ត្រឹមតែ​១​អាទិត្យ​ប៉ុណ្ណោះ ប្រេ​ស៊ី​ល​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជាង​២៦​ម៉ឺន​ករណី


ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា យោង​តាម​តួលេខ​ប្រចាំ​ថ្ងៃ​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល បានឱ្យ​ដឹង​ថា ប្រទេស​ប្រេ​ស៊ី​ល បានឃើញ​ករណី​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ចំនួន​ជាង ២៦០,០០០ ករណី​នៅ​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​។

ក្នុង​រយៈពេល ៧​ថ្ងៃ​កន្លង​មក ប្រេ​ស៊ី​ល​បាន​កត់ត្រា​ករណី​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ២៦១,៦៨៣​នាក់​។ កាលពី​ថ្ងៃ​ច័ន្ទ ក្រសួង​បាន​កត់ត្រា​ការ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​ចំនួន ២០,២៨៦​ករណី ដែល​នាំ​ឱ្យ​ចំនួន​ករណី​សរុប​ដែល​បាន​បញ្ជាក់​នៅ​ទូ​ទាំង​ប្រទេស កើនឡើង​ដល់ ១,៨៨៤,៩៦៧​នាក់​។

ក្រសួង​ក៏​បាន​ដាក់​បញ្ចូល​បន្ថែម​ករណី​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩​ថ្មី ចំនួន ៧៣៣​នាក់ កាលពី​ថ្ងៃ​ច័ន្ទ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​ទូ​ទាំង​ប្រទេស​នៅ​ប្រេ​ស៊ី​ល​ឡើង​ដល់ ៧២,៨៣៣​នាក់​។

ក្នុង​ចំណោម​ករណី​ថ្មី​ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​ស​ប្តា​ហ៍​មុន គឺ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro ក៏​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ផង​ដែរ ក្រោយ​ពី​លោក​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ​។

វេជ្ជបណ្ឌិត​ផ្លូវការ​សម្រាប់​ប្រធានាធិបតី បាន​ប្រាប់​សារព័ត៌មាន CNN ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក Bolsonaro នឹង​ធ្វើតេស្ត​កូ​វី​ដ​១៩ ម្តងទៀត​នៅ​ស​ប្តា​ហ៍​ក្រោយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ