ផ្អាក​ទីតាំង​ខារ៉ាអូខេ​(J KTV)& (LUSH KTV) ខុស​គោលការណ៍


រាជធានីភ្នំពេញ ៖ កាលពីនៅ​យប់​ថ្ងៃ​ទី១៣ កក្កដា កម្លាំង​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌ​ចំការមន ដឹកនាំ​ដោយលោក ថេ​ង សុ​ថុ​ល អភិបាល​ខណ្ឌ​នៃ​គណៈ​អភិបាល​ខណ្ឌ ចំការ​មន បាន​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ផ្អាក​បណ្ដោះអាសន្នអាជីវកម្មខារ៉ាអូខេ ចំនួន​២​កន្លែង ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ដែល​លួច​បើក​មិន​ព្រម​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល និង​ខុស​គោលការណ៍​របស់​រាជរដ្ឋាភិបាល ។ ខារ៉ាអូខេ​ ដែល​អាជ្ញាធរ​ចុះ​ផ្អាក​អាជីវកម្មមានឈ្មោះ J KTV និង មួយ​កន្លែង​ទៀត ឈ្មោះ LUSH KTV ដែល​ស្ថិត​ផ្លូវ​៤៨៨ ក្នុង​សង្កាត់ ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

លោក ថេ​ង​ សុ​ថុ​ល អភិបាល​ខណ្ឌ​នៃ​គណៈ​អភិបាល​ខណ្ឌចំការមន បានអោយ​ដឹង​ថា មុន​នឹង​អាជ្ញាធរ ចុះ​ផ្អាក អាជីវកម្ម បណ្តោះអាសន្ន​ទីតាំង​ទាំងនេះ បាន​លួច​បើក​ខារ៉ា​អូខេខុស​គោលការណ៍ណែនាំរបស់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​ក្រសួងសុខាភិបាល ដើម្បី​ចូល​រួម​ទប់ស្កាត់​ និង​ការពារ​ការ​ឆ្លង​ជំងឺកូ​វី​ដ១៩ ។

​គួរ​បញ្ជាក់​ផង​ដែរ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ថ្នាក់ដឹកនាំ​បាន​អនុញ្ញាត​ឲ្យ​ខារ៉ាអូខេ ដូច​ជា ក្លិប​កំសាន្តនានា​អោយ​បើក​ដំណើរការ​ឡើង​វិញ តែ​ដើម្បី ចូលរួមទប់ស្កាត់ ​និង​ការពារការ​ឆ្លង​ជំងឺកូ​វី​ដ១៩ រាជរដ្ឋាភិបាលបានអោយ​ទីតាំង​ទាំងអស់ ប្រែ​ក្លាយទៅជា​ភោជនីយដ្ឋាន ដើម្បីជួយ​ដល់​បុគ្គលិក​មួយ​ចំនួនអោយ​មានការងារ​ធ្វើ​វិញ តែ​ជាក់ស្ដែង ទីតាំង​២​ខាងលើ​នេះ មិន​បាន​គោរព​គោលការណ៍របស់​ថ្នាក់ដឹកនាំ ​ក៏ដូច​ជាក្រសួង​ពាណិជ្ជកម្ម នៅ​តែ​លួច​បើកខារ៉ាអូខេ ទើប​នៅ​យប់​ថ្ងៃ​ទី​១៣​ កក្កដា ឆ្នាំ​២០២០ អាជ្ញា​ធរ​ខណ្ឌចំការមន បាន​ដឹក​ចុះ​ផ្អាក​អាជីវកម្ម​ទាំងនេះ ជា​បណ្ដោះអាសន្ន​សិន ។

ជា​ចុង​ក្រោយ​ អាជ្ញាធរ​បាន​បញ្ជាក់​ទៀត​ថា បើ​ទីតាំង​ខាងលើចង់​ដំណើរការ​ឡើង​វិញ ទាល់តែទីកន្លែង​ប្រែ​ក្លាយទៅជាអាជីវកម្មភោជនីយដ្ឋាន និង​មាន​លិខិតអនុញ្ញាតពីសា​លា​រាជធានី​ភ្នំពេញ ​ទើប​អោយ​ដំណើរការ​ឡើង​វិញ ។

ខារ៉ាអូខេ ដែល​អាជ្ញាធរ​ចុះ​ផ្អាក​ចំនួន​២​ទីតាំង ​នៅ​ពេលកំពុង​ដំណើរការ​ដោយ​ខារ៉ាអូខេ យីហោ J KTV (​ជេ​) មាន​នារី​បំរើ​ចំនួន​២០៩​នាក់ ភ្ញៀវ​ប្រុស​ចំនួន៦៥​នាក់ និងបុគ្គលិក​ចំនួន៩០​នាក់ ។ ចំណែកខារ៉ាអូខេ យីហោ LUSH KTV (​ឡាស៍​)​ មាន​នារី​បំរើ​ចំនួន១០០​នាក់ ភ្ញៀវ​ប្រុសចំនួន​៦៤​នាក់ និងបុគ្គលិកចំនួន៣៥​នាក់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ