ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោចក្រយានយន្ត​ជាង​៥៤​ម៉ឺន​គ្រឿង​បាន​រក​ឃើញ​ថា​មាន​ភាព​មិន​ប្រក្រតី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ស្រាយ​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា ការ​អនុវត្ត​ការងារ​ចុះបញ្ជី​ទោចក្រយានយន្ត​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ក្រុង…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ស្រាយ​បំភ្លឺ​របស់​លោក​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា ការ​អនុវត្ត​ការងារ​ចុះបញ្ជី​ទោចក្រយានយន្ត​របស់​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ក្រុង ស្រុក ខណ្ឌ នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​៥២​ការិយាល័យ ។

គិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៧​មក ការិយាល័យ​បាន​ចុះបញ្ជី​ទោចក្រយានយន្ត​ជាង​៥៤​ម៉ឺន​គ្រឿង និង​សេវា​ផ្សេង​ៗ​ទៀត សរុប​ជាង​៥៦​ម៉ឺន​គ្រឿង និង​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ដូច​ជា ការ​ប្រើ​អត្តសញ្ញាណ​បណ្ណ​មិន​ត្រឹមត្រូវ និង​ការ​ក្លែង​បង្កាន់ដៃ​បង់ពន្ធ​ជាដើម ។

នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​មាន​ប្រសាសន៍​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អង្គប្រជុំ​ថា បញ្ហា​កូ​វី​ដ​១៩ បាន​ក្លាយជា​ឧស​គ្គរា​រាំង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​មួយ​ចំនួន​សម្រាប់​បំពាក់​នៅ​តាម​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ផ្ដល់​សេវា​ចុះបញ្ជី​ទោចក្រយានយន្ត​ជូន​ពលរដ្ឋ​ហើយ​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ការ​ដាក់​ឱ្យ​ដំណើរការ​ក៏​ត្រូវ​ពន្យា​ពេល​រហូត​ដល់​ដំណាច់ឆ្នាំ​២០២០ ។

លោក ស៊ុន ចាន់​ថុ​ល បន្ត​ថា «​នៅ​ក្នុង​ដំណាក់កាល​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួងមហាផ្ទៃ​បាន​បង្កើត​ក្រុមការងារ​ប្រជុំ​ពិភាក្សា​គ្នា​រៀបចំ​នីតិវិធី និង​បែបបទ ដើម្បី​ចេញ​សេចក្ដីណែនាំ​ពាក់ព័ន្ធ​នឹង​ដំណើ​ការ​ផ្ដល់​សេវា​ចុះបញ្ជី​ទោចក្រយានយន្ត និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​រិះរក​បច្ចេកវិទ្យា​ទប់ស្កាត់​ការ​ក្លែងបន្លំ​ឯកសារ​»​។

លោក ស៊ុន ចាន់​ថុ​ល បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​សម្ដេច​ក្រឡាហោម ពិនិត្យ​លទ្ធភាព​ភ្ជាប់​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ជាមួយ​ប្រព័ន្ធ​អន​ឡាញ​គ្រប់គ្រង​អត្តសញ្ញាណ​បណ្ណ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​បញ្ចៀស​ការ​ក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​បណ្ណ​ពេល​ស្នើ​សុំ​ចុះបញ្ជី ពីព្រោះ​កន្លង​មក​មាន​អ្នក​ក្លែងបន្លំ អត្តសញ្ញាណ​បណ្ណ​ដើម្បី​បាន​ស្លាក​លេខ​ភ្នំពេញ ហើយ​មន្ត្រី​ក៏​ជួប​ការ​លំបាក ដោយសារ​មិន​មាន​ទិន្នន័យ​ដើម​ផ្ទៀងផ្ទាត់​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ស្ដាប់​នូវ​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ទាក់ទង​នឹង​ការ​អនុវត្ត​នយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិ​សហ​មជ្ឈការ ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ទទួលខុសត្រូវ ពិសេស​ការ​ផ្ដល់​សេវា​នានា​ជូន​ប្រជាពលរដ្ឋ ។
ពាក់ព័ន្ធ​នឹង​ការ​ស្នើ​សុំ​ពន្យា​ពេល​ដល់​ដំណាច់ឆ្នាំ​២០២០ សម្រាប់​ការ​បំពាក់​សម្ភារៈ​បំរើ​ឱ្យ​ការ​ផ្ដល់​សេវា​ចុះបញ្ជី​យានយន្ត​ដោយសារ​បញ្ហា​កូ​វី​ដ​១៩​នោះ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ឯកភាព​តាម​សំណើ និង​បាន​ផ្ដល់​ការ​ណែនាំ​កិច្ចការ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​សម្រាប់​ក្រុមការងារ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ