ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​តូច​ម្នាក់ ​រអិល​ធ្លាក់​ចូលតាមមាត់​លូ ផ្សារ​នាគ​មាស ជួយ​សង្គ្រោះ​ទាន់​ពេល

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​ថា នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០២០​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ខាងជើង​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដោយសារ​តែ​ក្មេង​ប្រុស​ម្នាក់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​ថា នា​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០២០​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ខាងជើង​ផ្សារ​នាគ​មាស ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ដោយសារ​តែ​ក្មេង​ប្រុស​ម្នាក់ អាយុ​២​ឆ្នាំ បាន​រត់​លេង​ស្រាប់តែ​រអិល​ធ្លាក់​ចូល​តាម​មាត់​លូ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​សន្តិសុខ​ផ្សារ​នាគ​មាស បាន​ឲ្យ​ដឹង​ថា ភ្លាម​ៗ​ត្រូវ​ឪពុក​ស្ទុះ​ចូល​ទៅ​ជួយ​ចាប់​មក​វិញ​ដែរ ប៉ុន្តែ​ចូល​មិន​រួច ដោយសារ មាត់​លូ​តូច មិន​អាច​ឲ្យ​មនុស្ស​ចាស់​ចូល​បាន​ទេ ។ បន្តិច​ក្រោយមក​ក្រុម​សន្តិសុខ​ផ្សារ​នាគ​មាស កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌទួលគោក និង​ប្រជាពលរដ្ឋ នាំ​គ្នា​ជួយ​កាយ​ប្រលោះ​មាត់​លូ ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​តូច ។

ប្រភព​ដដែល​បាន​បន្ត​ថា សំណាងល្អ​ដែរ ពេល​ធ្លាក់​ចូល​ក្នុង​លូ​នោះ ខោ​ក្មេង​ប្រុស​ទៅ​ទាក់​ជាប់​សរសៃដែក​មួយ​ក្នុង​លូ គ្រាន់តែ​ឈ្លក់ទឹក​សន្លប់​ប៉ុណ្ណោះ នៅ​ពេល​លើក​ឡើង​មក​លើគោក​វិញ ត្រូវ​បាន​ឪពុក​និង​ប្រជាពលរដ្ឋ ជួយ​សង្គ្រោះ​បឋម របៀប​មនុស្ស​លង់ទឹក បន្តិច​ក្រោយមក ក្មេង​ប្រុស​មាន​ដង្ហើម​ឡើង​វិញ ទើប​ឪពុក​ដឹក​តាម​ម៉ូតូ បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​ផង​ដែរ ។

សូមមាតាបិតា គ្រប់រូបគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះកូនតូចៗ!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ