ពិត​ទេ​! ចំណង​ស្នេហ៍ សុ​ន ស្រី​ពេជ្រ កំពុង​ស្ថិត​ក្នុង​ភាព​សង្ស័យ​ថា ប្រេះឆា?


រាជធានី​ភ្នំពេញ ៖ មានការ​ងឿងឆ្ងល់ ដែល​មាន​ភាព​កត់សម្គាល់​ប្លែក​ៗ​បាន​កើតឡើង​ចំពោះ សុ​ន ស្រី​ពេជ្រ ក្នុង​ពេល​សម្រាល​កូនប្រុស​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ម្នាក់​ៗ​បាន​បង្ហាញ​នូវ​ការ​តាម​ដាន ហើយ​ឃើញ​មាន​ពេល​ញឹកញាប់​ដែរ តារា​ស្រគត់ស្រគំ​រូប​នេះ បង្ហោះ​សា​ផ្តោះផ្តង​ប្លែក​ៗ ដែល​ហាក់​មិន​សប្បាយ​ក្នុង​ផ្លូវចិត្ត​។

ប្រការ​នេះ បាន​ក្លាយជា​ប្រធានបទ​មួយ​ថ្មី ហើយ​មានការ​ដេញដោល​ចង់​ដឹង​ការ​ពិត ខណៈ​អ្នក​ចម្រៀង​រូប​នេះ នៅ​មិន​ទាន់​ទម្លាយ​អោយ​ច្បាស់​នៅឡើយ​។ នៅ​មិន​ទាន់​មាន​អ្នក​ណាមួយ​ហ៊ាន​សួរនាំ​បញ្ហា​យ៉ាងណា​របស់ សុ​ន ស្រី​ពេជ្រ​នោះ​ទេ​ថា រាល់​ថ្ងៃនេះ​ដួងចិត្ត​របស់​នាង ស្ថិត​នៅ​លើ​បញ្ហា​អ្វីខ្លះ​។

ចំណុច​ប្លែក​ៗ បាន​កើតឡើង ក្នុង​នោះ​ក្នុង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាង មិន​មាន​ដាក់​រូប​ស្វាមី​ជាមួយ​គ្នា​ឡើយ​។ ប្រការ​មួយទៀត ការ​សម្រាល​កូនប្រុស​លើក​មុន​នេះ នាង​ស​ម្រ​ច​ដាក់​ឈ្មោះ​ជា​ត្រកូល​របស់​នាង «​ពេជ្រ វ​ឌ្ឍ​នា​» ។ លើស​ពី​នេះ នៅ​ថ្ងៃ​សម្រាលកូន​អវត្តមាន​ស្វាមី ដែល​សម្រាប់​ភរិយា និង​ប្តី​ថ្ងៃ​សំខាន់ គឺ​ឆ្លងទន្លេ​នេះ​ហើយ ដែល​មើលថែ​គ្នា ទោះ​រវល់​បែប​ណា​។ ចំណុច​បន្ត គឺ​សកម្មភាព​រូបថត​បង្ហោះ​ថ្មី​ៗ​ចុង​ក្រោយ មិនសូវ​ឃើញ ស្រី​ពេជ្រ ផ្តោត​រូប​ជាមួយ​ស្វាមី ក្រៅពី​ជាមួយ​ក្រុម​សាច់ញាតិ​។

ជា​ការ​កត់សម្គាល់ ជីវិត​ស្វាមីភរិយា នៅ​ថ្ងៃ​សម្រាល​បុត្រ គឺជា​ថ្ងៃ​ដ៏​ពិសេស​ណាស់ ដែល​ស្វាមី​គ្រប់​រូប​ដាច់ខាត​ត្រូវ​តែ​ផ្តល់​កំលាំងចិត្ត មើលថែ​ភរិយា បើ​ទោះបីជា​មាន​កិច្ចការ​រវល់​យ៉ាងណា​ក៏​ដោយ ក៏​ស្វាមី​ត្រូវ​តែ​នៅ​ក្បែរ​ភរិយា ដើម្បី​លើកទឹកចិត្ត​ពេល​ដែល​ភរិយា​សម្រាល​។

ប៉ុន្តែ​សម្រាប់​តារាចម្រៀង សុ​ន ស្រី​ពេជ្រ គេ​សង្កេត​ឃើញ​ថា មិនឃើញ​ស្វាមី​របស់​នាង​មក​មើល​ថែ​ឡើយ បើ​ទោះបីជា​សម្រាល​ហើយ ក៏​នៅ​តែ​មិនឃើញ​វត្តមាន​ស្វាមី​នាង​មក​មើល​ដែរ​។

អ្វី​​ដែល​ធ្វើ​ឲ្យ​មហាជន​សង្ស័យ​ថែម​ទៀត​នោះ កូនប្រុស​បណ្តូលចិត្ត​របស់ សុ​ន ស្រី​ពេជ្រ ដែល​ទើបនឹង​សម្រាល កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែកក្កដា នោះ ត្រូវ​បាន​តារាចម្រៀង​រូប​នេះ សម្រេច​ចិត្ត​មិន​យកឈ្មោះ​ត្រកូល​ស្វាមី​មក​ដាក់​ឲ្យ​កូន​ឡើយ ពោល​គឺ​នាង​សម្រេច​ដាក់​ឈ្មោះ​ជា​ត្រកូល​របស់​នាង គឺ «​ពេជ្រ វ​ឌ្ឍ​នា​» ដែល​ចំណុច​នេះ រឹង​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​សង្ស័យ​កាន់តែ​ខ្លាំង ពី​រឿង​ប្រះ​ឆា​របស់​នាង​ជាមួយ​ស្វាមី​។

ទោះបីជា​យ៉ាងណា មិន​ទាន់​ប្រាកដជា​ក់ថា រឿងរ៉ាវ​ស្នេហា​រវាង​ប្តី និង​ប្រពន្ធ​របស់​តារា​រូប​នេះ វិវត្តន៍​ទៅ​ជា​បែប​ណា​នោះ​ទេ គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​តែ​ប៉ុណ្ណោះ​។ តារាចម្រៀង សុ​ន ស្រី​ពេជ្រ ជា​តារាចម្រៀង​មាន​សំឡេង​ល្អ ច្រៀង​បាន​ទាំង​បុរាណ និង​សម័យ​។ កេរ្តិ៍ឈ្មោះ​នាង កាន់តែ​ល្បី​ក្រោយ​ពេល វាយលុក​ចម្រៀង​ផ្នែក​ទេសចរណ៍​នៅ​កម្ពុជា​។ ប៉ុន្តែ​មួយ​រយៈ ចុង​ក្រោយ នា​ទ្រនំ​ផលិតកម្ម​ថ្មី ហាក់​មិនសូវ​ឃើញ​ចម្រៀង​លេចធ្លោ​ដូច​ពេល​ពី​មុន​ឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ