ទីប្រឹក្សា​សម្ដេច​តេ​ជោ លោក​បណ្ឌិត​សភាចា​រ្យ រស់ ច​ន្ត្រា​បុត្រ ត្រូវការ​ឈាម​ច្រើន ដើម្បី​វះកាត់​បេះដូងជា​បន្ទាន់


រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ រស់ ច​ន្ត្រា​បុត្រ សាស្ត្រាចារ្យ​វិទ្យា​នយោបាយ និង​ជាទី​ប្រឹក្សា​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឈឺ​ធ្ងន់ កំពុង​សង្គ្រោះ​បន្ទាន់ ផ្នែក​បេះដូង នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ចាប់តាំងពី​វេលា​ម៉ោង ១១​និង​២៣ នាទី​យប់ ថ្ងៃ​ទី​១១ កក្កដា ២០២០​ កន្លងមក ។

បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chea Vanny (​ពុទ្ធិកា​) ដែល​អះអាង​ថា ជា​កូនធម៌​របស់​លោក​បណ្ឌិត រស់ ច​ន្ត្រា​បុត្រ បាន​សរសេរ​នៅម៉ោង៦ល្ងាចថ្ងៃទី១៣ កក្កដា នេះថា
«​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង​ក​ញ៉ា​ទាំងអស់ ដែល​បាន​ជូនពរ​លោកប៉ា រស់ ច​ន្ត្រា​បុត្រ ដែល​លោក​កំពុង​ស្ថិត​នៅ​ក្នុង​អគារ​សង្គ្រោះ​បន្ទាន់ ផ្នែក​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ហើយ​ស្ថានភាព​នៃ​ជំងឺ​របស់​លោក គឺ​ត្រូវការ​ធ្វើការ​វះកាត់​ជា​បន្ទាន់ និង​ត្រូវការ​ឈាម​ច្រើន ដើម្បី​ប្រតិបត្តិការ ដូច្នេះ​បើសិនជា​លោក លោកស្រី អ្នក​នាង​កញ្ញា មានចិត្ត​សប្បុរស បរិ​ច្ចាក​ឈាម​ជូន​លោក នាង​ខ្ញុំ​ជា​កូនធម៌ ក៏​ដូច​ជា​ក្រុម​គ្រួសារ សូម​ថ្លែង​អំណរ​អរគុណ​ទុកជា​មុន នូវ​សមានចិត្ត​សប្បុរស​របស់​លោក​អ្នក និង​សូម​បួងសួង គោរព​ជូនពរ លោក​អ្នក សូម​មាន​សុខភាព​ល្អ និង​ជោគជ័យ​ការងារ​គ្រប់ពេលវេលា​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ