ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះធម្មជាតិ! បុរសម្នាក់ជិះម៉ូតូទៅច្រូតស្មៅ​ បែរ​ជា​រន្ទះមកផ្តាច់ជីវិត​

3 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្ត​កំពង់ធំ ៖ មានករណី​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ បណ្តាល​ឱ្យបាត់បង់ជីវិត ​ខណៈ​ជនរងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​ច្រូតស្មៅ​គោ ស្របពេលមេឃ​កំពុងតែមានភ្លៀង ។ ហេតុ​ការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​​រសៀល​​ថ្ងៃ​ទី​១៣ ខែកក្កដា…

​ខេត្ត​កំពង់ធំ ៖ មានករណី​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ បណ្តាល​ឱ្យបាត់បង់ជីវិត ​ខណៈ​ជនរងគ្រោះ​កំពុង​តែ​ជិះ​ម៉ូតូ​ទៅ​ច្រូតស្មៅ​គោ ស្របពេលមេឃ​កំពុងតែមានភ្លៀង ។

ហេតុ​ការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​​រសៀល​​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រែប្រាំង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ក្រយា ឃុំ​ក្រយា​ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ ប៊ុ​ន ហាក់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ​​បាន​ឱ្យ​ដឹង​​ថា​​ នៅ​មុន​ពេល​កើតហេតុ ពេល​មេឃ​កំពុង​តែ​មាន​ភ្លៀងរលឹម​ស្រិច​ៗ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ទៅ​ច្រូតស្មៅ​គោ នៅ​​ចំណុច​​កើតហេតុ​ខាងលើ ខណៈ​ពេលជនរងគ្រោះ​​កំពុង​តែ​ជិះ​ម៉ូតូ ​ស្រាប់តែ​មាន​​រន្ទះបាញ់​ត្រូវ​ចំ​ជន​រង​គ្រោះ ​បណ្តាល​ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​​បាត់បង់ជីវិត​​នៅ​តាម​ផ្លូវ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ទៅ​ពិនិត្យសព ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ទើបសន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​​បាត់បង់ជីវិត​​ដោយសារ​រន្ទះបាញ់​ប្រា​ដក​មែន​ ​។ ក្រោយពីពិនិត្យ​​រួចរាល់ ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជនរងគ្រោះ​ជូន​ក្រុម​គ្រួសារដើម្បី​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ