នាក់ និង​របួស​ម្នាក់ តើ​អ្នក​ណា​ខ្វល់ខ្វាយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ឬ​អាង​ថា ជី​វីត​នាយក​រដ្ឋមន្ត្រី​មិន​មាន​តម្លៃ​បានជា​មិន​រក​យុត្តិធម៌? ។ តែ​ខ្ញុំ​មិន​តាម​ចងកម្ម​ចងពៀរ​ទេ តែ​គ្រាន់តែ​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​នឹង​ទៅ​ព្រៃ​កប្បាយ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ