ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! គាស់​សោ​បន្ទប់​មិនមែន​លួច​ទេ គឺ​ចូល​រស់នៅ​តែ​ម្តង ម្ចាស់​ដឹង​ផ្អើល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​គាស់​សោ​បន្ទប់​ផ្ទះ​ជួល​​មួយ​កន្លែង​រស់នៅ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ឡើយ ក្រោយមក​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សួរនាំ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​គាស់​សោ​បន្ទប់​ផ្ទះ​ជួល​​មួយ​កន្លែង​រស់នៅ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ឡើយ ក្រោយមក​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​មក​សួរនាំ​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ខាងលើ​នេះ​មានឈ្មោះ សំអាត ចាវ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​មុខ​មិន​ពិតប្រាកដ មានស្រុក​កំណើត ភូមិ​កា​ដាស់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ខាងលើ​បានអោយ​ដឹង​ថា បន្ទប់​ជួល​របស់​គាត់​គ្មាន​អ្នក​ជួល​នោះ​ទេ គឺ​ទុក​ចោល​ជា​ច្រើន​ខែ​មក​ហើយ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​មក​ចូល​លួច​គាស់​សោ រួច​ចូល​ទៅ​រស់នៅ​អស់​រយៈពេល​ជិត​មួយ​ខែ ទើប​ដឹង ។ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​យក​សោ​ទៅ​ចាក់​ពី​ខាងក្រៅ​បន្ទប់ បន្ទាប់​មក​គាត់​ក៏​រត់​ទៅ​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ខាងលើ​ខាងលើ​នេះ យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​៣​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​សួរនាំ​ទៅ​បុរស​ខាងលើ ក៏​បាន​និយាយ​ប្រាប់​ថា ខ្លួន​គាត់​គ្មាន​លុយកាក់​សម្រាប់​ជួល​រស់នៅ​នោះ​ទេ ទើប​គាត់​ដាច់​ចិត្ត​លួច​ចូល​គាស់​សោរ​បន្ទប់​ផ្ទះ​ជួល​ខាងលើ ដើម្បី​ស្នាក់​នៅ​តែ​ម្តង​ទៅ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ដដែល​ឱ្យ​ទៀត​ថា ពី​មុន​គាត់​ធ្លាប់​ដើរ​ស៊ីឈ្នួល​លើក​ឥ​វ៉ា​ន់​ដាក់​លើ​ចូល​ក្នុង​ទូ​កុងតឺន័រ និង​លើក​ចេញពី​ទូ​កុងតឺន័រ លុះ​ក្រោយមក​ដោយ​ដាច់​ការងារ ធ្វើ​ឱ្យ​រូប​គាត់​ក៏​គ្មាន​លុយ និង​ជួល​ផ្ទះ​នៅទេ ទើប​គាស់​បន្ទប់​ខាងលើ​ចូល​រស់នៅ​តែ​ម្ដង​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​សួរនាំ និង​ឆែកឆេរ​ពិ​និ​តទៅ​គ្មាន​អ្វី​ជាប់​ខ្លួន​នោះ​ទេ ក៏​ឃាត់ខ្លួន​បុរស​ខាងលើ​ទុក​រង់ចាំ​អាណាព្យាបាល​មក​ទទួល​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ