ហាងឆេងប្រាក់រៀលខ្មែរបង្ហាញពីភាពខ្លាំងធៀបនឹងប្រាក់បាតថៃ


រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះហាក់បង្ហាញពីភាពខ្លាំងរបស់ខ្លួនបន្តិច ធៀបនឹងប្រាក់បាតថៃ ដែលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ១បាតថៃ ទិញចូលត្រឹមតែ ១៣០ រៀល និងលក់ចេញតែ ១៣២ រៀលប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ១៣១ រៀល ហើយលក់ចេញ ១៣២ រៀល ។

សម្រាប់ថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស សំខាន់ៗមួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៣ រៀល, ១អឺរ៉ូ ទិញ ចូល ៤៦៤៤ រៀល លក់ចេញ ៤៦៩០ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៨៣៨ រៀល លក់ចេញ ២៨៦៦ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់យន់ចិនធៀបជាមួយប្រាក់រៀលខ្មែរថ្ងៃនេះ គឺ ១យន់ចិន ទិញចូល ៥៨៥ រៀល លក់ចេញ ៥៩១ រៀល , ១០០យ៉េនជប៉ុន ទិញចូល ៣៨១៣ រៀល លក់ចេញ ៣៨៥១ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៤០ រៀល លក់ចេញ ៣៤៣ រៀល ។

ចំពោះប្រាក់ដុល្លារសាំងហ្គាពួរវិញថ្ងៃនេះ គឺ ១ដុល្លារ ទិញចូល ២៩៤២ រៀល លក់ចេញ ២៩៧១ រៀល ហើយប្រាក់ដុងវៀតណាម ១០០០ដុង ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ខណៈដែល ១០០០គីបឡាវ ទិញចូល ៤៥៣ រៀល និងលក់ចេញ ៤៥៨ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ