ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបួល​តារា​TikTok ម្នាក់​ទៅ​រួម​ភេទ នាង​មិន​ព្រម មេការ​ហាង​គុយទាវ​អង្គរជុំ ប្រើ​ហិ.ង្សា​លើ​រថយន្ត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មេការ​ហាង​គុយទាវ​អង្គរជុំ​សាខា​បឹង​សាឡា​ង បញ្ជូនទៅតុលាការ ។

ការ​ឃាត់ខ្លួន​នេះ បន្ទាប់​ពី​នារី​ស្រស់​ស្អាត​ម្នាក់ កើត​ទុក​មិន​សុខចិត្ត​ស្រែកយំ​ប្រាប់​អ្នក​សារព័ត៌មាន និង​ប្ដឹង​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង ក្រោយ​ពី​មេការ​ហាង​គុយទាវ​អង្គរជុំ ប្រើ​ហិង្សា​វាយ​លើ​រូបរាង​កាយ​នាង នៅ​លើ​រថយន្ត​មួយ​គ្រឿង​របស់​ជនដៃដល់ កាលពី​យប់​ថ្ងៃ​ទី​០៧ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ ។

ដោយ​ការ​ស្វែង​ការ​អន្តរាគមន៍​ជា​ច្រើន​កន្លែង ពុំ​អាច​ទទួល​បាន​ដំណោះស្រាយ ទើប​នាង​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង​បន្ត នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ។ ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែល​ជា​មេការ​ហាង​គុយទាវ​អង្គរជុំ ។

យោង​តាម​វី​ដេ​អូ​ផ្សាយ​បន្ត​ផ្ទាល់​ជាមួយ​អ្នក​សារព័ត៌មាន នារី​រង​គ្រោះ​បាន​រៀបរាប់​ថា រូប​នាង ត្រូវ​បាន​មិត្តភក្ដិ​ណែនាំ​ឲ្យ​ទៅ​អង្គុយ​ញ៉ាំ​បាយ​កំដរ​ភ្ញៀវ ដើម្បី​ទទួល​បាន​ប្រាក់​ធីប ២០​ដុល្លារ នៅ​ហាង​គុយទាវ​អង្គរជុំ ម្ដុំ​បឹង​សាឡា​ង ។ បន្ទាប់​ពី​ញ៉ាំ​បាយ​រួច ភ្ញៀវ​២​នាក់​បាន​បើកឡាន​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នៅ​តាម​ផ្លូវ​លើ​រថយន្ត​ភ្ញៀវ​ម្នាក់ បាន​បបួល​នាង​ទៅ​ដេក​(​រួម​ភេទ​)​ជាមួយ​គ្នា ដោយ​សន្យា​ថា ឲ្យ​ប្រាក់​១០០​ដុល្លារ តែ​នាង​បាន​បដិសេធ មិន​ទៅ​ជាមួយ ក៏​បណ្តាល​ឲ្យ​មានការ​ប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា បន្ទាប់​មក​នាង​បាន​បើក​កញ្ចក់​រថយន្ត​ស្រែក​ឲ្យ​គេ​ជួយ ទើប​ជន​បង្ក​បាន​ឈប់​រថយន្ត និង​គេចខ្លួន​បាត់ ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត​ក៏​បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ Tik Tok ជា​បន្តបន្ទាប់ និង​បន្ត​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក្បែរ​កន្លែង​កើតហេតុ ។ ដោយ​ការ​ស្វែង​ការ​អន្តរាគមន៍​ជា​ច្រើន​កន្លែង ពុំ​អាច​ទទួល​បាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃ​ទី​០៩ កក្កដា ២០២០ នាង​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង​បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែ​ម្តង ។

សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែល​ជា​មេការ​ហាង​គុយទាវ​អង្គរជុំ សាខា​បឹង​សាឡា​ង ទៅ​កាន់​តុលាការ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

https://www.facebook.com/grkpp/videos/2537927603185210/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ