ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Inter Milan នឹង​ត្រូវ​ចំណាយ​១៥០​លាន​អឺ​រ៉ូ ប្រសិនបើ​ចង់​បញ្ចប់​តួនាទី​គ្រូបង្វឹក​បច្ចុប្បន្ន

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ក្លិប Inter Milan នឹង​ត្រូវ​ចាយប្រាក់​ចំនួន ១៥០​លាន​អឺ​រ៉ូ ប្រសិនបើ​ក្នុង​ករណី ដែល​ពួក​គេ​ចង់​បញ្ចប់​តួនាទី​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក Antonio…

ប្រទេស​អ៊ី​តា​លី ៖ ក្លិប Inter Milan នឹង​ត្រូវ​ចាយប្រាក់​ចំនួន ១៥០​លាន​អឺ​រ៉ូ ប្រសិនបើ​ក្នុង​ករណី ដែល​ពួក​គេ​ចង់​បញ្ចប់​តួនាទី​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក Antonio Conte ។

លទ្ធផល​ស្មើ​របស់ Inter Milan ជាមួយ​ក្រុម Verona ២-២ គឺជា​លទ្ធផល​ស្មើ ២​ប្រកួត​ជាប់​ៗ​គ្នា របស់​ក្រុម​លោក Antonio Conte និង​បាន​ធ្វើ​ឱ្យ​ក្រុម​មួយ​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ​៤ នៅ​តារាង​ក្រប​ខណ្ឌ Serie A ។ ទម្រង់​លេង​របស់​ក្រុម Inter បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ខណៈ​ខ្សែប្រយុទ្ធ Romelu Lukaku និង Lautaro Martínez ហាក់​សហការ​គ្នា​សូវ​មិន​បាន​ល្អ​ដូច​កាលពី​ដើមរដូវ​កាល​ឡើយ​។ ហើយ​ស្រប​ពេល​ដែល​លេច​ចេញ​នូវ​ដំណឹង​ខ្សែប្រយុទ្ធ Martínez អាច​នឹង​ចាកចេញ​នៅ​ចប់​រដូវ​កាល​នេះ ។

សម្ពាធ​ទាំងអស់​កំពុង​ធ្លាក់​លើ​លោក Antonio Conte ហើយ​កៅអី​បច្ចុប្បន្ន ក៏​កំពុង​តែ​ឡើងក​ម្តៅ​ខ្លាំង​ផង​ដែរ​។ ទោះ​យ៉ាងណា​គេ​ជឿ​ថា បរុស​វ័យ ៥០​ឆ្នាំ​រូប​នេះ នៅ​តែ​បន្ត​ដឹកនាំ​តទៅ​មុខ​ទៀត ដោយសារ​តែ​កត្តា​ហរិ​ញ​វត្ថុ​ជាដើម​ហេតុ​ធ្វើ​ឱ្យ Inter Milan ពិបាក​សម្រេចចិត្ត​បញ្ចប់​តួនាទី​អតីត​គ្រូបង្វឹក​ក្រុម Juventus និង Chelsea រូប​នេះ​។

យោង​តាម​ប្រភព​ពី Corriere dello Sport បានឱ្យ​ដឹង​ថា Inter Milan នឹង​ត្រូវ​ចំណាយ ១៥០​លាន​អឺ​រ៉ូ ប្រសិនបើ​ពួក​គេ​ចង់​បញ្ចប់​តួនាទី​លោក Antonio Conte ។ ខណៈ​កិច្ចសន្យា​របស់​លោក មាន​រហូត​ដល់​ឆ្នាំ​២០២២ ហើយ​លោក​ក៏​ជា​អ្នកចាត់ការ ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​បំផុត​ប្រចាំ​លី​គ​អ៊ី​តា​លី​ផង​ដែរ ជាមួយ​ប្រាក់​ប្រមាណ ១២​លាន​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​។ ហើយ​ប្រសិនបើ​ក្លិប​ចង់​បណ្តេញ​លោក និង​បុគ្គលិក​របស់​លោក ពួក​គេ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងច្រើន ដើម្បី​សងជំងឺចិត្ត រួម​ជាមួយ​ប្រាក់​ផ្សេង​ទៀត ដើម្បី​ជួល​គ្រូបង្វឹក​ថ្មី​។

សូម​រំលឹក​ថា លោក Antonio Conte បាន​ផ្លាស់​ពី Chelsea មក​ដឹកនាំ Inter Milan កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៩​កន្លង​ទៅ ដោយ​ដឹកនាំ​បាន ៤៣​ប្រកួត ឈ្នះ​២៥​លើក ស្មើ​១០ និង​ចាញ់​៨​លើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ