រក​ឃើញ​៩​នាក់​ទៀត មាន​កូ​វី​ដ​១៩ បន្ថែម​លើ​១៥​នាក់​កាលពី​ថ្មី​ៗ


មនុស្ស​៩​នាក់​ទៀត​មក​ពី​អា​រ៉ាប់​ប៊ី​សា​អូ​ឌី​បាន​ធ្វើតេស្ត​ឃើញ​មាន​កូ​វី​ដ​១៩ បន្ទាប់​មនុស្ស​១៥​នាក់​បាន រក​ឃើញ​មេរោគ​ដ៏​សាហាវ​នេះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ​។ នេះ​បើ​តាម​ក្រសួងសុខាភិបាល​ប្រកាស​អោយ​ដឹង​នៅ​ថ្ងៃនេះ ​។

ក្រសួងសុខាភិបាល​បាននិយាយ​ថា មាន​ករណី​វិជ្ជមាន​ចំនួន ០៩​នាក់​បន្ថែម​ទៀត ក្នុង​ចំណោម​អ្នក ធ្វេី​ដំណេី​រម​ក​ពី​ប្រទេស​អា​រ៉ាប់​ប៊ី​សា​អូ​ឌី មក​ដល់​កម្ពុ​ជានា​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ ។ នេះ​ជា​លទ្ធផល​តេស្ត​វត្ថុ​សំណាក​ពួក​គាត់​លេី​ក​ទី​ពីរ​ទទួល​បាន​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០​។

ក្រសួងសុខាភិបាល​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធាន ការ​ការពារ​ការ​ចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ឲ្យ​បាន​ខ្ជាប់ខ្ជួន ហេ​ី​យ​បុគ្គល​ដែល​កំពុង​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ទាំងអស់ ត្រូវ​គោរព​តាម​វិធានការ​នៅ​ដាច់​ដោយឡែក​នេះ ឲ្យ​បាន​ល្អ ចៀសវាង​ការ​ចម្លង បន្ត​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​ទៀត ដេ​ី​ម្បី​ការពារ​ការ​ចម្លង​នៅ​ក្នុង​សហ​គម​ន៍ ។

សូមបញ្ជាក់ ៖ កម្ពុជាយើងអ្នកកើតកូវីដ១៩ មានចំនួនទាំងអស់១៦៥នាក់ហើយ ខណៈកំពុងតែព្យាបាលមានចំនួន៣២នាក់ហើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ