សម្តេច​តេ​ជោ​ស្នើ​អាជ្ញាធរ​បង្កើត​សហគមន៍​អ្នក​ចិញ្ចឹម​ងាយស្រួល​តតាំង​ថ្លៃ​ជាមួយ​ឈ្នួ​ញ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រួម​ទាំង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​បងប្អូន​សហគមន៍​អ្នក​ចិញ្ចឹម​ត្រី ដើម្បី​ធ្វើ​ងាយស្រួល​កំណត់​តម្លៃ​លក់​ត្រី ។

បន្ទាប់​ពី​សួរនាំ​កសិករ​អ្នក​ប្រកប​រប​ចិញ្ចឹម​ត្រី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ពេល​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ក៏​ដូច​ជា សំណេះសំណាល ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។
សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ពី​បញ្ហា​របស់​ប្រជា​កសិករ​ចិញ្ចឹម​ត្រី​លើ​បញ្ហា​តម្លៃ​ថោក នៅ​ពេល​ទទួលផល ថា​ចំណុច​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​បង្កើត​ឲ្យ​សហគមន៍​អ្នក​ចិញ្ចឹម​ត្រី ដើម្បី​ធ្វើការ​តវ៉ា​ជាមួយ​ឈ្នួ​ញ​ទិញ​ត្រី ។

សម្តេច​បន្ត​ថា បើសិន​ប្រជា​កសិករ​លក់​ត្រី​ដោយ​ខ្លួនឯង​នោះ ឈ្នួ​ញ​ពិបាក​ឲ្យ​តម្លៃ​ព្រោះ​អ្នកខ្លះ​លក់​ថ្លៃ អ្នកខ្លះ​ថោក​ដែល​ធ្វើ​ឲ្យ​ឈ្នួ​ញ​ពិបាក​ចូល​ទិញ ដូច្នេះ​គួរ​បង្កើត​សហគមន៍​មួយ ដើម្បី​លក់​ត្រី​មាន​ភាព​ងាយស្រួល ។ បន្ទាប់​ពី​សួរ​ពី​ចំណុច​ពិបាក និង​ស្រួល​របស់​កសិករ​ចិញ្ចឹម​ត្រី សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ការ​ចិញ្ចឹម​ត្រី​ទទួល​បាន​ផល​ច្រើន​ជាង​ការ​ធ្វើស្រែ ដោយ​មានការ​ចំណេញ​ច្រើន​គួរសម ដោយ​ធ្វើការ​លើ​ផ្ទៃដី​ប្រហាក់ប្រហែល​គ្នា ។

នៅ​ចំពោះ​មុខ សម្តេច​តេ​ជោ ប្រជា​កសិករ​អ្នក​ចិញ្ចឹម​បាន​សម្តែង​ក្តី​បារម្ភ គឺ​បញ្ហា​ទឹក ដោយសារ​គាត់​បាន​ប្រើប្រាស់​ទឹក​អណ្តូង សម្រាប់​ចិញ្ចឹម​ត្រី​ដែល​បណ្តា​ឲ្យ​ត្រី​ងាប់ ។ ចំណុច​ទឹកស​ម្តេច​បាន​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ធ្វើការ​សិក្សា​ដើម្បី​ទិញ​ដី​ធ្វើការ​ជា​កន្លែង​ស្តុ​ប​ទឹក រួច​ហើយ​ឲ្យ​ប្រជា​កសិករ​បូមទឹក នឹង​ទៅ​ប្រើប្រាស់​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ