ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​អាជីព​ដែល​មហាសេដ្ឋី Elon Musk ចង់បាន​ពេល​នៅ​ជា​សិស្ស​វិទ្យាល័យ

3 ឆ្នាំ មុន

ពេល​ដែល​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) នៅ​វ័យក្មេង លោក​មានមុខ​វិជ្ជា​ពីរ​ដែល​លោក​ចូល​ចិត្ត និង​ពូកែ ។ លោក​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ខែកុម្ភៈ​កន្លង​មក​ថា…

ពេល​ដែល​លោក​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) នៅ​វ័យក្មេង លោក​មានមុខ​វិជ្ជា​ពីរ​ដែល​លោក​ចូល​ចិត្ត និង​ពូកែ ។ លោក​បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ខែកុម្ភៈ​កន្លង​មក​ថា លោក​ចូល​ចិត្ត​រូបវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ។ ហើយ​បច្ចុប្បន្ន​នេះ​លោក​ជា​មហាសេដ្ឋី​ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX ។

ដូច្នេះ​លោក​តែងតែ​គិត​ថា​លោក​នឹង​ក្លាយជា​រូប​វិទូ​ម្នាក់ ហើយ​វា​ប្រៀប​ជា​ជម្រើស​ល្អ​ផង​ដែរ​សម្រាប់​មនុស្ស​ដែល​ស្រលាញ់​វិទ្យាសាស្ត្រ និង​ការ​សិក្សា​ពី​ផែនដី​ដូច​លោក ។
ប៉ុន្តែ​នៅ​ឆ្នាំ ១៩៩៣ ឬ​ពេល​ដែល​លោក​ម៉ា​សមាន​អាយុប្រមាណ ២២​ឆ្នាំ ផែនការ​របស់​លោក​បែរជា​ផ្លាស់​ប្តូរ​ទៅ​វិញ ព្រោះ​ពេល​នោះ​គម្រោង​រូបវិទ្យា​ដែល​ធំ​ជាងគេ​ប្រចាំ​ពិភពលោក​នា​ពេល​នោះ​ត្រូវ​បាន​បិទ​ចោល​បន្ទាប់​ពី​រដ្ឋាភិបាល​ឈប់​ផ្តល់​ប្រាក់​ជំនួយ ។

ពេល​នោះ​ទើប​លោក​គិត​ថា ចុះ​ប្រសិនបើ​លោក​ខិតខំ​ចំណាយពេល​រាប់​ឆ្នាំ​ដើម្បី​ធ្វើការ​លើ​អ្វីមួយ​តែ​សុខ​ៗ​ស្រាប់តែ​រដ្ឋាភិបាល​ដក​ជំនួយ​នោះ? លោក​ក៏​បាន​ជ្រើស​មិន​ធ្វើ​ដូច្នេះ​ទេ ។
ពេល​នោះ​លោក​ជា​និស្សិត​ប្រចាំ​សាកលវិទ្យាល័យ University of Pennsylvania ដែល​សិក្សា​ផ្នែក​រូបវិទ្យា និង​សេដ្ឋកិច្ច ។ បន្ទាប់​ពី​លោក​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នំ​ឫ ១៩៩៧​ហើយ លោក​បាន​ប្រើ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​របស់​លោក​ទៅ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដំបូង​ឈ្មោះ​ថា Zip2 ។

នៅ​ឆ្នាំ ១៩៩៩ លោក​បាន​លក់ Zip2 ឲ្យ​ទៅ Compaq ក្នុង​តម្លៃ​ប្រមាណ ៣០០​លាន​ដុល្លារ​ដែល​លោក​បាន​ប្រើ​ទៅ​បង្កើត X.com ដែល​ត្រូវ​បាន​រួម​បញ្ចូល​ជាមួយ Confinity ក្នុង​ឆ្នាំ ២០០០ មុន​នឹង​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា PayPal ។ នៅ​ឆ្នាំ ២០០២ ក្រុមហ៊ុន eBay បាន​ទិញ PayPal ក្នុង​តម្លៃ ១.៥​ប៊ី​លាន​ដុល្លារ ។

ប៉ុន្តែ​លោក ម៉ាស តែងតែ​គិត​ថា គោលដៅ​ក្នុង​ជីវិត​របស់​លោក​គឺ​មិន​ត្រឹមតែ​ទាក់ទិន​នឹង​ការ​បង្កើត​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​ថ្មី​ៗ​ទាំងនេះ​ទេ ។

នៅ​ឆ្នាំ ២០០២ លោក​បាន​បង្កើត SpaceX ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​សម្រាប់​អាវ​កាស ព្រោះតែ​លោក​មាន​គោលបំណង​ចង់​ឲ្យ​អា​រិ​យ​ធម៌​របស់​មនុស្សលោក​អាច​បន្ត​មាន​វត្តមាន​លើ​ពិភពលោក​កាន់តែ​យូរ​ទៅ​ថ្ងៃ​អនាគត និង​ធ្វើ​ឲ្យ​មនុស្សលោក​អាច​រស់នៅ​លើ​ភព​ផ្សេង​ៗ​គ្នា​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ