តើ​គ្រោះថ្នាក់​ប្រចាំ​កាល​មាន​ន័យ​ដូច​ម្តេច ?


គ្រោះថ្នាក់​ប្រចាំ​កាល​បាន​ដល់​គ្រោះថ្នាក់​ប្រចាំ​អាយុ​ផែនដី​ដែល​មាន​និយាយ​អំពី​ភ្លើង​ឆេះ​កប្ប​យូរអង្វែង​ណាស់​ទើប​មាន​ម្ដង​។ គ្រោះថ្នាក់​នេះ​ធំ​ក្រៃ​លែង​ធំ ដែល​ពាក្យ​ចាស់ទុំ​តែង​និយាយ​ថា កើត​អន្តរធាន​ភ្លើង​ឆេះ​ទឹក​ភ្លើង​ឆេះ​ដី ភ្លើង​ប្រល័យកប្ប ។

ក្នុង​ពេល​ភ្លើង​ប្រល័យកប្ប​នោះ ពួក​សត្តនិករ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន​និង​នៅ​ក្នុង​ស្ថានសួគ៌​ទៅ​ដល់​ត្រឹម​សុទ្ធាវាស​មហាព្រហ្ម ត្រូវ​ទទួល​គ្រោះថ្នាក់​ទាំងអស់​ចំពោះ​សត្វ​ណា​ដែ​ល​​ធ្វេសប្រហែស មិន​អើពើ​នឹង​សុចរិតធម៌ ។

ប៉ុន្តែ​សត្វ​ណា​ដែល​បាន​ប្រព្រឹត្ត​សុចរិតធម៌​ហ្មត់ចត់​ល្អ សត្វ​នោះ​ត្រូវ​ទៅ​កើត​នៅ​កន្លែង​សុខក្សេមក្សាន្ត មាន​ទៅ​កើត​ក្នុង​សុទ្ធាវាស​មហាព្រហ្ម​ជាដើម មិន​បាន​នៅ​ច្រឡូកច្រឡំ​ជាមួយនឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ទុច្ចរិត​នោះ​ឡើយ នេះ​ជា​គ្រោះថ្នាក់​ប្រចាំ​កាល ។

គ្រោះថ្នាក់​នេះ​កាន់តែ​លឿន​ជិត​មក​ដល់​ហើយ ព្រោះតែ​ដី​ដែល​យើង​នៅ​អាស្រ័យ​សព្វថ្ងៃ​នេះ មានឈ្មោះ​តាម​អាយុ​ហៅ​ថា ភទ្ទកប្ប មាន​ព្រះពុទ្ធ​៥​ព្រះ​អង្គ​ត្រូវ​កើតឡើង​ក្នុង​រយៈកាល​អាយុ​ផែនដី​នេះ ឥឡូវ​បរិនិព្វាន​ផុត​៤​ព្រះ​អង្គ​ទៅ​ហើយ នៅ​សល់​តែ​ព្រះ​អរិយ​មេ​ត្តេ​យ្យ​មួយ​អង្គ​ទៀត​ទេ​ត្រូវ​ភ្លើង​ប្រល័យកប្ប​ហើយ ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ