ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! សុំ​ជូន​នាង​ទៅ​ទិញ​គោដុត បែរជា​ចាប់បង្ខំ​នាង​ក្នុង​រថយន្ត​តែ​ម្តង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​ឃាត់​កាលពី​រសៀល​ថ្ងៃ​ទី​១២ កក្កដា តាម​ដីការ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​ត្រូវ​ចាប់ខ្លួន​ឃាត់​កាលពី​រសៀល​ថ្ងៃ​ទី​១២ កក្កដា តាម​ដីការ​របស់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ប្រើ​ហិង្សា​ចាប់​បំពាន​សេពសន្ថវៈ​ទៅ​លើ​នារី​រង​គ្រោះ​ម្នាក់​ក្នុង​រថយន្ត ខណៈ​ពេល​សុំ​យក​រថយន្ត​ជូន​នាង​ទៅ​ទិញ​គោដុត ដើម្បី​យក​មក​ក្លែម​បន្ត ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ស្រុក​កំពង់​ត្រឡាច កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ​សុះ មហាម៉ាត់ ហៅ​ឃា​ក់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពី​ស ឃុំ​ជ្រេ​ស ស្រុក​កំពង់ត្រឡាច ចំណែក​នារី​រង​គ្រោះ​អាយុ​២៥​ឆ្នាំ ។

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ​ថា សមត្ថកិច្ច​របស់​លោក​គ្រាន់តែ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាប់​តាម​ដីការ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តែ​ប៉ុណ្ណោះ ។ ចំពោះ​សំណុំរឿង​បែប​ណា​នោះ លោក​មិន​ទាន់​ដឹង​នោះ​ទេ ខាង​សមត្ថកិច្ច​នគរបាល​ជា​អ្នក​កសាង​សំណុំរឿង ។

លោក​បញ្ជាក់​ថា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​សម្រេច​ចោទប្រកាន់​រួច​ហើយ និង​បញ្ជូន​ទៅ​ចៅក្រម ដើម្បី​សាកសួរ​បន្ត​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។

លោក ស្រី សុ​ដា ប្រធាន​ការ​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ករណី​រំលោភ​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០​។ កាល​ណោះ មាន​មនុស្ស​មួយ​ក្រុម​បាន​ផឹកស៊ី នៅផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ក្នុងស្រុក​កំពង់ត្រឡាច ពេល​អស់សាច់​ក្លែម នារី​រង​គ្រោះ​ដែល​មាន​អាយុ​២៥​ឆ្នាំ​បំរុង​ជិះ​ម៉ូតូ​ទៅ​ទិញ​គោដុត ដើម្បី​យក​មក​ក្លែម​បន្ត​។ ស្រប​ពេល​នេះ​ដែរ មាន​បុរស​ម្នាក់​ឈ្មោះ​សុះ មហាម៉ាត់ ហៅ​ឃា​ក់ ដែល​ជា​អ្នក​រួម​ក្នុង​វង់​ផឹកស៊ី និង​ជា​ជនសង្ស័យ បាន​សុំ​យក​រថយន្ត​របស់​ខ្លួន​ជូន​ទៅ ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​ទិញ​សាច់​ក្លែម​បាន​ហើយ ពេល​ត្រឡប់​មក​វិញ​ដល់​ពាក់​កណ្តាលផ្លូវ ជនសង្ស័យ​បាន​ឈប់​រថយន្ត ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់បង្ខំ​នារី​រង​គ្រោះ​នៅ​ក្នុង​រថយន្ត រហូត​បាន​សម្រេច​តែ​ម្តង ទោះបី​នាង​ខំ​រើបំរះ និង​ខ្វាច​ជនសង្ស័យ​ដាច់​មុខ​ចេញ​ឈាម​យ៉ាងណា​ក្តី ។ លុះ​ពេល​ត្រឡប់​មក​វិញ អ្នក​ផឹកស៊ី​ដែល​នៅ​ចាំ​សាច់​ក្លែម បាន​សួរ​ម៉េច​ថា យូរ​ម្ល៉េះ? ហើយ​សួរ​ទៅ​ជនសង្ស័យ​ថា «​ម៉េច​ដាច់​ស្នាម​ចេញ​ឈាម​លើ​មុខ? ។

លោក​បន្ត​ទៀត​ថា ពេល​នោះ​ជនសង្ស័យ​ឆ្លើយ​ថា មាន​គេ​ឈ្លោះ​គ្នា ខ្លួន​ចូល​ទៅ​ឃាត់​ទើប​មាន​រឿង​បែប​នេះ ។ ប៉ុន្តែ​ភ្លាម​នោះ​ដែរ នារី​រង​គ្រោះ​បាន​ស្រែកយំ និង​ប្រាប់​អ្នក​ផឹកស៊ី​ថា ស្នាម​ខ្វាច​ដាច់​មុខ គឺ​គាត់​ជា​អ្នក​ខ្វាច ព្រោះ​ជន​នេះ​ជា​អ្នក​ចាប់​បំពាន​សេពសន្ថវៈ​មក​រូប​គាត់​នៅ​ក្នុង​រថយន្ត​។ ក្រោយ​ពេល​បែប​នេះ​ភ្លាម​ៗ ជនសង្ស័យ​រូប​នេះ​ក៏​បាន​ចេញ​មក​វិញ រួច​ក៏​បើករថយន្ត​គេចខ្លួន​បាត់​រហូត​ដល់​ថ្ងៃ​ចាប់ខ្លួន​តែ​ម្តង ។

លោក ស្រី សុ​ដា បាន​បញ្ជាក់​ថា ដោយសារ​តែ​គេចខ្លួន​បែប​នេះ​ហើយ ទើប​សំណុំរឿង​បាន​អូស​បន្លាយ​យូរ​បែប​នេះ ព្រោះ​មិនដឹង​ថា តើ​ជនសង្ស័យ​នៅឯណា? តែ​ក្រោយមក​ឮ​ថា​៖ ខាង​កង​រាជ​អា​អាវុធហត្ថ​ជា​អ្នក​ទទួល​ដីការ​តាម​ចាប់ខ្លួន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​នៅ​ឯ​រាជធានី​ភ្នំពេញ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ