ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រវល់​តែ​សំពះ​បន់ស្រន់​ភ្លេច​កម្លាំង​ខ្លួនឯង​នោះ

3 ឆ្នាំ មុន

មនុស្ស​យើង​មាន​វាសនា​ខុស​គ្នា អ្នកខ្លះ​មាន​វាសនា​ល្អ ឯ​ខ្លះ​ទៀត​មាន​វាសនា​មិនសូវ​ល្អ តែ​យើង​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ ត្រូវ​យក​ការ​ខិតខំ​ប្រឹងប្រែង យក​ការ​ព្យាយាម​ជា​ចម្បង​មក​ដាក់​ទុក​ក្នុង​ដំណើរ​ជីវិត​ទើប​មាន​ពន្លឺសុភមង្គល ។ តាំងពី​ដើម​មក​ព្រះពុទ្ធ​លោក​មិន​ដែល​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ គឺ​ព្រះ​អង្គ​តែ​ង​តស៊ូ ព្យាយាម​ក្នុង​ដំណើរ​ជីវិត​របស់​ព្រះ​អង្គ​គ្រប់​ៗ​ជាតិ…

មនុស្ស​យើង​មាន​វាសនា​ខុស​គ្នា អ្នកខ្លះ​មាន​វាសនា​ល្អ ឯ​ខ្លះ​ទៀត​មាន​វាសនា​មិនសូវ​ល្អ តែ​យើង​មិន​ត្រូវ​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ ត្រូវ​យក​ការ​ខិតខំ​ប្រឹងប្រែង យក​ការ​ព្យាយាម​ជា​ចម្បង​មក​ដាក់​ទុក​ក្នុង​ដំណើរ​ជីវិត​ទើប​មាន​ពន្លឺសុភមង្គល ។

តាំងពី​ដើម​មក​ព្រះពុទ្ធ​លោក​មិន​ដែល​ផ្តេកផ្តួល​ទៅ​តាម​កម្ម​វាសនា​នោះ​ទេ គឺ​ព្រះ​អង្គ​តែ​ង​តស៊ូ ព្យាយាម​ក្នុង​ដំណើរ​ជីវិត​របស់​ព្រះ​អង្គ​គ្រប់​ៗ​ជាតិ ។ ហេតុនេះ​សូម​សាធុជន​កុំ​ចេះ​តែ​រុញ​វាសនា​របស់​ខ្លួនឯង​ទៅ​តាម​កម្ម​ជា​អ្នក​ចាត់ចែង ហើយ​បែរជា​មិន​ប្រឹងប្រែង​តស៊ូ​ព្យា​យា​ម នោះ​ភាព​ជោគជ័យ​នឹង​មាន​មកពីណា ។

ព្រះពុទ្ធ​លោក​ប្រដៅ​ឲ្យ​មនុស្ស​ទាំងអស់​ឱ្យ​ខំព្យាយាម​តស៊ូ​ជា​មុន លុះ​តស៊ូ​ទៅ​លែង​រួច​ចាំ​លើ​ក​ដៃ​សំពះ​មេឃ​សំពះ​ដី សំពះ​ទេវតា​ឱ្យ​ជួយ កុំ​រវល់​តែ​សំពះ​បន់ស្រន់​ភ្លេច​កម្លាំង​ខ្លួនឯង ដាក់ចុះ​ការ​តស៊ូ​ព្យាយាម នោះ​ពិតជា​មិន​ប្រពៃ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ