ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្រុសដាស់តឿនតែមិនស្តាប់ បែរ​ជា​លើកដៃប្រហារក្ស័យជីវិត​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ​មានករណី​បុរសម្នាក់​បានបាត់បង់ជីវិត បន្ទាប់ពី​ជនរងគ្រោះ​​បាន​និយាយ​ណែនាំ​ប្អូន​ប្រុស​ឱ្យខំធ្វើការ កុំផឹកស្រា​ទៀត ផ្ទុយទៅវិញ​ជនសង្ស័យជា​ប្អូនស្តាប់មិនចូលត្រចៀក បែរ​ជា​ផ្ទុះកំហឹង​ទាញ​ដំបង​វាយជនរងគ្រោះជា​បង បណ្តាល​ឱ្យ​បាត់បង់ជីវិត ។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលាម៉ោង​៧​និ​ង១៥យប់​ថ្ងៃ​ទី​១៣…

ខេត្តកំពង់ធំ ៖ ​មានករណី​បុរសម្នាក់​បានបាត់បង់ជីវិត បន្ទាប់ពី​ជនរងគ្រោះ​​បាន​និយាយ​ណែនាំ​ប្អូន​ប្រុស​ឱ្យខំធ្វើការ កុំផឹកស្រា​ទៀត ផ្ទុយទៅវិញ​ជនសង្ស័យជា​ប្អូនស្តាប់មិនចូលត្រចៀក បែរ​ជា​ផ្ទុះកំហឹង​ទាញ​ដំបង​វាយជនរងគ្រោះជា​បង បណ្តាល​ឱ្យ​បាត់បង់ជីវិត ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលាម៉ោង​៧​និ​ង១៥យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុ​ច​ចំការ​ចន្ទី​មួយ​កន្លែង ​ស្ថិត​ក្នុង​​តំបន់​ធ្នួ​សតា​ព្រហ្ម ភូមិ​តា​មិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។​

ជនសង្ស័យជា​ប្អូន​​ឈ្មោះ កេង ហេង ភេទ​ប្រុស ​អាយុ​៥៥​ឆ្មាំ ចំណែក​ជន​រង​គ្រោះ​ជា​​ឈ្មោះ កេង វេ​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ។ អ្នកទាំង​ត្រូវជា​ប្អូនបង្កើត​​នឹងគ្នា និង​រស់នៅ​ភូមិ​ផ្លុ​ង ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ​ខេត្តកំពង់ធំ ។

តាម​ប្រភពព័ត៌មាន​​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ បងប្អូន​បង្កើត​ទាំង​ពីរ​នាក់​ខាងលើ​​បាន​នាំ​គ្នា​ទៅ​ធ្វើ​ចំការ នៅ​ចំណុច​​កើតហេតុ​ខាងលើ បន្ទាប់មក​អ្នក​ទាំង​ពីរ​​កំពុង​តែ​អង្គុយ​ហូប​បាយ​ទល់មុខគ្នា ចំណែក​បុរស​ជា​ប្អូន​តែងតែ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ស្ទើ​រាល់ថ្ងៃ ដោយ​ឃើញ​ប្អូន​ស្រវឹងស្រា​គ្មាន​លស់​ពេល ហើយ​មិនសូវ​ជួយ​ធ្វើ​ការងារ​ផងនោះ ​ទើប​បុរស​ជា​បងប្រុស ក៏​បាន​និយាយ​ប្រដៅ​ណែនាំ​ប្អូន​ថា​ «ឯង​កុំ​ឲ្យ​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ​អ​ញ្ចឹ​ង​ទៀត ត្រូវ​ខំប្រឹង​ធ្វើ​ការងារ និង​ផ្អាក​ការ​ដើរ​លេង​ច្រើន​ទៀត​ទៅ» ។

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ថា សម្តី​ប្រៀនប្រដៅ​របស់​​បុរសជា​បង​មិន​បាន​​ធ្វើ​ឲ្យ​បុរសប្អូន​ដែល​ស្រវឹង​ខួប​​ស្តាប់​ចូល​ត្រចៀក​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បែរជា​​ធ្វើ​ឱ្យ​បុរសជា​ប្អូន​ផ្ទុះ​កំហឹង​ ក៏​ស្ទុះ​ទៅ​ទាញ​យក​ដំបង និង​​កៅ​​អី​ដែកបត់​មក​​វាយ​សំពង​ទៅ​លើ​​បុរស​ជា​​បង​​តែ​ម្ដង បណ្តាល​ឲ្យ​បុរស​ជា​បង​ប្រកាច់​ដាច់ខ្យល់​​បាត់​បង់ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​​។បន្ទាប់​ពី​ធ្វើ​សកម្មភាព​​រួច ​បុរសជា​ប្អូន​​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង​ ។

ក្រោយពេលកើតហេតុ កំលាំង​សមត្ថកិច្ច​​បាន​​ចុះ​ដល់​កន្លែង​កើតហេតុ​​ដើម្បីពិនិត្យ​ និ​ង​កំពុង​ស្រាវជ្រាវ​តាម​ចាប់​​ជនសង្ស័យ​​ជា​ប្អូនយក​មក​ផ្តន្ទាទោស​​តាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ