ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សួ​ស វី​ហ្សា​និង​ថ​មមី រំភើប​រហូត​ធ្វើ​រឿង​មួយ​ដល់​អ្នកគាំទ្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​សម្លេង​ស្រទន់​ ដែល​មាន​សមត្ថភាព​បកស្រាយ​ចម្រៀង​​​គ្រប់​ទម្រង់​ទាំង​បុរាណ និង​សម័យ អ្នក​នាង សួ​ស វី​ហ្សា និង​ស្វាមី​លោក ថ​មមី…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ស្រី​សម្លេង​ស្រទន់​ ដែល​មាន​សមត្ថភាព​បកស្រាយ​ចម្រៀង​​​គ្រប់​ទម្រង់​ទាំង​បុរាណ និង​សម័យ អ្នក​នាង សួ​ស វី​ហ្សា និង​ស្វាមី​លោក ថ​មមី នៅ​ពេលវេលា​កាន់តែ​កៀក​ដល់​ថ្ងៃ​សម្រាលកូន​នោះ កាន់តែ​បង្ហាញ​អារម្មណ៍​រំភើប​ជា​ខ្លាំង រហូត​អ្នក​ទាំង​ពីរ​បាន​សម្រេចចិត្ត​ចែករំលែក​នូវ​ក្តី​រំភើប​ដល់​អ្នកគាំទ្រ​ឲ្យ​បានឃើញ​ទម្រង់​មុខ​កូនស្រី​របស់​ខ្លួន ដែល​អាច​មើលឃើញ​កាន់តែ​ច្បាស់​តាម​រយៈ​ការ​ឆ្លុះ​អេកូ​។

បន្ទាប់​ពី​ពរ​ពោះ​កូន​ដំបូង​អស់​រយៈពេល​ជាង៦​ខែ​កន្លង​មកថ្មី​ៗ​នេះ​ តារា​ទាំង​២​ដួង​នេះ បាន​បង្ហាញ​មុខមាត់​កូនស្រីជា​លើក​ទី​មួយ ​តាម​រយៈ​រួប​ភាព​នៃ​ការ​ថត​អេកូ ដោយ
នៅ​ក្នុង​នោះ ​លោក ថម មី បាន​ពោល​ពាក្យ​យ៉ាង​អស់សំណើច​ទៅ​ដល់​ភរិយា​ជាទី​ស្រលាញ់​ថា « (​វី​សា​ធំ និង វី​សា​តូច​) ទម្រង់​មុខ​ដូច​គ្នា​ណាស់​ម៉ាក់​កូន​គេ​លោក​អើយ ច្រណែន​បស់​ខ្ញុំគេ​មាន​អាយុ​៦​ខែ ​ហើយ​បងប្អូន​ជួយ​មើល​គ្នា តើ​វី​សា​តូច​មុខ​ដូច​វី​សា
​ធំ​ទេ​ហើយ​ថា​ ទៅ​មើល​ថា​ព្រះ​នាង​តូច​មាន​កន្លែង​ណា​កាត់​តាម​ប៉ា​ៗ»​

ជា​ការ​ពិត​ណាស់ បន្ទាប់​ពី​មានការ​បង្ហោះ​របស់​លោកថ​មមី​រួច​មក ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​ បាន​ចូលរួម​អបអរសាទរទៅ​ដល់​អ្នក​ទាំង​២ ដែល​ជិត​ដល់​ថ្ងៃ​សម្រាល និង​បាន​ចូល​ខម​មិន​ថា ទម្រង់​មុខ​របស់​ទារិកា​តូច​រូប​នេះ ពិតជា​ស្រ​ដៀង​នឹង​សួ​ស វី​ហ្សា​ជា​ខ្លាំង ជា​ពិសេស​ផ្នែក​ច្រមុះ​តែ​ម្តង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​កូនស្រី​ដំបូង​របស់​តារា​ទាំង​២ នេះ​រវាង សួ​ស វី​ហ្សា និងថ​ម​មី បន្ទាប់​ពី​អ្នក​ទាំង​២ សម្រេចចិត្ត​ចូល​រោងការ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ២០១៩កន្លង​មក​៕