ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានម្ហូប​អ្វីខ្លះ?ប្រចាំ​ត្រកូល​ខេត្តរត​ន​គិរី​ភូមិភាគ​ឦសាន​​យើង​ណ៎​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​ភូមិភាគ​ឦ​សាន្ត​ខេត្តរតនគិរី មានអំបូរ​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​១៣​ជនជាតិ ដែល​មាន​ជីវភាព​រស់នៅ​តាម​តំបន់​ជ្រលង​ភ្នំ បង្កើត​ជាទី​ប្រជុំជន​ភូមិ​ដាច់​ស្រយាល និង​មួយ​ចំនួន​ខ្លះ​ទៀត ក៏​បាន​មានកា​រវិ​វ​ឌ្ឍ​មក​រស់នៅ​ក្នុង​ក្រុង​លាយឡំ​នឹង​បងប្អូន​ខ្មែរ​យើង​ដែរ ហើយ​ក៏​ប្រកាន់​ជាប់​នូវ​ប្រពៃណី​ទំនៀមទម្លាប់់​របស់​ខ្លួន​នៅឡើយ។ទាក់​ទឹ​ន​និង​ទំនៀមទំលាប់​នេះ ទាំង​ការ​រស់នៅ…

ខេត្តរតនគិរី ៖ នៅ​ភូមិភាគ​ឦ​សាន្ត​ខេត្តរតនគិរី មានអំបូរ​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​១៣​ជនជាតិ ដែល​មាន​ជីវភាព​រស់នៅ​តាម​តំបន់​ជ្រលង​ភ្នំ បង្កើត​ជាទី​ប្រជុំជន​ភូមិ​ដាច់​ស្រយាល និង​មួយ​ចំនួន​ខ្លះ​ទៀត ក៏​បាន​មានកា​រវិ​វ​ឌ្ឍ​មក​រស់នៅ​ក្នុង​ក្រុង​លាយឡំ​នឹង​បងប្អូន​ខ្មែរ​យើង​ដែរ ហើយ​ក៏​ប្រកាន់​ជាប់​នូវ​ប្រពៃណី​ទំនៀមទម្លាប់់​របស់​ខ្លួន​នៅឡើយ។
ទាក់​ទឹ​ន​និង​ទំនៀមទំលាប់​នេះ ទាំង​ការ​រស់នៅ គោរព​នូវ​ការ​សែនព្រេន ស្លៀកពាក់ និង​ការ​ហូប​ចុក​ជាដើម​មិន​បោះបង់​ទេ ។

យ៉ាងណាមិញ នៅ​ខេត្ត​ភូមិភាគ​ឦសាន​នេះ ក៏​នៅ​មានការ​ពេញ​និយម​មុខម្ហូប​ជា​ច្រើន​ផង​ដែរ​ដែល​ជា​កេ​រ្ត៍​ដំណែល​បងប្អូន​ជនជាតិ​ដើម​ភាគតិច​រាល់ថ្ងៃ មានមុខ​ម្ហូប​ជា​ច្រើន​ដ៍​ពេញ​និយម​ប្រចាំ​ខេត្តរតនគិរី យើង​នេះ ។

អាជីវករ​មួយ​រូប ដែល​ប្រកប​មុខរប​លក់​ម្ហូប​ដែល​មាន​យីហោ​ថា «​ចា​ណា​ង​ដំរី​លើកជើង​» មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី រៀបរាប់​ថា សម្ល​របស់​គាត់​ពេញ​និយម​បំផុត​សម្រាប់​តំបន់​នេះ គាត់​លក់ដាច់​ខ្លាំង​ណាស់​សម្លរ​ដែល​ពេញ​និយម​បំផុត ហើយ​ក្រៅពី​សម្លរ​នេះ នៅ​មានមុខ​ម្ហូប​ជា​ច្រើន​មុខ​ទៀត​ដូច​ជា​៖ ក្រៅពី​សម្លរ​ចា​ណា​ង មានមុខ​ម្ហូប​គេ​ហៅ​ថា សម្លរ​ម៉ា​ភា​.​ភី​ភា​.​ឡាប​.​ក​យ​.​សេក​.​សម្លរ​ប្រូង​.​សម្ល​របុក​ម្សៅ ។​ល​។

សម្រាប់​កម្មវិធី​ផ្សេង​ៗ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​ដែល​មក​លេង​កម្សាន្ត ឬ​មហាជន​ដែល​មក ពី​ខេត្ត​ផ្សេង​ៗ មក​លេង​សាច់ញាតិ ត្រូវ​ដឹង​អំពី​មុខម្ហូប​ក្នុង​ខេត្តរតនគិរី តែងតែ​ចង់​ស្គាល់​និង​ចង់​ភ្លក្ស​មុខម្ហូប​ទាំងនោះ ដែល​អ្នក​ខេត្ត​បាន​ធ្វើ​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ និង​នៅ​ពេល​មាន​ពិធី​តូច​-​ធំ ។ មានមុខ​ម្ហូប​ជា​ច្រើន​ដែល​អ្នក​ខេត្ត​នេះ​ចូល​ចិត្ត​ត្រូវ​ដឹង​អំពី​មុខម្ហូប​ទាំង​អស់នេះ មិន​ថា​នៅ​ជនបទ ឬ​បណ្តា​ស្រុក​ក្រុង​នានា ដែល​កំពុង​ក្លាយជា​ម្ហូប​ប្រចាំ​ត្រកូល​ក្នុង​ខេត្តរតនគិរី​ទៅ​ហើយ ។

សូម​មហាជន​មក​ស្គាល់​មុខម្ហូប​ចំនួន​ច្រើន​មុខ​ដែល​បងប្អូន​អ្នក​រស់នៅ​ខេត្តរតនគិរី តែងតែ​ធ្វើ ជា​ប្រចាំ សម្រាប់​បរិភោគ និង​ទទួលភ្ញៀវ​ក្នុង​ពិធី​ផ្សេង​ៗ​ដូច​ខាងក្រោម​៖
ទី​១-​សម្លរ​ចា​ណា​ង ជាទី​ពេញ​និយម​សម្រាប់​មន្ត្រីរាជការ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​នេះ ។ ហើយ​តាម​រយះ​មុខម្ហូប​មួយ​នេះ គេ​នឹង​អាច​សម្គាល់​ដឹង​បាន​ថា ជា​ម្ហូប​អ្នក​ខេត្ត​ភាគ​ឦ​សាន្ត និង​មាន​លក់​នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ត ព្រមទាំង​ពេញ​និយម​ផង​ដែរ ក្នុង​ការ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ និង​ពេល​មាន​ពិធី​ផ្សេង​ៗ សម្រាប់​ទទួលភ្ញៀវ ។

ចា​ណា​ង ជា​ប្រភេទ​សម្លរ​ដែល​ដាក់​បន្លែ​ច្រើន​មាន​ដូច​ជា ទំពាំង​.​ត្រប់​.​ធាង​ត្រាវ ឬ​ក្តាត​.​ត្រួយ​ល្ពៅ​.​ផ្សិត​ប៉ក់​.​សាច់​គោ ឬ​សាច់​ជ្រូក​និង​ស្លឹក​ដើម​ចា​ណា​ង ។ពិធី​ធ្វើ​ដំបូង គេ​យក​ស្លឹក​ចា​ណា​ង​បុក​ឱ្យ​ហ្មត់​ដាក់​ត្រាំ​ទឹក​មួយ​យប់​ច្របាច់​យក​ទឹក​រួច​ដាក់​ដាំ​ក្នុង​ឆ្នាំង​ឱ្យ​ពុះ​បង់​សាច់​ចូល ហើយ​បង់​បន្លែ​ទំពាំង​មុនគេ បន្ទាប់​មក​បង់​បន្លែ​ផ្សេង​ៗ មើម​ខ្ទឹម​និង​ដាក់​ស្ករ​អំ​បឹ​ល​ប៊ិះ​ចេ​ង តាម​ចិត្ត​ចំណូល​ដាក់​រំងាស់​ឱ្យ​រលួយ​ជា​ការ​ស្រេច ។រួច​ហើយ​គេ​មាន​បន្ថែម​តាម​ក្រោយ​នៅ​គល់​ខ្ទឹម ឬ​គូ​គ្រី​វ បុក​លាយ​អំ​បឹ​ល​ម្ទេស​ដាក់​តាម​ចំណូល​ទៀត ។
ទី​២-​មុខម្ហូប​ភី​ភា​(​ស៊ុប​ភា​)​មាន​រសជាតិ​ល្វិ​ង​តិច​ៗ ឈ្ងុយ​ឆ្ងាញ់​ជាទី​ពេញ​និយម​ខ្លាំង​ណាស់ ។

មុខម្ហូប​មួយ​នេះ​គេ​អាច​ធ្វើ​បាន​តែ​សម្រាប់​ប្រភេទ​សាច់សត្វ​ណា​ដែល​សុ​ី​ស្មៅ​ជា​អា​ហារ ។មាន​បន្លែ​ដាក់​ផ្សំ​ជាមួយ​នៅ​ពេល​បរិ​ភោ​ក​ដូច​ជា​ស៊ុប​ខ្មែរ​យើង​ដែរ ។គ្រឿងផ្សំ​រួម​មាន​សាច់​និង​គ្រឿងក្នុង របៀប​ធ្វើ​គេ​យក​ទឹក​ក្នុង​ពោះ​ហ៊ុន មាន​លាមក​ខ្ចី​លាយ​ទឹកសាប​ដាក់​ដាំ​ឱ្យ​ពុះ រួច​បង់​សាច់​និង​គ្រឿងក្នុង​ចូល​រួច​ថែម​គ្រឿងផ្សំ​រសជាតិ​គ្រប់មុខ​រំងាស់​ជា​ការ​ស្រេច ។ ពេល​បរិ​ភោ​ក​ដាក់​ភ្លើង​កំ​ដៅ​ដាក់​បន្លែ​ចូល បើ​ស្ទើរ​ល្វិ​ង​អាច​ថែម​ទឹក​ប្រ​ម៉ាត់​ចូល​និង​មាន​ទឹកប្រហុក​.​គូ​គ្រី​វ​បុក​អំ​បឹ​ល​ម្ទេស​តាម​តម្រូវការ ។

ទី​៣-​ម៉ា​ភា​ជា​មុខម្ហូប​របៀប​ដូច​ញាំ​ភ្លា​មាន​បន្លែ​គ្រប់មុខ ញាំ​ជាមួយ​សាច់​និង​គ្រឿងក្នុង​គោ​លាយ​ទឹក​ប្រ​ម៉ាត់​រស់ជាតិ​តិច​ៗ ពេល​ហូប​មាន​ទឹកប្រហុក​ដាក់​លាយ​តាម​ការ​គួរ ។
ទី​៤-​ឡាប​ត្រីមុខ​ម្ហូប​ពណ៌​ខ្មៅ​ប៉ិក​ៗ ធ្វើ​អំពី​ត្រី​ក្អី ឬ​ត្រី​ឆ្លាត កោស​សាច់​ផ្សំ​ជាមួយ​អង្ករ​លីង​ខ្លោច​បុក​ផ្សំ​គ្រឿង ពេល​ហូប​មាន​បន្លែ​ច្រើន​មុខ​ផ្ទាប់​ផង​ដែរ ។
ទី​៥-​ក​យ ធ្វើ​អំពី​សាច់​អាំង​ឆ្អឹ​ន​មាន​ដូច​ជា​.​ជ្រូក​.​មាន់​.​ត្រី​.​សាច់​គោ​ផ្សំ​គ្រឿង​មាន​បន្លែ​ច្រើន​ទៀត ។
ទី​៦-​សេក ធ្វើ​អំពី​សាច់​ដូច​ស្រ​ដៀង​ក​យ​ដែរ​ផ្សំ​គ្រឿង​មាន​បន្លែ​តែ​មាន​ស្រោច​ឈាម​ស្រស់​តិច ឬ​ច្រើន​តាម​ចំណូលចិត្ត ។
ទី​៧. សម្លរ​ប្រូង
ទី​៨. សម្ល​របុក​ម្សៅ
ទី​៩. ត្រី​កប់​បំពង់​ឫស្សី
ទី​១០. បាយដំណើប​ប្រហុក​ដុត​សាច់​ងៀត
ទី​១១. ត្រី​បា​ខឹ​ម​ជា​ប្រភេទ​ត្រី​រៀល​ពង​ពេញ​ពោះ​ប្រឡាក​ទាំងមូល មាន​លាយ​អង្កាម​ស្រ​ដៀង​និង​ផ្អក​ដែរ ។
ទី​១២. ផ្អក​ផ្សឹ​ត​ប៉ក់
ទី​១៣. កន្ទុយ​ហេះ
ទី​១៤. ញាំ​អ​ង្រ​ង​ប្រ​ស្វា

និងទី​១៥. គី​ម​ឈី ធ្វើ​អំពី​ស្បៃ​ក្តោប​ហើយ​ក៏​នៅ​មានមុខ​ម្ហូប​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ដូច​ជា បុក​គូ​គ្រី​វ​បុក​ត្រប់​ជាដើម​ផង​ដែរ ដែល​ជនជាតិ​ដើម​ភាគតិច​ដាច់​ស្រយាល និយម​ចូល​ចិត្ត​បរិភោគ​ដំណរ​តាំងពី​បុរាណកាល​មក ៕

អត្ថបទសរសេរ ដោយ