កុំ​ចូល​ចិត្ត​មើល​ទោស​កំហុស​អ្នក​ដទៃនោះ


មនុស្ស​ល្អ​រមែង​មើលឃើញ​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ មិន​ប្រកាន់ទោស​អូស​ដំណើរ មិន​ចេះ​ប្រទូស្ត ពិសេស​មិន​ចេះ​មើល​រឿង​អាក្រក់​របស់​អ្នក​ដទៃ​ទេ ។

មានរឿង​គួរ​ឱ្យ​សង្វេគ​ខ្លះ ត្រង់​ដែល​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​មើល​ផ្កា មើលរូប​ស្អាត​ៗ ប៉ុន្តែ​បែរជា​មិន​ចូល​ចិត្ត​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ​ទៅ​វិញ ឯ​ចំណែក​លាមក​ជាដើម​ជា​របស់​ស្មោកគ្រោក មិន​ត្រូវការ​មើល​ទេ ប៉ុន្តែ​បែរ​ចូល​ចិត្ត​សម្លឹង​មើល​សេចក្ដី​អាក្រក់​លាមក ឬ​ទោស​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ នេះ​ជា​ចិត្ត​មិន​ប្រពៃ​ឡើយ ។

ការ​រៀន​សម្លឹង​មើល​សេចក្ដី​ល្អ​របស់​អ្នក​ដទៃ នាំ​ឱ្យ​កាត់​បន្ថយ​បាន​នូវ​ការ​ខឹង​ស្អប់ ការ​ច្រណែនឈ្នានីស ដូច្នេះ​ទើប​មេត្តាចិត្ត​មានឱកាស​កើតឡើង​បាន មេត្តា​ជា​គ្រឿង​ទ្រទ្រង់​លោក ចំណែក​ព្យាបាទ​ជា​គ្រឿង​ដុត​លោក គួរ​ចៀស​ឱ្យ​ឆ្ងាយ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ