អភិបាលខេត្ត​ចុះ​សួរ​សុខ​ទុក្ខ​​ពលរដ្ឋ​ជួប​គ្រោះ​រាំង​ស្ងួត​និង​ពិនិត្យ​ទ្វារ​ទឹក​


​ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​ ឆ្នាំ​២០២០ ​លោក​​ជាវ ​តា​យ ​អភិបាល​នៃ​គណ​ៈអភិបាល​ខេត្តកំពត​ រួម​ដំណើរដោយ​​លោក​​ជឹ​ង ​ផល្លា​ ប្រធាន​ក្រឹម​ប្រឹក្សា​ខេត្ត​ ​ព្រមទាំង​​មន្ត្រី​ផ្សេង​ៗ​ទៀត​បាន​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​​ដែលជួបគ្រោះរាំងស្ងួត និងពិនិត្យ​ទ្វារទឹកនៅព្រែក​ទូកមាស នៅ​ភូមិ​ព្រៃ​ចេក​ ឃុំ​ទូក​មាស​ខាងលិច​ ស្រុក​បន្ទាយមាស​ ខេត្តកំពត​ ។

​លោក​​ជាវ​ តា​យ​ អភិបាលខេត្ត​កំពត ​បាន​​មានប្រសាសន៍​​ទៅ​កាន់​​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទូក​មាស​ថា​ គ្រោះ​រាំង​ស្ងួត​បាន​បន្ត​អូស​បន្លាយ​រហូត​ដល់​ខែកក្កដា​នេះ​ អាជ្ញាធរ​ខេត្ត​​ត្រូវ​គិតគូ​រដល់​សុខ​ទុក្ខ​​ប្រជាពលរដ្ឋ​ជា​និច្ច​ ជា​ពិសេស​ប្រជា​កសិក​កំពុង​តែ​បង្កបង្កើន​ផល​ស្រូវ​ក្នុង​រដូវប្រាំង​ក៍​ដូច​ជា​រដូវវស្សា​ ជា​ចាំបាច់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​រាយការណ៍​អោយទាន់​ពេលវេលា​ ​ក្នុងករណី​ខ្វះខាត​ទឹក​ស្រោច​ស្រព​ផលដំណាំ​។​

នាឱកាសនោះដែរ ​លោក​​ជាវ ​តា​យ ​រួម​និង​មន្ត្រី​ជំនាញ​បាន​ទៅ​ពិនិត្យ​មើល​ទ្វារ​ទឹក​ដ៍​ធំ​មួយ​ធ្វើ​សម្រាប់​ស្តុកទឹក​​នៅ​ក្នុង​ព្រែក​ទូក​មាស​​​ដែល​​រៀបចំ​សាងសង់​ដោយ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម​ចាប់ផ្ដើម​​កសាង​​នៅ​ដើម​ឆាំ្ន​២០២០​​។

​លោក​ហៀ​ង​ មេ​ង ​ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម​ក្រសួង​ធនធានទឹក​ក៍បាន​ប្រាប់​ទៅ​ឯកឧត្តម​ជាវ​តា​យ​ថា​ទ្វារ​ទឹក​សាងសង់​កាត់​ទទឹង​ព្រែក​នេះ​គឺ​ស្ទាក់​ទឹក​តាំងពី​ខេត្តកំពង់ស្ពឺ​។

​លោក​ហៀ​ង​ មេ​ង ​​បាន​បន្ត​ថា​ ទ្វារ​ទឹក​មួយ​នេះ​ប្រជាពលរដ្ឋ​អាច​យក​ទឹក​ប្រើប្រាស់​បាន​ខួប​ប្រាំង​វស្សា​ ​ហើយ​ក្រសួង​ធនធាន​ទឹកបាន​ចាប់​ស្ដា​រ​បឹង​មួយ​កន្លែង​នៅ​ក្នុងស្រុក​កំពង់ត្រាច​ដែ​លមាន​ចម្ងាយ​ជិត​១០​គីឡូ​ម៉ែត្រ​ និង​បន្ត​ស្ដារ​បន្ថែម​ទៀត​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កំពង់​ត្រូវការ​ទឹក​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ