ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ន​ជី បង្ហាញ​រូបភាព​និង​ពាក្យពេចន៍​ចាក់​ដោត​នៃ​ប្រវត្តិ​គ្រួសារ​ដែល​​ហែល​ឆ្លង​យ៉ាង​លំបាក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ស្រី​ដែល​ធ្លាប់​ល្បី​ក្នុង​ចង្កោម​យុវវ័យ ​និង​បាន​បាត់​មុខ​ពី​រង្វង់​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​រៀប​ការ​សាង​ជីវិត​គ្រួសារ នាង អេ​ន ជី ថ្មី​ៗ​នេះ​សម្រេចចិត្ត​ទម្លាយ​ប្រវត្តិ​គ្រួសារ​របស់​ខ្លួន​ទៅ​ដល់​មហាជន​ទំ​រាំ​ខ្លួន​មានបាន​ដូច​សព្វ​ថ្ងៃនេះ​។ ក្រោយ​ពី​មាន​សុភមង្គល​ជាមួយ​ប្តី​…

រាជធានី​ភ្នំពេញ​ ៖ តារាចម្រៀង​ស្រី​ដែល​ធ្លាប់​ល្បី​ក្នុង​ចង្កោម​យុវវ័យ ​និង​បាន​បាត់​មុខ​ពី​រង្វង់​សិល្បៈ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រោយ​ពី​រៀប​ការ​សាង​ជីវិត​គ្រួសារ នាង អេ​ន ជី ថ្មី​ៗ​នេះ​សម្រេចចិត្ត​ទម្លាយ​ប្រវត្តិ​គ្រួសារ​របស់​ខ្លួន​ទៅ​ដល់​មហាជន​ទំ​រាំ​ខ្លួន​មានបាន​ដូច​សព្វ​ថ្ងៃនេះ​។

ក្រោយ​ពី​មាន​សុភមង្គល​ជាមួយ​ប្តី​ និង​ទទួល​បាន​ចំណងដៃ​កូន​ដែល​នាង​កំពុង​តែ​ពពោះ​ផង​ដែរ​នោះ នាង អេ​ន ជី​បាន​បង្ហោះ​សារ​ពី​ជីវិត​ស្នេហា​ជាមួយនឹង​ស្វាមី ដោយ​រង​នូវ​ការ​ឈឺចាប់​ជា​ច្រើន​ថា «​ជួប​គ្នា​ជា​និស្ស័យ និស្ស័យ​ជា​ប្ដី​ប្រពន្ធ ១០០​ឆ្នាំ សុភមង្គល​មិនមែន​កើត​ចេញពី​ពាក្យស្លោក ឬ​ពាក្យ​គេ​ថា តែ​វា​កើតឡើង​តាម​សកម្មភាព ​និង​ទ​ង្វើ​របស់​យើង​ជា​អ្នក​សាង​ឡើងជា​ប្រចាំ​។

អរគុណ​ចំពោះ​ការ​មើលងាយ និង​បញ្ហា​ព្យុះ​ភ្លៀង​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​រឹង​មាំ​រហូត​ដល់​ថ្ងៃនេះ អ្នក​ដទៃ​អាច​មើល​មក​យើង​ខុស តែ​យើង​ត្រូវ​អោយ​តម្លៃ​និង​លើកទឹកចិត្ត​ខ្លួនឯង​ជា​និច្ច ព្រោះ​មាន​តែ​យើង​ទេ​ដែល​ស្គាល់​ខ្លួនឯង​យើង​ច្បាស់​»​។

យ៉ាងណាមិញ​គេ​សង្កេត​ឃើញ​ថា ជីវិត​គ្រួសារ​របស់​អតីត​តារាចម្រៀង​របស់​ផលិតកម្ម M រូប​នេះ​ពិតជា​ទទួល​បាន​សុភមង្គល និង​មាន​សេចក្តី​នៅ​ក្នុង​ក្រុម​គ្រួសារ​ពិតមែន បន្ទាប់​ពី​រៀប​ការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អេ​ន​ជី បាន​បាត់​មុខ​នៅ​ក្នុង​រង្វង់​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយនៅ​ក្នុង​នោះ​សង្កេត​ឃើញ​ថា តារាចម្រៀង​ស្រី​រាង​ច្រឡឹង​រូប​នេះ កំពុង​តែ​មាន​ភាព​មមាញឹក​ជាមួយនឹង​ជំនួញ​ថ្មី ដែល​កំពុង​តែ​រីក​ចម្រើន ហើយ​និយាយ​ពី​រូប​សម្រស់​វិញ​គឺ​កាន់តែ​ស្រស់​ស្អាត​ពេល​នាង​កំពុង​ពរ​ផ្ទៃ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

កែសម្រួលដោយ