អា​មេ​រិ​កថា នឹង​មាន​វ៉ាក់សាំង​កូ​វី​ដរាប់​សិប​លាន​សម្រាប់​ប្រជាជន​ចុងឆ្នាំ​នេះ


អា​មេ​រិ​ក​៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​របស់ លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា គេ​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា នៅ​ចុងឆ្នាំ​នេះ ពួក​គេ​នឹង​មាន​វ៉ាក់សាំង​រាប់​សិប​លាន​បញ្ចូល​ទៅ​ក្នុង​ដៃ​របស់​ប្រជាជន​អា​មេ​រិ​ក​។

មន្ត្រីជាន់ខ្ពស់​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​តាម​ទូរស័ព្ទ​ថា ក្រោម​ប្រតិបត្តិការ​របស់ Warp Speed ការ​ផលិត​វ៉ាក់សាំង​នឹង​ចាប់ផ្តើម​នៅ​ចុងរដូវ​ក្តៅ​។ មន្ត្រី​រូប​នោះ​បាន​និយាយ​ថា​៖ «​ក្នុង​ករណី​ជា​ច្រើន វា​កំពុង​តែ​ដំណើរការ​ហើយ​។ យើង​កំពុង​ទទួល​បាន​ឧបករណ៍ យើង​កំពុង​រៀបចំ​កន្លែង​ទំនេរ យើង​នឹង​ទទួល​បាន​វត្ថុធាតុដើម​ដើម្បី​ធ្វើ​វា​។ យើង​មាន​ក្រុម​គម្រោង ដែល​ត្រូវ​បាន​ចាត់​ឱ្យទៅ​កន្លែង​ផលិត​នីមួយ​ៗ»​។

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ប្រតិបត្ដិការ Warp Speed មិន​រង់ចាំ​លទ្ធផល​ពី​ផ្នែក​នៃ​ការ​សាកល្បង ដែល​កំណត់​ថា តើ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ឬ​អត់​នោះ​ទេ0x017d7

គោលដៅ​នៃប្រតិបត្តិ​ការ​របស់ Warp Speed គឺ​ដើម្បី​ផ្តល់​នូវ​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព​ចំនួន ៣០០​លាន​ដូ​ស សម្រាប់​ការពារ​ជំងឺ​កូ​វី​ដ​១៩ ឱ្យ​បាន​ត្រឹម​ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោង​តាម​សន្លឹក​អង្គហេតុ នៅ​លើ​គេហទំព័រ​របស់​ក្រសួងសុខាភិបាល​និង​សេវា​មនុស្ស​របស់​សហរដ្ឋអាមេរិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ