ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី ប្រុស ក្មេង ទាំង៣​ ត្រូវចាប់​ខ្លួន​​រួម​​ទាំង​វត្ថុតាង​ជាក់ស្តែង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ធ្វើការ​បង្ក្រាប​​ជាក់ស្តែង នៅ​ទីតាំង​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ម្នាក់​ជា​អនីតិជន…

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ ចុះ​ធ្វើការ​បង្ក្រាប​​ជាក់ស្តែង នៅ​ទីតាំង​មួយ​កន្លែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ម្នាក់​ជា​អនីតិជន ព្រមទាំង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជាង​២០០​កញ្ចប់ និង​សម្ភារៈ​សម្រាប់​សេព​មួយ​ចំនួន​ផង​ដែរ ។

ការ​បង្ក្រាប​នេះ ​ធ្វើ​ឡើង​នៅ​ចំណុច​ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៧ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​១២ ​កក្កដា ឆ្នាំ​២០២០ ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន ១.​ឈ្មោះ ទន់ ចេ​ង ហៅ ស្រី​ពៅ ភេទ​ស្រី អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ ផ្ទះ​លេខ​៤៣ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កា ត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ២.​ឈ្មោះ ទន់ សំណាង ហៅ ហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជនជាតិ​វៀតណាម ត្រូវជា​ប្អូនប្រុស (​ទន់ ចេ​ង​) ។ នឹង ៣.​ឈ្មោះ ស្រី វិចិត្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ទើប​ចេញពី​ពន្ធនាគារ​) ។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
-ក្រាម​ស​ថ្លា​ចំនួន ២០២ កញ្ចប់ តូច នឹង ២ កញ្ចប់​ធំ
-ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ១​គ្រឿង
-រួម​ទាំង​សម្ភារៈ​សម្រាប់​សេព​មួយ​ចំនួន​ទៀត ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ