បែក​ពាង​ប្រហុក​ទៀត​ហើយ សង្ស័យ​​មក​ពី​ចរចា​មិន​ត្រូវ?


ខេត្តកំពង់ស្ពឺ ៖ ឈើដុល​ជា​ច្រើន​ដុំ​ បន្ទាប់​ពី​ក្រុម​ឈ្មួញ​បាន​ច​រចា​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន ដែល​មាន​តួនាទី​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​ត្រូវ​គ្នា​ ហើយ​ក៏​មិន​ហ៊ាន​ដឹក​ចេញ ទីបំផុត​ ត្រូវ​បាន​ខាង​រដ្ឋបាល​ព្រៃឈើ​បក​ចូល​ទៅ​បង្ក្រាប​ដកហូត​យក​ធ្វើ​ជា​សម្បត្តិ​រដ្ឋ​។

ការ​ចរចា​នេះ ​មិន​ត្រឹមតែ​សមត្ថកិច្ច​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​នោះ​ទេ ​សូ​ម្បី​តែ​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដ៏​មាន​ឥទ្ធិពល​នោះ​ ក៏​ក្រុម​ឈ្មួញ​សុំ​បង់លុយ​ឲ្យ​ដែរ​។ នេះ​ជា​ពាក្យលេ​ចឮ​សុះសាយ ។ ការ​ចុះ​បង្ក្រាប​និង​ប្រមូល​យក​ឈើ​សន្និធិ​នៅ​ក្នុងក្រុម​​ហ៊ុន​ដាំដំឡូង​មី​ «អេ​ច​អិ​ល​អេ​ច» នេះ​ ធ្វើ​ឡើង​ នា​ព្រឹក​ថ្ងៃ​ទី១៣ ​កក្កដា​ នៅ​ចំណុច​ក្រុមហ៊ុន​ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ជោរ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​មន្ត្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​បណ្ដាញ​ថា​មាន​ក្រុម​ឈ្មួញ​បាន​យក​ឈើ​មក​លាក់​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​រួច​មក​ ក៏​បាន​រាយការណ៍​ទៅ​ខាង​កសិកម្ម​ ដើម្បី​អោយ​ចុះ​ស្រាវជ្រាវ​និង​ពិនិត្យ​មើល​។​ ក្រោយ​ពី​ចុះ​ដល់ទី​តាំង​រួច​មក​មន្ត្រី​បាន​រក​ឃើញ​ឈើ​ជា​ច្រើន​ដុំ ដែល​មានមុខ​កាត់​ធំ​ៗ​លាក់​ទុក​ដូច​សេចក្តីរាយការណ៍​ពិតប្រាកដ​មែន​។​ បន្ទាប់​ពី​រក​ឃើញ​ហើយ​ក៏​បាន​សុំ​គោលការណ៍​របស់​ថ្នាក់លើ​ប្រមូល​រួច​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សង្កែ​សាទ​ប ​និង​ត្រពាំង​ជោរបំពេញ​បែបបទ​ដើម្បី​ដកហូត​ជា​សម្បត្តិ​រដ្ឋ​។

ដោយឡែក​ តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា​ឈើ​ទាំងអស់​ មាន​ពាក់ព័ន្ធ​នឹង​ឈ្មោះ​តុង ឈ្មោះ​សឿង ​ឈ្មោះ​ធី​ជា​មន្ត្រី​នគរបាល​និង​ឈ្មួញ​ជា​ច្រើន​នាក់​ទៀត​ចូល​ហ៊ុន​គ្នា​ទិញ​ពី​ខេត្តពោធិ៍សាត់​ដឹក​យក​មក​ទុក​នៅ​ក្នុង​ក្រុម​ហ៊ុន​ដាំដំឡូង​មីនេះ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​គឺ​ការ​ចរាចរណ៍​ឈើ​ចេញពី​ខេត្ត​ពោធិ៍​សាត់​យក​មក​លាក់​ទុក​ក្នុង​ចំការ​ដំឡូង​មី​ក្រុមហ៊ុន​បាន​ត្រូវ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​របស់​មន្ត្រី​ឡេមឡឺម​មួយ​កន្លែង​ដែល​ឈរជើង​នៅ​ជិត​ចំណុច​អូរ​ត្រាវ​។

ប្រភព​បន្ត​ថា​គ្មាន​នរណា​ម្នាក់​អាច​បញ្ជាក់​បាន​ទេ​អំពី​ការ​បង់លុយ​ទៅ​ឲ្យ​ក្រុម​មន្ត្រី​ដែល​ឈរជើង​នៅ​ទីនោះ​តែបើ​គ្មាន​ការ​បង់លុយ​ឱ្យ​ទេ ឈើ​ទាំង​អស់នេះ​ក៏​មិន​អាច​ចរាចរណ៍​ឆ្លងកាត់​ពី​ខេត្តពោធិ៍សាត់​យក​មក​លាក់​ទុក​នៅ​ទី​នេះ​បាន​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ថា​ការ​ពិត​ឈើ​ទាំង​អស់នេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ប្រុង​យក​ឡាន​ចូល​មក​លើក​ដែរ​តែ​ដោយ​ការ​ចរចា​បង់លុយ​មិន​ត្រូវរ៉ូវ​គ្នា ជាមួយ​មន្ត្រី​ពាក់​ព័​ន្ឋ​ជា​ពិសរ​សគឺ​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​មាន​ឥទ្ធិពល​មួយ​ ដែល​មិន​ទាន់​បាន​ទទួល​លាភសក្ការៈ​ (​ទារ​អោយ​ឈ្មួញ​បង់លុយ​មុន​)​ពី​ក្រុម​ឈ្មួញ​ទើប​ក្រុម​ឈ្មួញ​មិន​ហ៊ាន​ដឹក​ចេញ ហើយ​ក៏​ត្រូវ​បាន​ក្រុម​មេព្រៃ​រក​ឃើញ​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្ដង​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ